កំពត៖ លោកចោរអស់លក្ខ័ពីរនាក់បានលួចរថយន្តសាំយ៉ុងពីរគ្រឿងនៅកន្លែងផ្សេងគ្នាក្នុងយប់តែមួយ ហើយត្រូវបានម្ចាស់តាមប្រម៉ាញ់មិនទាន់បានរាយការជូនសមត្ថកិច្ចឲ្យជួយអន្តរគមន៍ តាំងពីនៅភ្នំពេញមកចាប់បាននៅខេត្តកំពតទាំងពីរគ្រឿងជាបន្តបន្ទាប់ នៅវេលាម៉ោង10,20នាទីព្រឹកថ្ងៃទី
20/06/2015នៅចំណុចភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ទាំងជនល្មើសពីរនាក់និងរថយន្តទាំងពីរគ្រឿងនាំមកកាន់អធិការដ្ឋាននគរបាលក្រុងកំពត។
លោក ងឹម វេត អធិការនគរបាលក្រុងបានឲ្យដឹងថាៈ នៅវេលាម៉ោង9,00នាទីព្រឹកថ្ងៃទី20ខែមិថុនា លោកបានទទួលបញ្ជាពីលោកឧត្តមសេនីត្រីម៉ៅ ចន្ទ័មៈធុរិទ្ធ ស្នងការរងនិងជានាយការិយាលយ័កណ្តាលនគរបាលព្រហ្មទណ្ឌ័នៃស្នងការដ្ឋាននគរបាលខេត្ត ថាមានចោរលួចរថយន្តម៉ាកសាំយ៉ុងពីរ
គ្រឿងចេញពីភ្នំពេញមកខេត្តកំពត ហើយបានបញ្ជាឲ្យលោកបញ្ជាកំលាំងចេញប្រតិបត្តិការតាមប្រម៉ាញ់នៅគ្រប់ច្រកផ្លូវក្នុងនិងជាយក្រុង ពេលនោះក៍បានប្រទះឃើញរថយន្តដែលជនល្មើសកំពុងបើកគេចពីសមត្ថកិច្ចទៅជាប់ផុងនៅលើផ្លូវលំក្នុងភូមិឃុំខាងលើ កំលាំងនគរបាលក្រុងក៍បានឈានទៅឃាត់បានជនសង្សយ័ទាំងពីរនាក់ ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចអូសចេញពីកន្លែងជាប់ផុងរួចនាំមកកាន់អធិការនគរបាលក្រុង ដើម្បីធ្វើការសាកសួរ ។
លោកអធិការនគរបាលក្រុងឲ្យដឹងទៀតថាៈ ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្យ័យទី1មានឈ្មោះ ស៊ឹម គឹមស៊ុក ភេទ ប្រុស អាយុ 30ឆ្នាំស្នាក់នៅភូមិទួលទំពូ2 សង្កាត់បឹងទំពុន ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ ។ ជនសង្សយ័ទី2មានឈ្មោះ អៀប ម៉ូនីកា ភេទ ប្រុសអាយុ28ឆ្នាំ ស្នាក់នៅភូមិបឹងទំពន់
សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ ។ ម្ចាស់រថយន្តទី1មានឈ្មោះ ចាន់ រ៉ង ភេទប្រុស អាយុ36ឆ្នាំ ស្នាក់នៅផ្សារត្រពាំងឈូក រាជធានីភ្នំពេញបានឲ្យដឹងថាៈ នៅវេលាម៉ោង1រំលងអាធ្រាតថ្ងៃទី20ខែមិថុនា