​យុវជន​ម្នាក់​ស្រវឹង​ជិៈ​ម៉ូតូ​លឿន​ពេលយប់​បុក​ដើម​ពុទ្រា​ដួល​បែក​ថ្លើម​ស្លាប់​នៅនឹងកន្លែង​

0

​កំពង់ឆ្នាំង​៖ យុវជន​ម្នា​ក់បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ បន្ទាប់ពី​បាន​ជិៈ​ម៉ូតូ​នៅពេល​ទៅបុក​និង ដើម​ពុទ្រា នៅ​ម៉ោង​៩ និង​៥០​នាទី​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥៣ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​៥​និង​លេខ​៦ ស្ថិតក្នុង ភូមិ​ត្រោក​លិច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។​
​ ​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖​ជនរងគ្រោះ​មានឈ្មោះ គឹម សៅ​លិញ អា យុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​​ជិៈ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេរី​០១០ ពាក់​ស្លាក​លេខ កំពង់ចាម 1C.3350 តែម្នាក់ឯង ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​នឹង​គល់​ដើម​ពុទ្រា បណ្តាលអោយ​បែក​ថ្លើម​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​
​ ​សមត្ថកិច្ច​បានដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​មិត្ត​ភ័​ក្រ​ក្នុងភូមិ​ម្នាក់ទៀត បាននាំគ្នា​ស៊ី​​ផឹក​ច្រៀ​ហ​កា​រ៉ា​អូ​ខេ​លេង​ពេញ​មួយ​ល្ងាច​ដល់​យប់​នៅក្នុង​ក្រុង​កំពង់ឆ្នាំង នៅពេល​ស្រវឹង​បាន​ជិះ​ម៉ូតូ​មក​DSC05887
​ផ្ទះ​មុន ឯ​មិត្ត​ភ័​ក្រ​គេ​ស្រវឹង​ខ្លាំង​នៅ​ដេក​ក្នុង​ផ្ទះសំណាក់​។​ព្រោះតែ​ស្រវឹង​ពេល​ជនរងគ្រោះ​មកដល់​ចំណុចកើតហេតុ​ម្រ​មាណ​៥​គីឡូ​ពី​ក្រុង​កំពង់ឆ្នាំង ដោយសារតែ​ជិះ​ម៉ូតូ​លឿន​ពេក ក៏បាន​បុក​ដើម​ពុទ្រា​ដែល​នៅជាប់​ចិញ្ចើមផ្លូវ​ដួល​ជាច្រើន​ត្រឡប់​បែក​ថ្លើម​ស្លាប់​តែម្តង​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​បាន​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ទាំងយប់​ដើម្បី​មក​ដឹកយក​សព​ពី​កន្លែងកើតហេតុ​ទៅ​លំនៅដ្ឋាន​ក្នុងភូមិ​អា​ឡែ​ង​។​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​ពិនិត្យមើល​សព​ជនរងគ្រោះ មាន​ស្នាម​ជាំ​ខ្លាំង​នៅលើ​ទ្រូង ដោយ​សន្និដ្ឋានថា រូបគេ​ត្រូវរបួស​បែក​ថ្លើម​ស្លាប់​។​សព​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់ ទៅ​បុរស ឈ្មោះ គឹម សុក ជា​ឪពុក​រស់នៅ​ក្នុងភូមិ​អា​ឡែ​ង​
​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​លំនៅដ្ឋាន ដោយមាន​សោក​សា្តយ​ក្រៃលែង​៕ ( DSC05888 (1) DSC05887