កំពង់ឆ្នាំង៖ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំនិងកីឡាបានថ្លែងថា « ដើម្បីសន្សំសំចៃថវិកានៅក្នុងគ្រួសារ ស្នើសុំបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចឹញ្ចិមសត្វ និងដាំបន្លែបង្កានៅតាមលំនៅដ្ឋាន ធ្វើបែបនេះបាននោះសុខមាលភាពយើងនិងបានល្អ ព្រោះថាបន្លែនៅលើទីផ្សារបច្ចុប្បន្នដែលនាំចូលមកពីប្រទេសជិតខាងសុទ្ធតែប្រើប្រាស់ជីគីមីប៉ះពាល់ដល់សុខភាព » ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រ ចំនួន១៥០នាក់រស់នៅក្នុងភូមិអូរស្មាច់ ឃុំឈូកស ស្រុកកំពង់ត្រឡាច នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ក្នុងព្រះវិហារខ្មែរឥ ស្លាម នាថ្ងៃបុណ្យប្រពៃណីស្រាយបួសខែរ៉ម៉ាឌន។លោក តាំ សារឿន អភិបាលរងស្រុកកំពង់ត្រឡាចបាននិយាយអោយដឹងនៅក្នុងពិធីបុណ្យ ខាងលើនេះថា៖អំណោយបានដែលបានយកមកផ្តល់ជូនប្រជពលរដ្ឋខ្មែរឥស្លាមក្រីក្រក្នុងពេលនេះរួមមានអង្ករ១០គ.ក្រ ស្ករស២គ.ក្រ ទឹកដោះគោ២កំប៉ុង មី៥កញ្ចប់ អំបិល២គ.ក្រ ទឹកស៊ីអ៊ីវ២ដប និងទឹកត្រី២ដប។អំណោយសប្បុសធម៌ខាងលើនេះ ឧបត្ថម្ភដោយអង្គការ TDV ប្រទេសទួរគី តាមរយះអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា។ ការចែកអំណោយខាងលើនេះក្រោមអធិបតីភាព ឯកឧត្តម ណុះ ស្លេះ រដ្ឋលេ ខាធិការក្រសួងអប់រំ និងកីឡា និងជាសមាជិកគណៈកម្មាធិកាកណ្តាលអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា ក្នុងនោះដែរក៏មានការចូលរួមរបស់ឯកឧត្តម ម៉ាត់ ម៉ូត អនុប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាសមាជិកក្រុមព្រឹក្សាខេត្ត និងមានអាជ្ញាធរស្រុក ឃុំ ភូមិ ចូលរួមផងដែរ។ឯកឧត្តម ណុះ ស្លេះ ក្រោយពីបានថ្លែងការណ៍ដូចខាងលើ ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទៀតថា៖សូមបងប្អូនយុវជននិងក្មួយៗខិតខំរៀនសូត្រអោយបានខ្ពង់ខ្ពស់ដល់មហាវិទ្យាល័យ ដើម្បីបង្កើ នចំណេះដឹង ចាប់យកអាជីពធ្វើការងារប្រកបមុខរបរចិញ្ចឹមខ្លួន និងចិញ្ចឹមគ្រួសារអោយមានជីវភាពធូរធា រួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយបានសំបូរសប្បាយរុងរឿង។ទន្ទឹមនេះដែរត្រូវរួមសាមគ្គីគ្នាពង្រឹ ងការអនិវឌ្ឍន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺគ្មានគ្រឿងញៀន គ្មានចោរលួចចោរប្លន់ គ្មានល្បែងស៊ីសង និងគ្មានអំពើហឹង្សានៅក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋាន។លោក យូ សុះហាស៊ីម គណៈអ៊ីមាំខេត្តបានមានប្រសាសន៍អោយដឹងថា៖ប្រពៃណីស្រាយបួសខែរ៉ម៉ាឌន ត្រូវបានប្រកាន់ខ្ជាប់ខ្ជួនធ្វើជារៀងរាល់ឆ្នាំ ពិធីបុណ្យស្រាយបួសនេះត្រូវធ្វើរយះពេលពេញមួយខែដោយត្រូវថ្វាយបង្គំក្នុងមួយថ្ងៃ៥ដង ក្នុង១ដងៗរយះពេល៥នាទី ទៅតាមប្រពៃណីខ្មែរឥស្លាម ដែលតម្រូវអោយមនុស្សប្រុសទាំងអស់ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ត្រូវចូលរួមក្នុងពិធីបុណ្យស្រាយបួសខែរ៉ម៉ាឌននេះ។អ្នកថ្វាយបង្គំក្នុងពិធីខែរ៉ម៉ាឌន នេះតាមប្រពៃណីសាសនាមិនត្រូវទទួលទានបាយពេលថ្ងៃឡើយ គឺត្រូវទទួលទានបាយនៅម៉ោង៤និង២០នាទីទាបភ្លឺអោយរួចរាល់ រហូតដល់ម៉ោង៦និង៣០នាទីយប់ទើបអនុញាតអោយទទួលទានបាយវិញ។ការថ្វាយបង្គំតាមប្រពៃណីនេះគឺដើម្បីសម្រួមចិត្ត អោយធ្វើតែអំពើល្អ មិនត្រូវភូតភរបោកប្រាស់ មិនត្រូវលួចឆក់ទ្រពសម្បត្តិ កូនប្រពន្ធគេ មិនត្រូវសេពគ្រឿងស្រវឹង និងមិនត្រូវធ្វើអ្វីដែលផ្ទុយនិងច្បាប់ឡើយ ៕