ក្រោយពីខ្លួនបានដឹងថាបាត់រថយន្តខ្លួនក៍បានហៅបងប្អូនពីរនាក់ជួយដេញតាមរកពេលនោះបានដេញទាន់នៅរង្វង់មូលខាំខូលស៊ីធី ពេលនោះប្អូនរបស់ខ្លួនបានឡើងទៅលើរថយន្តរួចប្រប្រតប់ដណ្តើមកាន់ចង្កូតពីជនល្មើស តែដោយប្អូនរបស់ខ្លួនកំលាំងមិនដល់ជនល្មើសក៍ត្រូវជនល្មើសធាក់ទម្លាក់ចេញពីរថយន្តរួចវាបើកចេញបន្តទៅមុខបាត់ទៅ ក្រោយមកខ្លួនក៍បានទៅប្តឹងនគរបាលប៉ុស្ត៍នៅក្បែរនោះឲ្យជួយអន្តរាគមន៍បន្ត។ ម្ចាស់រថយន្តបន្តថាៈរថយន្តរបស់ខ្លួនពាក់ស្លាកលេខភ្នំពេញ2Q5804 ប៉ុន្តែលោកចោរគាត់ដូរស្លាកលេខដាក់លេខខាងមុខរថយន្តភ្នំ ពេញ2A3143 ពីខាងក្រោយយកប៊ិចហ្វឺតកែលេខភ្នំពេញ2A8148ទៅវិញ។ ចំណែកម្ចាស់រថយន្តទី2មានឈ្មោះជាវ រតនាភេទប្រុស
អាយុ28ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ បានឲ្យដឹងថាៈខ្លួនដឹងបាត់រថយន្តនៅចន្លោះម៉ោង3ទៅម៉ោង3,30នាទីទៀបភ្លឺថ្ងៃទី20មិថុនា ដោយរថយន្តខ្លួនបានបំពាក់(GPS)នៅពីមុខចង្កូតរថយន្តទើបខ្លួនបើក(GPS)នៅផ្ទះដឹងចំណុចជនសង្សយ័ចេញមកផ្លូវកំពត ទើបខ្លួនប្តឹងសមត្ថកិច្ចផងនិងជិះរថយន្តតាមចំណុចដែលជនល្មើសមកផង ហើយរថយន្តរបស់ខ្លួនពាក់ស្លាកលេខភ្នំពេញ2X9735ម្ចាស់រថយន្តទី2បន្តថាៈ រថយន្តរបស់ខ្លួនបានយកចនរវ៉ាក់មកចាក់សោរជាបចង្កូតនិងប្រអប់លេខយ៉ាងប្រុងប្រយត្ន័បំផុតក្តីក៍ត្រូវជនល្មើសកាត់ច្រវ៉ាក់ដាច់ព្រមទាំងគាស់ប្រអប់លេខខូចខ្ទេចខ្ទីអស់ហើយនៅតែបើកបរចេញរួចទៀត។ ជុំវិញហេតុការខាងលើត្រូវបានលោកឧត្តមសេនីយម៉ៅ ចន្ទ័មៈធុរិទ្ធស្នងការងមានប្រសាសន៍ឲ្យដឹងថាៈក្រោយពីមានសេចក្តីរាយការពីលោកស្នងការរងរាជធានីថាមានចោរលួចរថយន្តម៉ាកសាំយ៉ុងពីរគ្រឿងជាបន្តបន្ទាប់ចេញពីរាជធានីភ្នំពេញគោលដៅឆ្ពោះមកកាន់ខេត្តកំពត លោកក៍បានបញ្ជាឲ្យកំលាំងនគរបាលក្រុងចេញស្ទាក់គ្រប់ច្រកផ្លូវ ហើយក៍ត្រូវកំលាំងនគរបាលក្រុងប្រទះចាប់បានតែម្តង ។ លោក ងឹម វេតអធិការនគរបាលក្រុងកំពតឲ្យដឹងថា រថយន្តទាំងពីរគ្រឿងរួមនិងជនល្មើសទាំងពីរនាក់នៅរសៀលថ្ងៃដដែលត្រូវបាននគរបាលរាជធានីភ្នំពេញមកទទួលយកទៅចាត់ការបន្តនៅរាជធានីភ្នំពេញ៕



































