ពោធិ៍សាត់ ៖ រថយន្តហ៊ីណូមួយគ្រឿងបានបុករថយន្តហ៊ីយ៉ាន់ដាយពីរគ្រឿងបន្តបន្ទាប់គ្នានៅលើផ្លូវជាតិលេខ៥ បណ្ដាលឲ្យអ្នកបើកបរ និងរួមដំណើររថយន្តហ៊ីយ៉ាន់ដាយរងរបួសស្រាល២នាក់។
បើតាមមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោគស្រុកបាកានបានឲ្យដឹងថាករណីនេះបានកើតឡើងនៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៦ និង២០៧ ទល់មុខចូលទៅផ្លូវលំដែលក្រាលក្រួសក្រហមចូលទៅភូមិព្រៃផ្ដៅ ស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក សឹម រ័ត្ន នាយរងការិយាល័យនគរបាលសណ្ដាប់ធ្នាប់នៃស្នងកាខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីណូពណ៌សពាក់ស្លាកលេខបាត់ដំបង3A-0798បើកបរពីកើតទៅលិចនៅលើផ្លូវជាតិលេខ៥ ដោយមានដឹកម៉ូតូចំនួន៣០គ្រឿងដោយកាប្រើប្រាស់ល្បឿនលឿនត្បិតទីនោះជាទីប្រជុំជនផង។ លុះដល់ចំណុចកើតហេតុខាងលើ ក៏ព្យាយាមឡើងជែងមិនមើលស្ថានភាពឧបសក្កនៅខាងមុខក៍ជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ3A-0759 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យក្រឡាប់ផ្ងាជើងខូចខាតរថយន្តនិងអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះកង បេវ ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិដុំឥដ្ឋ ឃុំវាលពស់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺរបួសស្រាល និងអ្នករួមដំណើរឈ្មោះចាប បុប្ផា ភេទប្រុស អាយុ២២ឆ្នាំរស់នៅខេត្តកណ្ដាលរបួសស្រាលផងដែរ។ ដោយក្រោយពីបុករថយន្តហ៊ីយ៉ាន់ដាយរួច រថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ3A-1387 ដែលចតស្ងៀមនៅមុខផ្ទះខាងជើងផ្លូវជាតិ មួយគ្រឿងទៀត ពីក្រោយបណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុង ដោយរថយន្តរងគ្រោះនេះមានម្ចាស់ឈ្មោះប៊ុន សុង ភេទប្រុស អាយុ៥១ឆ្នាំរស់នៅភួមិកើតហេតុខាងលើ។
លោក សឹម រដ្ឋ ក៍បានបន្តថាក្រោយពីអ្នកបើកបរបង្កគ្រោះថ្នាក់បុករថយន្តទាំងពីរគ្រឿងខាងលើបន្តបន្ទាប់រួចមក រួមទាំងបង្កអ្នកបើកបររថយន្តឲ្យរងរបួសពីនាក់រូច ក៍ប្រញាឿប់បើកទ្វារថយន្តចុះគេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេត្នគរបាលចរាចរណ៍ក៍បានទៅសម្រួលចរាចរណ៍ដល់អ្នកដំណើរឆ្លងកាត់កុំឲ្យស្ទះផ្លូវ រូចធ្វើកាវាស់វែងនៅកន្លែងកើតហែតុដើម្បីយកវត្ថុតាងមករក្សាទុក្ខបណ្ដោះអាសន្ននៅនគរបាលរងចាំការដោះស្រាយផ្លូវចិបាប់ជាក្រោយ៕




































