ខេត្តបន្ទាយមានជ័យ
ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន៧នាក់ត្រូងបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត្រធ្វើការបង្ក្រាបដោយបានសហការជាមួយកំលាំងការិយាល័យជំនាញគ្រឿងញៀនខេត្តដែលដឹកនាំដោយលោកវរះសេនីយ៍ ត្រីធៀមភក្តីនាយការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តជាទ្រង់ទ្រាយធំបញ្ជូនទៅតុលាការ។ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នោះនៅវេលាម៉ោង៨យប់ថ្ងៃទី១៨ខែ មិថុនា ឆ្នាំ ២០១៥ នៅចំណុច ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ក្នុងការចុះបង្ក្រាបអ្នកជក់និងអ្នកជួញគ្រឿងញៀននោះកំលាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតមានគ្នាចំនួន
១០នាក់ដឹកនាំដោយលោកអនុសេនីយ៍ឯក ជា ដា និងបានសហការណ៍ជាមួយកំលាំងនាយការិយាល័យបង្ក្រាបគ្រឿងញៀនដឹកនាំដោយលោកវរះសេនីយ៍ត្រីធៀមភក្តីនាយការិយាល័យបង្ក្រាបគ្រឿងញៀននិងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីឨបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យលោកចុះធ្វើប្រត្តិបត្តការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាទ្រង់ទ្រៀយធំខាងលើនិងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីបានចំនួន៧នាក់។១មានឈ្មោះ វឹងភា ភេទ ស្រី អាយុ ២២ ឆ្នាំ រស់នៅសង្កាត់កំពង់ស្វាយ ២ឈ្មោះ ចាន់ម៉ារីណាស្រីអាយុ២២រស់នៅភូមិកំពងស្វាយ ៣ឈ្មោះ ទូចសៀង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ករ៥ សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ៤ឈ្មោះឯកសូ ប្រុស
អាយុ៤០ឆ្នាំ រស់នៅភូមិចាន់ ក្រុងប៉ោយប៉ែត៥ឈ្មោះ ធឿនគន្ធាភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិចាន់គិរី ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៦មានឈ្មោះសៅនឿនស្រីអាយុ៣៦ឆ្នាំភូមិទំនប់ក៥ក្រុងប៉ោយប៉ែត៧មានឈ្មោះហេងទ្រីប្រុសអាយុ៤២ភូមិសាមគ្គី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទាំងអស់។និងបានដកហូតវត្ថុតាងរួមមាន១គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន២០ថង់កិបស្មើនិងទម្ងន់៦០៦.៦៦ក្រាមគ្រឿងញៀនមេ តំហ្វេតាមីនគ្រប់៤គ្រប់ម៉ូតូ៤គ្រឿង ទូរស័ព្វចំនួន១៤គ្រឿង និងឧប្បករណ៍ជញ្ជីងថ្លឹង៤គ្រឿង សំរាប់ជក់គ្រឿងញៀនមួយចំនួន។លោកឨបូរិនបាននិយាយថាបើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៧នាក់នោះបានឆ្លើយសារភាពថាពួកគេពិតជាបានប្រើប្រាស់និងជួញដូរគ្រឿងញៀនពិតប្រាកដមែន។សូម
បញ្ជាក់ថាឈ្មោះហេងទ្រីនោះជាមុខសញ្ញាជួញដូរគ្រឿងញៀនចាស់ដែលកំលាងអាវុធហត្ថខេត្តបន្ទាយមានជ័យធ្វើការបង្ក្រាបនៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៤កន្លងមកអាវុធហត្ថបានធ្វើការឆែកឆេនៅក្នុងផ្ទះបន្ទប់ក្រោមដីរបស់គេនៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបានរកឃើញគ្រឿងញឿនមេតំហ្វេតាមីុនទឹកកកមានចំនួន៣០.៥៨ក្រាមគ្រឿងញៀនមេតំហ្វេតាមីុនជាគ្រាប់មានចំនួន១៧៥២៣ គ្រាប់ និងវត្ថតាងមួយចំនួនទៀត។លោកឨបូរិន្ទបាននិយាយបន្តទៀតថាឈ្មោះហេងទ្រីនោះបានរត់គេចខ្លួនមួយរយះទៅពួនសម្ងំនៅខេត្តកំពង់ចាមនិងខេត្តព្រះវិហារជាច្រើនខែរួចបានវិលត្រឡប់មកលាក់ខ្លួនសន្ងំនៅចំណុចដីឡូត៍ ភូមិព្រៃគប់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរកសីុជាមេចែកចាយ
គ្រឿងញៀនធំទើបនៅល្ងាចថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៥ត្រូវបានកំលាំងអាវុធហត្ថបង្ក្រាបបាននិងដកហូតគ្រឿងញៀនមួយចំនួនធំរួចបញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្តតែម្តង។លោកឨបូរិន្ទបាននិយាយបន្តទៀតថាករណីជនសង្ស័យនិងវត្ថុតាងទាំងអស់នោះកំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនិតិវិធីច្បាប់



































