​ធំក្លិន​ចាប់​អ្នកនេសាទ​ល្មើសច្បាប់​ចំនួន​២​ក្រុម លួច​ធ្វើ​នេសាទ​នៅ​តំបន់​អភិរក្ស​ឡូត៍​លេខ​៤ ហើយ​ដោះលែង

0

​ខេត្តសៀមរាប​៖ អ្នកនេសាទ​ជនជាតិ​វៀតណាម​ចំនួន​២​ក្រុម ត្រូវបាន​កម្លាំង​រដ្ឋបាល​ជលផល​ចាប់បាន ខណៈ​ពួកគេ​ចូលទៅ​ធ្វើ​សកម្មភាព​រុញ​ស៊ី​ប​និង​អូស​យ៉ាំង​កាវ​ក្នុង​ដែន​ឡូត៍​អភិរក្ស​លេខ​៤ ហើយ​ករណីនេះ​ត្រូវបាន​ទម្លាយ​ថា ជនល្មើស​ទាំងនោះ​ត្រូវបាន​គេ​ដោះលែង​ទៅវិញ​ស្ងាត់ៗ ជា​ថ្នូរ​នឹង​ការផាកពិន័យ​រាប់លាន​រៀល ។​
សេចក្តីរាយការណ៍​ច្បាស់ការ​ពី​តំបន់​បឹង​ទន្លេសាប​បាន​បង្ហើប​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៥​នេះ មាន​មន្ត្រីជលផល​មួយក្រុម​បាន​ចុះទៅ​ចាប់​អ្នកនេសាទ​ជា​ជនជាតិ​វៀតណាម​ចំនួន​២​ក្រុម មួយក្រុម​ជា​អ្នក​រុញ​ស៊ី​ប​ឃាត់​បាន​ចំនួន​៣​វង់ ,​និង​មួយក្រុម​ទៀត​ជា​អ្នក​អូស​យ៉ាំង​កាវ​ដែលជា​កូន​របស់លោក​មេភូមិ​វៀតណាម​នៅ​ទីនោះ​មានឈ្មោះ យ៉ យ៉ាំង​ដី ដែល​ពួកគេ​បាន​លួច​ចូលទៅ​ធ្វើ​នេសាទ​នៅ​តំបន់​អភិរក្ស​ឡូត៍​លេខ​៤ ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប​ជាប់​ជាមួយ​ព្រំប្រទល់​ស្រុក​ប្រាសាទបាគង​។​ប្រភព​បាន​បន្តថា បច្ចុប្បន្ន​ក្រុម​កូន​របស់​មេភូមិ​មានឈ្មោះ យ៉ យ៉ាំង​ដី ត្រូវបាន​គេ​ដោះលែង​ជា​ថ្នូ​នឹង​ការផាកពិន័យ​ចំនួន​១​លាន​រៀល​។​ប្រភព​បន្ថែមថា ចំណែក​ក្រុម​អ្នក​រុញ​ស៊ី​ប​ចំនួន​៣​វង់​នោះ​កំពុងស្ថិត​នៅក្រោម​ការចរចា​រ​គ្នា​សិន​។​
​ទាក់ទិន​ទៅ​នង​ករណី​នេះដែរ លោក ស្រី កែវ​សុភ​ក្ក័ នាយផ្នែក​រដ្ឋបាល​ជល​ផល​ចុង​ឃ្នៀ​សបាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៥​នេះ​ថា លោក​មិនទាន់​បានដឹង​ព័ត៌មាន​នេះ​ទេ ដោយសារ​លោក​ទើបនឹង​មកពី​ប្រទេស​ថៃ​។​ចំណែក​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២១​ខែមិថុនា​នេះដែរ​ថា លោក​មិន​បានដឹង​ទេពី​ករណីនេះ ប៉ុន្តែ​លោក​ថា ចាំ​សួរ​ទៅ​មន្ត្រី​របស់លោក​សិន​។​លោក​បន្តថា ករណីនេះ​ទំនងជា​ខាង​អធិការ​ជា​អ្នកចាត់ការ ព្រោះ​បើ​មាន​ករណី​ដូច្នេះ មន្ត្រី​របស់លោក​នឹង​រាយការណ៍​ភ្លាមៗ​តែម្តង​។ រីឯ​មន្ត្រីរដ្ឋបាល​ជល​ផល​ខាងជើង​បឹង​ទន្លេសាប​ឈ្មោះ លោក រដ្ឋា បាន ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៥​នេះ​ថា លោក​កំពុង​ការពារ​នៅ​តំបន់​កំពង់​ភ្លក់ ហើយ​រឿង​ចាប់​បទល្មើស​នេសាទ​នោះ​លោក​មិនទាន់​ដឹង​ទេ​។​DSC00452
ជុំវិញ​ករណី​ខាងលើ​នេះដែរ លោក ប៊ុន ថា​ឬ​ទ្ធិ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៥​នេះ​ថា​
​រឿង​ករណី​ខាងលើ​នោះ លោក​មិនទាន់មាន​នរណា​ប្រាប់​មក​លោក​ទេ ចាំ​លោក​សួរ​ទៅខាង​ជលផល​សិន​។​11420042_1767295700163666_1422889829_n 11124215_1767295660163670_2070088393_n
​ ករណី​ចាប់​អ្នកនេសាទ​ល្មើសច្បាប់​ខាងលើនេះ មិន​ត្រូវបាន​សមត្ថកិច្ច ជំនាញ​ណា​ម្នាក់​បានដឹង​ពី​ករណីនេះ​នៅឡើយ​ទេ នេះ​បើតាម​ការធ្វើ​បទសម្ភាសន៍​សួរនាំ​របស់​អ្នកកាសែត​ដូច្នេះ​គេ​នៅ​មិនទាន់​ដឹងថា ជនល្មើស​មាន​ចំនួន​ប៉ុន្មាន​នាក់​នៅឡើយ​ទេ​។​
នៅ​តំបន់​ឡូត៍​នេសាទ​លេខ​៤​ត្រូវបាន​គេ​យាមកាម​យ៉ាង​តឹងរឹង​ពី​សំណាក់​សមត្ថកិច្ច​ចំរុះ​គ្រប់​ស្ថាប​ន័​ពាក់ព័ន្ធ​ទាំងអស់ ហើយ​គេ​មានការ​ងើយ​ឆ្ងល់​ថា ហេតុអ្វី​បានជា​មាន​អ្នក​ចូលទៅ​ធ្វើ​នេសាទ​នៅ​តំបន់​អភិរក្ស​ទាំង​នោះបាន ហើយ​បើតាម​ផ្លូវច្បាប់​ក្រុមមន្ត្រី​ទាំងនោះ​ត្រូវ​ទទួលទោស​បែបណា​ចំពោះមុខ​ច្បាប់​៕​ដោយ កុសល​