បន្ទាយមានជ័យ ៖ គ្រាប់ម៉ីនដែលសេសសល់ពីសង្គ្រាម បានផ្ទុះឡើងក្បែរភ្លឺស្រែ បណ្តាលអោយបុរសអ្នកភ្ជួររងរបួសធ្ងន់ កាលពីល្ងាចថ្ងៃ20ខែមិថុនាឆ្នាំ2015។ឧបទ្ទវហេតុផ្ទុះមីនតោនមួយ បានកើតឡើងនៅ ចំណុច វាលស្រែបឹងអំពិល ស្ថិតក្នុងភូមិបឹងតាស្រី ឃុំគោករមៀត
ស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែល បណ្តាលអោយបុរសម្នាក់រងរបួសជាទម្ងន់ខណៈកំពុងបញ្ជារគោយន្តភ្ជួរស្រែ។តាមសម្តី លោក អ៊ូច ឃឿន មេប៉ុស្តិអូរកំបុត បានអោយដឹងថាក្រោយពីមានភ្លៀងធ្លាក់ប៉ុន្មានមេផ្ទួនៗជនរងគ្រោះបានយកគោយន្តទៅភ្ជួរស្រែរបស់ខ្លួនដែលធ្លាប់ធ្វើនិងអាស្រ័យផលជាង5ឆ្នាំមកហើយ។ តែនៅថ្ងៃកើតហេតុស្រាប់តែមានករណីផ្ទុះមីនចេញពីក្នុងស្រែដែលបណ្តាលអោយបុរសជាអ្នកភ្ជួររងរបួសជាទម្ងន់ដោយដាច់ដៃដាច់ជើងហើយក្រោយកើតហេតុបុគ្គលិកអង្គការហេឡូត្រាស់បានចុះមកពិនិត្យនិងនាំយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកថ្មពួកដើម្បីជួយសង្គ្រោះបន្ទាន់។ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះស៊ិន រាំ ប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀត ស្រុកថថ្មពួកខេត្តបន្ទាយមានជ័យ។ រងរបួសដាច់ប្រហប់ដៃខាងឆ្វេងនឹងបាក់ភ្លៅខាងឆ្វេងព្រមទាំងត្រូវអំបែងសុះពេញខ្លួនកំពុងតែជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យស្រុកថ្មពួក។




































