ខេត្តបន្ទាយមានជ័យ
មួយរយះពេលកន្លងមកនេះគេឃើញមាននគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យចុះបង្ក្រាបរថយន្តចូលចិត្តដឹកសំពីងសំពៅនៅពេលថ្ងៃយកមកផាកពិន័យ្យបានជាបន្តបន្ទាប់ឃើញថារថយន្តដឹកសំពីងសំពីងទាំងនោះមានការថយចុះយ៉ាងច្រើនតែរថយន្តដឹកសំពីងសំពោងទាំងនោះនៅពេលយប់វិញមានការកើនឡើងព្រោះនគរបាលចរាចរណ៍មានភាពធូរលង់ព្រោះបានទទួលសំណូកពីម្ចាស់រថយ្តដឹកសំពីងសំពោងទាំងនោះ។ថ្មីៗនេះគេឃើញនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានបង្ក្រាបរថយន្តដែលដឹកសំពីងសំពោងពេលថ្ងៃដោយឲ្យម្ចាស់រថយន្តដែលចូលចិត្តដឹកសំពីងសំពោងឲ្យធ្វើកិច្ចសន្យានិងណែនាំឲ្យបញ្ឈប់ដឹកទំនិញសំពីងសំពីងដែលធ្វើប៉ះពាល់សន្តាប់ធ្នាប់និងប្រឈមគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរទៅមកតាមផ្លូវយ៉ាងខ្លាំង។ ហើយការបង្ក្រាបនេះឃើញធ្វើឡើងតែពេលថ្ងៃតែប៉ុណ្ណោះចំណែករថយន្ត
ដឹកសំពីងសំពោងនៅពេលយប់វិញគឺឲ្យដឹកម៉ាសេរីព្រោះម្ចាស់រថយន្តបង់លុយនិងតុកឡុងត្រូវរូវជាមួយនគរបាលចរាចរណ៍តាមផ្លូវនៅពេលយប់។ប្រជាពលរដ្ឋបានរិះគន់ថានៅខេត្តបន្ទាយមានជ័យគឺកំណើនគ្រោះថ្នាក់ចរារណ៍បានកើតឡើងនៅពេលយប់ច្រើនជាងពេលថ្ងៃដូច្នេះពួកគាត់សុំឲ្យនគរបាលចរាចររឹតបណ្តឹងច្បាប់ចរារចរណ៍នៅពេលយប់ផងដើម្បីជៀសវាងគ្រោះថ្នាក់ចរារចរណ៍បន្តទៀតពិសេសគឺថយន្តដឹកសំពីងសំពោងត្រូវបង្ក្រាបឲ្យបានដាច់ខាត។គួររំលឹកផងដែរថា រថយន្តដែលដឹកសំពីងសំពោងនៅពេលយប់គឺជាទំនិញមានតំលៃគេចពន្ធដែលឈ្មួញឃុបឃឹតជាមួយមន្ត្រីគយនិងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងនិងខេត្តដែលក្នុងរថយន្តដឹក១គ្រឿងបង់២០ទៅ៤០ម៉ឺនរៀលហើយឲ្យដឹកម៉ាសេរីឲ្យតែដាក់បានមិនដែលគឹតពីសុវត្ថិភាពប្រជាពលរដ្ឋនោះឡើយ៕



































