កំពង់ចាម៖ ទីតាំងសិប្បកម្មបូបខ្សាច់មួយកន្លែង ត្រូវបានគេដឹងថា កំពង់ធ្វើសកម្មភាពបូបយ៉ាងអណាធិបតេយ្យ ខុសលក្ខណៈបច្ចេកទេសនិងទីតាំងផ្ទុយពីច្បាប់អនុញ្ញាតដែលចេញដោយមន្ទីជំនាញ ឧស្សាហ៍កម្មរ៉ែនិងថាមពលខេត្ត កាលពីពេលថ្មីៗកន្លងទៅនេះ ។
ទីតាំងសិប្បកម្មបូបខ្សាច់ខាងលើ បាននិងកំពង់ធ្វើសកម្មភាព នៅក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានគេដឹងថា ជារបស់ថៅកែរម្នាក់ឈ្មោះជោត សុជា គឺទើបនិងបានចាប់ផ្តើមដំណើរបូប កាលពីចុងសប្តាហ៍កន្លងទៅនេះបន្ទាប់ពីកម្លាំងចម្រុះនៃមន្ទីជំនាញឧស្សហកម្មខេត្តកំពង់ចាម បានចុះទៅពិនិត្យ វាស់និងកំណាត់ទីតាំង ដោយតម្រូវអោយ ម្ចាស់សិប្បកម្មខាងលើ ប្រើប្រាស់សំភារៈមធ្យោបាយ បូប ទៅតាមច្បាប់សម្រាប់សិប្បកម្មខ្នាតតូចដែលចេញមន្ទីជំនាញក៍ដូជាអជ្ញាធរខេត្តផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីអាជ្ញាធរក៍ដូចជាមន្ទីជំនាញបានចុះទៅពិនិត្យ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ ដោយកំណាត់គោលដៅ លើផ្ទៃដី១០០ម៉ែត្របួនជ្រុង ដោយដាក់ប៉ូងចំនួន៤ជ្រុងសម្រាប់សំគាល់ រីឯលក្ខណៈបច្ចេកទេស គឺអនុញាតអោយប្រើប្រាស់ម៉ាស៊ីនបូបត្រឹមតែ៧៥សេស និងទុយោដែលមានមុខកាត់ត្រឹមតែ១តឹកប៉ុណ្ណោះ ។
ម្ចាស់ទីតាំងសិប្បកម្ម ឈ្មោះជោត សុជា ចាប់ផ្តើមធ្វើសកម្មភាពបូបគឺបានធ្វើផ្ទុយពីច្បាប់ អនុញ្ញាតរបស់មន្ត្រីជំនាញទៅវីញ ទើបបានជាមានមតិរិះគន់ថា មន្ទីជំនាញឧស្សាហកម្មខេត្ត ហាក់បីដូចជាមានកាឃុបឃិតបើកដៃឬយ៉ាងណា បានជាគ្រាន់តែ ចុះទៅពិនិត្យកំណាត់គោលរួចភ្លាមថៅកែ ខាងលើមិនអនុវត្តន៍តាម បែជាបង្វែរគោលដៅ របស់ខ្លួនទៅ ផ្នែកខាងក្រៅឆ្ងាយ ខុសពីចំណុចគោលដៅដែលច្បាប់អនុញ្ញាតអោយ ។ រីឯលក្ខណៈបច្ចេកទេសវីញ គាត់បានប្រើប្រាស់ម៉ាស៊ីនបូបរហូតទៅដល់ ទៅជិត២០០សេស និងទុយោ បូបដែលមានមាត់កាត់១តឹកកន្លះឯណោះ ក្នុងនោះគេមិនឃើញមន្ត្រីជំនាញណាមួយអើពើនោះឡើយ ។
ដោយឡែកពេលដែល លោក លី ចាន់ធី ប្រធានមន្ទីឧស្សាហ៍កម្មខេត្តកំពង់ចាម បានអោយដឹងតាមទូរសទ្ទ័ដៃ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនានេះថា ទីតាំងសិប្បកម្មខាងលើមានច្បាប់ គ្រប់គ្រាន់ហើយ ដោយម្ចាស់សិប្បកម្មបានដាក់ពាក្យស្នើសុំតាមរយះអាជ្ញាធរភូមិ ឃុំ ស្រុកខេត្ត ហើយកន្លងទៅអាជ្ញាធរខេត្តក៍ដូចជាមន្ត្រីជំនាញមាន មន្ទីបរិស្ថាន និងមន្ទីឧស្សាហ៍កម្មរ៉ែនិងថាមខេត្តបានចុះទៅពិនិត្យកំណាត់គោលដៅទីតាំងនិងលក្ខណះបច្ចេកទេស រួចហើយដែរ ដោយបានធ្វើកិច្ចសន្យាអោយម្ចាស់សិប្បកម្មរ៉ែ ប្រើប្រាស់មថ្យោបាយ តាមលក្ខណៈបច្ចេកទេសអោយបានត្រឹមត្រូវ ។
លោកប្រធានមន្ទី បន្តរថា ចំពោះការប្រើទុយោធំ ឬម៉ាស៊ីនលើស ខុសលក្ខណៈបច្ចេកទេស នោះលោកបានហៅ ម្ចាស់សិប្បកម្មមកធ្វើកិច្ចសន្យារួចរាល់ហើយ បើគេមិនអនុវត្តតាមច្បាប់កំណាត់ទេនោះ មន្ត្រីជំនាញ ចុះផ្អាកសកម្មភាពមិនអោយបន្តរដំណើរទៀតបានទេ ។


































