​ករណី​វាយ​ទូរ ATM​នៅក្នុង ផ្សារ​ទំនើប​ឡាក់​គី​ម៉​ល យកលុយ​ជាង​២០​ម៉ឺន​ដុល្លា​ប៉ូលិស​ឃាត់ខ្លួន​សន្តិសុខ​២​នាក់ សួរនាំ

0

​ខេត្តសៀមរាប​៖ ទូ​រដក​លុយ​រប​ស់ធ​នាគារ​ចំនួន​២​របស់​ធនាគារ​កាណាឌីយ៉ា​និង​ធនាគារ​ANZ Royal ដែល​ដាក់​នៅក្នុង​ផ្សារ​ទំនើប​ឡាក់​គី​ម៉​ល​ត្រូវបាន​គេ​វាយកំទេច​យកលុយ​អស់​ជាង​២០​ម៉ឺន​ដុល្លា បច្ចុប្បន្ន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​សន្តិសុខ​ចំនួន​២​នាក់​យកទៅ​សួរនាំ​។​
ហេតុ​ការ​វាយ​ទូរ ដក​លុយ​របស់​ធនាគា​រ​ATM​ចំនួន​២​កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំនុច​ក្នុង​ផ្សារ​ទំនើប​ឡាក់​គី​ម៉​ល ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​
ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​ជា​១​យប់​ឈានចូល​ថ្ងៃទី​២២​ខែមិថុនា មាន​ករណី​ផ្អើលឆោឡោ​ថា ការ​វាយ​បំបែក​ទូរ​ATM​នៅក្នុង​ផ្សារ​ឡាក់​គី​ម៉​ល​យកលុយ​អស់​ជាច្រើន ហើយ​បន្ទាប់មក​ក៏​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​ចុះមក​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​និង​ឃាត់ខ្លួន​អ្នកយាម​នៅ​ផ្សារ​នោះ​ចំនួន​២​នាក់​ជា​សន្តិសុខ​របស់​ផ្សារ​ឡាក់​គី​នេះ​ដើម្បី​យកទៅ​សួរ​នាំនៅ​ស្នងការ​ខេត្ត​។ ប្រភព​បន្តថា បើតាម​ការ​ខ្សិ​ប​ខ្សៀវ​បាន ឲ្យ​ដឹងថា ចំនួន​លុយ​ដែល​បាត់បង់​ពី​ក្នុង​ទូរ​ATM​នោះ​មាន​ចំនួន​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លា​។​---ATM
ជុំវិញ​ករណី​ខាងលើនេះ លោក ស៊​ត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​បានទេ​នៅ​រសៀល​ថ្ងៃទី​២២​ខែមិថុនា​នេះ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ហៅចូល​គ្មាន​អ្នកទទួល​។​ចំណែក​លោក នុ​ល រ៉ុង នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​ប្រាប់ តាម​ទូរស័ព្ទ​នៅ​រសៀល​នេះ​ថា ករណីនេះ​លោក​កំពុង​ស៊ើប​អ​ង្គេ​ត ដូច្នេះ​លោក​មិនទាន់​ហ៊ាន​ឲ្យ​ព័ត៌មាន​នោះទេ ដោយ​រង់ចាំ​ប្រមូលបាន​ភស្តុតាង​សិន​។​IMG_20150622_123755
​ ​នេះ​ជា​លើក​ទី​២​ហើយ ដែលមាន​ករណី​វាយ​បំបែក​ទូរ​ATM​ក្នុង​ខេត្ត​ទេសចរណ៍​សៀមរាប​អង្គរ តែ​លើក​ទី​១​ជនបរទេស​ជា​អ្នក​វាយ​បំបែក ដោយសារ ស្រវឹង​ជោគជាំ ប៉ុន្តែ​ករណី​លើក​ទី​២​នេះ ត្រូវបាន​គេ​វាយ​បំបែក​ទូរ​យកលុយ​អស់​ជាង​២០​ម៉ឺន​ដុល្លា ហើយ​បច្ចុប្បន្ននេះ​សមត្ថកិច្ច​ឃាត់ខ្លួន​២​នាក់​ទៅ​សួរនាំ ទោះជា​យ៉ាងណា​ក៏​គេ​នៅ​មិនដឹង​ច្បាស់​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ពាក់ព័ន្ធ​ក្នុងករណីនេះ​នៅឡើយ​ទេ​៕​ដោយ កុសល​