កំពង់ឆ្នាំង៖កុមារីម្នាក់បានធ្លាក់ចូលអណ្តូងលូ បណ្តាលអោយលង់ទឹកស្លាប់យ៉ាងអាណោចអាធម្ម ពេលនាងធ្លាក់ក្នុងអណ្តូងភ្លាមៗ ស្ត្រីជាម្តាយដែលមានផ្ទៃពោះ៨ខែ បានព្យាយាមដាក់បង្អោងចុះទៅក្នុងអណ្តូង ទឹកដើម្បីជួយកួនសង្គ្រោះកូន តែជ្រុលពេលទាំរាំបានចុះជួយនាងបានស្លាប់បាត់ទៅហើយ។ហេតុការ
ណ៏នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៥នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូរណ៌ ក្នុងពេលដែលកុមារីរងគ្រោះដងទឹកអណ្តូង ២នាក់បងប្អូនដាក់ក្នុងពាង។
មន្ត្រីនគរបាលមូលដ្ឋានបាននិយាយអោយដឹងថា៖ កុមារីរងគ្រោះមានឈ្មោះ រិន គីមីត អាយុ៧ឆ្នាំមានឪពុកឈ្មោះ ហួន សុខហ៊ីម អាយុ៤៣ឆ្នាំជា កម្មករសំណង់ និងម្តាយឈ្មោះ ចាន់ ហៀង អាយុ៣៣ឆ្នាំ មានផ្ទៃពោះ៨ខែ ជាមេផ្ទះ និងដាក់ភ្លើងចាប់ចង្រឹតលក់ ចំណែកកុមារីរងគ្រោះគឺជាកូនទី២ ក្នុង ចំ
ណោមបងប្អូន៤នាក់ ។
មុនពេលកើតហេតុឪពុកម្តាយមិនបាននៅផ្ទះទេ ចំណែកកុមារីរងគ្រោះនិងប្អូនប្រុសម្នាក់ទៀត បាននាំគ្នាដងទឹកអណ្តូងដាក់ក្នុងពាងដែលនៅក្បែរនោះ ដោយប្អូនប្រុសជាអ្នកយួរទឹកដាក់ពាងចំណែកកុមារីជាបងអ្នកយោងទឹកពីអណ្ទូងដាក់ប៉ោត(ប៉ោតតូចៗសម្រាប់ក្មេង ) ។ស្រាប់តែពេលប្អូនប្រុសត្រឡប់មកយួរទឹកជាថ្មីម្តងទៀតបាត់បងស្រីមិន ឃើញដឹងថា បងស្រីធ្លាក់ក្នុងអណ្តូង ប្អូនប្រុសបានរត់ទៅហៅម្តាយ ដោយប្រាប់ថា បងស្រីធ្លាក់ចូលអណ្តូងទឹក ពេលនោះម្តាយបានរត់ មកដល់មាត់អណ្តូង បានយកឬស្សីបង្អោងចាក់មើលដឹងថា កូនស្រីនៅក្នុងទឹកអណ្តូង ម្តាយដែលកំពុងពពោះ៨ខែផងនោះ ក៏បានប្រវ៉ាចុះទៅជួយកូនក្នុងអណ្តូងទឹក ហើយបានស្រែកអោយកូនប្រុសរត់ទៅហៅអ្នកជិតខាងមកជួយ និងបានស្រង់កុមារីរងគ្រោះមកដាក់ក្រោមផ្ទះ ព្រមទាំងបានជួយធ្វើចលនាដើម្បីសង្គ្រោះ តែទោះយ៉ាងណា កុមារីរងគ្រោះបានស្លាប់បាត់ទៅហើយ។
ឪពុកម្តាយដែលទ្រហោយំ លាយឡំជាមួយសម្លេងឧឃោសនៈសព្ទ័ បទខ្លងខែក គឬអោយសោកសង្រេងសោកស្តាយកូនស្រីយ៉ាងខ្លាំង បើទោះបីក្រីក្រក្នុងផ្ទះមានតែប្រាក់៥ម៉ឺនរៀល និងអង្ករ ១០កំប៉ុងក្តី ឪពុកម្តាយក៏បានរៀបចំចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។
ដោយសារសារមើលឃើញភាពលំបាកនិងខ្វអខាតរបស់គ្រួសាររងគ្រោះ ខាងលើ លោក អ៊ុក សារុន សមាជិកក្រុមប្រឹក្សាស្រុកបរិបូរណ៌ និងជាតំណាងអោយជនពិការនៃមន្ទីរសង្គមកិច្ចខេត្ត បានជួយឧបត្ថម្ភ អង្ករ៥០គីឡូក្រាម ប្រាក់១០ម៉ឺនរៀល លោក ជា ស៊ីថុន និងភរិយា ១០ម៉ឺនរៀល ចៅអធិការវត្តពន្លៃព្រះនាម កង សារ៉ុន អង្ករ៥០គីឡូ និងថវិកា៥ម៉ឺនរៀល សម្រាប់ជួយចាត់ចែងធ្វើបុណ្យសពកុមារីរងគ្រោះ ៕



































