​មហា​ព្រឹត្តិការណ៍​អន្តរជាតិ ស្តីពី YOGA នៅមុខ​ប្រាសាទអង្គរវត្ត បាន​នាំយក​មោទនភាព​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ទៅកាន់​ពិភពលោក !

0
????????????????????????????????????

​សៀមរាប អង្គការសហប្រជាជាតិ បានអនុម័ត​សំណើរ ដើម្បី​យក​ថ្ងៃទី​២១ ខែមិថុនា ប្រកាស​ជា​ផ្លូវការ​ថា​៖ គឺជា​ទិវា​អន្តរជាតិ​នៃ​មហា​ព្រឹត្តិការណ៍​កីឡា​លំ​ហាត់ប្រាណ​-​សម្មាធិ ( YOGA ) ដែលមាន​សហ​ឧបត្ថម្ភ​ជាតិ​ចំនួន ១៧៧ ប្រទេស លើ​ពិភពលោក​បាន​ចូលរួម ។
ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៥ ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍ ជាមួយ​ស្ថានទូត​នៃ​សាធារណៈរដ្ឋ​ឥណ្ឌា មហា​ព្រឹត្តិការណ៍​អន្តរជាតិ​ស្តីពី YOGA បានធ្វើ​ឡើងជា​លើក​ទី​១​របស់ខ្លួន នៅមុខ​ប្រាសាទអង្គរវត្ត​(​ក្រុង​សៀមរាប​) និង​នៅមុខ​ព្រះបរមរាជវាំង​(​រាជធានី​ភ្នំពេញ​) ។

????????????????????????????????????
????????????????????????????????????

នៅមុខ​ប្រាសាទអង្គរវត្ត ដែលជា​បេ​តិក​ភ័​ណ្ឌ​ជាតិ​កម្ពុជា និង​បេ​តិក​ភ័​ណ្ឌ​នៃ​មនុស្សជាតិ នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៥ បានទទួល​ភ្ញៀវ​ជាតិ និង ភ្ញៀវ​អន្តរជាតិ ប្រហែល​ជិត ២០០០​នាក់ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ YOGA ក្នុងខណ​ពេលដែល​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក កំពុងតែ​ចូលរួម​ជាមួយ​ព្រឹត្តិការណ៍​នេះ ដូចគ្នា ក្នុង​ថ្ងៃ​ជាមួយគ្នានេះ ។ សាលាខេត្ត​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង​មាន​វត្តមាន​ផងដែរ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ខេត្តសៀមរាប​) បាន​ចូលរួម​ខ្នះខ្នែង ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ។
YOGA គឺជា​ប្រភេទ​កីឡា​លំ​ហាត់ប្រាណ​-​សម្មាធិ សម្រួល​អារម្មណ៍ សម្រួល​ចលនា​សាច់ដុំ នាំមក​ការ​សន្សំ​សុខភាព ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត ។ នៅក្នុង​ចំណោម​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជិត​២០០០​នាក់ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ YOGA នេះ មាន​ភ្ញៀវ​មួយចំនួន​ដែល​ធ្លាប់បាន​អនុវត្ត​លំ​ហាត់ប្រាណ YOGA បាន​និយាយថា ៖ ពួកគេ​ចូលចិត្ត និង​ព្យាយាម​ថែបំប៉ន​សុខភាព​របស់ខ្លួន​ជាមួយ YOGA ។

????????????????????????????????????
????????????????????????????????????

ឯកឧត្តម សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ៖ វា​មិន​ត្រឹមតែ​ជា​មោទនភាព​របស់​កម្ពុជា​ដែល​បាន​ប្រារព្ធ​ទិវា​អន្តរជាតិ YOGA ជាមួយ​ពិភពលោក​ប៉ុណ្ណោះ​ទេ តែ​តាមរយៈ​នៃ​ព្រឹត្តិការណ៍​នេះ YOGA ក៏បាន​នាំយក​មោទនភាព​នៃ​វិស័យ​ទេ​ចរណ៍​កម្ពុជា ទៅកាន់​ពិភពលោក​វិញ ផងដែរ ។ ឯកឧត្តម​បាន​បញ្ជាក់ថា ៖ YOGA អន្តរជាតិ ជាមួយនឹង​ប្រាសាទអង្គរវត្ត ដែលជា​អច្ឆរិយៈ​នៃ​បេ​តិក​ភ័​ណ្ឌ ជា​ព្រលឹង​នៃ​វប្បធម៌ នឹង​ក្លាយជា​ដៃគូ​នៃ​ការចូលរួម​បង្កើតឡើង នូវ​ព្រឹត្តិការណ៍​ទេសចរណ៍​កីឡា​លំ​ហាត់ប្រាណ​ដើម្បី​សុខភាព ដ៏​ទាក់ទាញ​សម្រាប់​កម្ពុជា នា​ឆ្នាំ​ខាងមុខ ៕

????????????????????????????????????
????????????????????????????????????