រថយន្តម៉ាកវីហ្គោបុកម៉ូតូរបួសធ្ងន់៣នាក់នៅគល់ស្ពានសេកុង

0

ខេត្តស្ទឹងត្រែង៖មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យមានមនុស្ស៣នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៥ស្ថិតនៅក្បែគល់ស្ពានមិត្តភាពកម្ពុជា-ចិនសេកុង ក្នុងភូមិស្រែពោធិ៏ សង្កាត់FB_IMG_1434880274870ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។មន្ត្រីនគរបាលចរាចណ៍បានឲ្យដឹងថាជនរងគ្រោះមានទី១.មានឈ្មោះអែត ថងដាំ ភេទប្រុសអាយុ៦៤ឆ្នាំ ទី២. ឈ្មោះ អែត វណ្ណលីដា ភេទស្រីអាយុ១៧ឆ្នាំនិងទី៣.ឈ្មោះ ដត ស្រីរដ្ឋ ភេទស្រី ៧ឆ្នាំ ជនរងគ្រោះទាំង៣នាក់ត្រូវជាឪពុកកូននិងចៅរស់នៅភូមិស្រែពោធិ សង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែង។ចំណែកបើកបររថយន្តបង្កហេតុមិនត្តូវបានស្គាលអត្តសញ្ញាណ បានបើកយករថយន្តទុកចោលរត់គេចខ្លួនបាត់ស្រមោល។សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេប្រទះឃើញភាគីខាងជនរងគ្រោះជិះម៉ូតូឌុបគ្នាFB_IMG_1434880265557ចំនួន៣នាក់ក្នុងនោះមានបុរសវ័យចំណាស់ម្នាក់ជានាក់បើកបរក្នុងទិសដៅពីលិចទៅកើតឆ្លងកាត់ផ្លូវបំបែកជាបួនក្បែរគល់ស្ពានសេកុងភ្លាមនោះស្រាប់តែមារថយន្តម៉ាកវីហ្គោមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ បើកទិសដៅផ្សេងគ្នាបុកពេញទំហឹងបណ្តាលឲ្យមនុស្សខ្ទាតពេញផ្លូវបណ្តាលអោយបុរសម្នាក់របួសធ្ងន់ស្លាប់ពេលបញ្ជនមកមន្ទីរពេទ្យនិង២នាក់របួសស្រាល។បច្ចុប្បន្នម៉ូតូនិងរថយន្តដែលបានរត់គេចសមត្ថកិច្ចបានរកឃើញបានបញ្ជូនយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។ចំណែកជនបង្កសមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណដើម្បីអោយចូលខ្លួនមកដោះស្រាយតាមផិលូវច្បាប់៕FB_IMG_1434880272192