)
ខេត្តព្រះសីហនុ=
បុរស២នាក់ជាឪពុកនិងកូនប្រសារត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅចំនុចវាលស្រែក្នុងខណ:ពេលជនរងគ្រោះទាំង២នាក់កំពុងនាំគ្នាសាប(បាចគ្រាប់ស្រូវ)ពេលដែលមេឃភ្លៀងធ្លាក់ខ្លាំងលាយឡំនិងផ្គររន្ទះផងនោះ។ករណីគ្រោះធម្មជាតិដ៌រន្ធត់នេះបានកើតឡើងនៅម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២១ខែមិថុនានៅចំនុចកូនកុកភូមិ-ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។មន្ត្រីអាវុធហត្ថស្រុកព្រៃនប់បាននិយាយប្រាប់ថាសពជនរងគ្រោះជាឪពុកក្មេកមានឈ្មោះទុំ ស៊ុម អាយុ៥១ឆ្នាំមានមុខរបរកសិករដោយឡែកសពកូនប្រសារឈ្មោះមុឹង សុខា ភេទប្រុសអាយុ៣៦ឆ្នាំមានមុខរបរកសិករអ្នកទាំង២មានទីលំនៅភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។មន្ត្រីអាវុធហត្ថបានឲ្យដឹងទៀតថាឆ្លងតាមការ
ពិនិត្យមើលជាក់ស្តែងលើសាកសពគេឃើញមានស្លាកស្នាមឆេះខ្លោចខោរអាវនិងសាច់ជនរងគ្រោះមានស្នាមជាំរោលជាច្រើនកន្លែងដែលគេអាចសន្និដ្ឋានបញ្ជាក់ជនរងគ្រោះទាំង២នាក់នេះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែនដោយមិនជាប់ពាក់ព័ន្ធនិងករណីឃាតកម្មនោះទេ។បច្ចុប្បន្នសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕





































