ខេត្តបន្ទាយមានជ័យ
បុរសម្នាក់ចេញពីកន្លែផឹកឡើងស្រវឹងជោកបានជិះម៉ូតូទៅបុកនិងបង្គោលបង្ហាញស្លាកសញ្ញាចរាចរណ៍ផ្លូវកោងបណ្តាលឲ្យសល់ដង្ហើមចង្រឹតរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង៤ល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅលើដងផ្លូវជាតិលេខ៥ ត្រង់ផ្លូវកោងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ។លោកសនគីមសួគ៍នាយការិយាល័យចរាចរណ៍ខេត្តបានប្រាប់ថាឲ្យដឹងថាមុនពេលកើតហេតុជនប្រមឹកនោះបានបើកបរក្នុងល្បឿនលឿនពីទិសដៅពីកើតទៅលិចលុះបើកមកដល់ចំនុចកើតហេតុបានទៅបុកបង្គោលបង្ហាញសញ្ញាប្រុងប្រយ័ត្នផ្លូវកោងពេញទំហឹងទាំងគំរោលបណ្តាលឲ្យម៉ូតូនិងមនុស្សផ្លោងទៅមុខប្រហែល៥ម៉ែត្របោកក្បាលជាមួយថ្នល់ប្រកាច់ពេញថ្នាល់ជាតិសន្លប់បាត់ស្មារតី
តែម្តង។លោក សួន នីប៉ូ អនុប្រធានការិយាល័យចរាចរណ៍ជើងគោកខេត្តបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះឈត ចក់ប្រុសអាយុ២៤ឆ្នាំរស់នៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លាក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យជននោះបានបើកម៉ូតូម៉ាកវេវ ពណ៌ក្រហម-ខ្មៅ ស៊េរី២០០៧ គ្មានស្លាលេខ។ក្រោយពេលកើតហេត់រួចនគបាលចរាចរណ៍បានមកដល់ចំណុចកើតហេត់ហើយក៏បានដឹកបញ្ជូនជនប្រមឹកនោះទៅកានមន្ទីរទេព្យដើម្បីសង្គ្រោះបន្ទន់នៅមន្ទើពេទ្យភ្លាមៗផងដែរចំណែកម៉ូតូត្រូវបានយកទៅរក្សាទុកនៅស្នងការដើម្បីរងចាំដោះស្រាយនៅថ្ងៃក្រោយ៕



































