​អាវុធហត្ថ​ចាប់បាន​ឈើប្រណិត​មួយ​រថយន្ត​ពណ៍​បា​៉​រា​៉​ពាក់​ស្លាក​លេខ​ខម​ប្រភេទ​(​សី​ុ​ប​)​ខ​ណះ​ដែល​បទល្មើស​កំពុង​ក​ក្រើ​ក​ឡើងវិញ​នៅ​ទឹកដី​ខេត្តពោធិ៍សាត់​

0

 

​ខេត្តពោធិ៍សាត់ ; ភាព​អាណាធិបតេយ្យ​នៃ​កា​ដឹកជញ្ជូន​ឈើប្រណិត​ចេញ​ស្រុក​ភ្នំក្រវាញ​និង​ស្រុក​វាលវែង​នឹង​នៅលើ​បន្ទាត់​ផ្លូវជាតិ​លេខ​៥​នៃ​ទឹកដី​ខេត្តពោធិ៍សាត់ បាន​កំពុង​កម្រើក​ឡើងវិញ​ហើយ​ក្នុង​រយះពេល​ជិត​មួយខែ​មកនេះ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយះ​ធំ​រូ​ចមក បើ​រំពឹង​នឹង​មន្ត្រី​ពាក់ព័ន្ធ​ដល់​កា​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ ពួកគេ​កំពុង់តែ​ដើរ​សី​ុ​ផឹក​តាម​ហាង​និង​ចូល​ខា​រា​៉​អូ​ខេ ច្រៀង​លេង​កំសាន្ត​សប្បាយ​ចាយវាយ​យា​៉​ងគ​គ្រិ​ក​គគ្រេង ដោយ​គ្រាន់តែ​ចុច​ទទួល​និង​តេ​ទូរស័ព្ទ​ដើម្បី​ស្ដាប់​ចំនួន​ក្បាល​រថយន្ត​តាម​តូច​តាម​ធំ តាម​ដំបន់​ច្រក់​កា​ដឹកជញ្ជូន​ចេញ​ឈើប្រណិត​តែប៉ុណ្ណោះ​។image (2)

​ជាក់ស្ដែង​កាលពី​វេ​ល​ឆ​មោ​៉​ង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥ ត្រង់​ភួ​មិត្រ​ពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នោះ​កម្លាំង​រាជ​អាវុធហត្ថ​ស្រុក​ក្រគរ ដឹកនាំ​ដោយ​លោក នៅ សុជាតិ មេ​បញ្ជារ​ការ​អាវុធហត្ថ​ស្រុក​ក្រគរ​។ ក្រោយពេល​បានទទួល​ព័​ត៍​មាន​ពី​ភ្នា​ក់​សំងាត់​របស់លោក​ភា្ល​ម​លោក​នាំ​កម្លាំង​ស្ទាក់​រថយន្ត​មួយគ្រឿង​នៅលើ​ផ្លូវជាតិ​លេខ​៥​ដែល​កំពុង​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​ឆ្លងកាត់​ដំបន់​នេះ ។ ខ​ណះ​ដែល​ទៅដល់​ចំនុច​កើត​ហែ​តុ​ខាងលើ ក៍​ឃើញ​ភិនភាគ​រថយន្ត​មួយគ្រឿង​ប្រភេទ​រថយន្ត​(​សី​ុ​ប​) ពណ៍​បា​៉​រា​៉​ផលិត​នៅ​កូរ៉េ​ពាក់​ស្លាក់​លេខ​. ខម ២.៤៩-១៨ ដូច​ភិនភាគ​នៃ​អ្នកផ្ដល់​ព័​ត៍​មាន​ក៍​កម្លាំង​អាវុធហត្ថ​ស្ទាក់ចាប់​ស្រាប់តែ អ្នកបើកប​រថយន្ត​ដឹក​បទល្មើស​នោះ​ទំនងជា​ដឹងខ្លួន​ក៍បាន​ទុក​រថយន្ត​ចោល លើ​ដង​ផ្លូវជាតិ​រូ​ច​ហក់​រត់គេចខ្លួន​ចូល​ព្រៃ​បាត់​។image (1)

​លោក នៅ សុជាតិ បាន​ឲ្យ​ដឹងថា​ក្រោយពេល​ជនសង្ស័យ​រត់គេច​ទុក​រថយន្ត​ចោល​រូ​ច​កម្លាំង​លោក​ក៍បាន​ឆែក​លើ​រថយន្ត​នោះ​ដើម្បី​ត្រួតពិនិត្យ​បានឃើញ ជនសង្ស័យ​បាន​ដឹក​សុទ្ធតែ​ឈើប្រណិត​ខុសច្បាប់​ដោយ​បន្លំ​ជា​ដាក់​ឈើ​កែឆ្នៃ​ជា​បន្ទះៗ​ច្រើន​សន្លឹក​គ្រប់​ពីលើ​ឈើប្រណិត ។ លោក​បន្តថា​ភ្លាមនោះ​លោក​ក៍បាន​ឲ្យ​កម្លាំង​អាវុធហត្ថ​យកទៅ​បិ​រ​គល​ជូន​ខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ ដើម្បី​វាស់​និង​រាប់​ថ្លឹង ដោយ​ឃើញ​ឈើប្រណិត​នេះ​ជា​ប្រភេទ​ឈើ​ធ្នង់​ចំនួន ១៦​ដុំ និង ឈើ​កែឆ្នៃ​រូ​ច​ប្រមាណ​ជា​១០០​សន្លឹក រូ​ចក៍​បាន​បង្ករ​សំណុំរឿង​រាយការណ៍​ទៅ​ខ័​ណ្ទ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ដើម្បី​ចា​ត​ការណ៍​បន្តទៅ​តុលាកា ដោយ​វត្ថុតាង​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ​បណ្ដោះអាសន្ន​។image (3)

​ទាក់ទង​និង​បទល្មើស​ដឹកជញ្ជូន​ព្រៃឈើ​ប្រភេទ​ប្រណិត​ដោយ​ប្រើ​គ្រប់​រូបភាព​ចេញពី​ស្រក​ភ្នំក្រវាញ​និង​ស្រុក​វាលវែង​រួមជាមួយ​និង​ដឹកឈើ​ខុសច្បាប់​ឆ្លងកាត់​ខេត្តពោធិ៍សាត់​លើផ្លូវ​ជាតិ​លេខ​៥​ត្រូវបាន​ប្រជាពលរដ្ឋ​មើលឃើញ​សក្មភាព​នេះ​រាល់ថ្ងៃ​នៃ​តំបន់​ភួ​មិ​សាស្ត្រ​ទាំងបី​និយាយថា បន្ទាប់ពី​ស្ងាត់​បទល្មើស​នេះ​មួយ​រយះ​ធំ​មក​ពេលនេះ​ចាប់ផ្ដើម​ទៀតហើយ នៅ​ទឹកដី​ខេ​ត្តោ​ធិ៍​សាត់​និង​នៅ​ដំបន់​ឆ្លងកាត់ បើ​រំពឹង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ធ្លាប់តែ​បង្ក្រាប់​ពេលនេះ គឺ​ពួកគេ​ធ្វើ​មិនដឹងមិនលឺ​ឡើយ ព្រោះ​កា​ធ្វើ​មិន​ដឹងលឺ​ហើយ​មិន​ប​ង្ក្រ​ឆប​នេះ​មិន​ន័យ​ថា​អត់​ប្រយោជន៍​របស់​បុ​ក្គ​ល​និ​មួយ​ទេ​។ គឺ​ពួកគេ​បាន​ចូល​តាម​ហាង​និង​ដើរ​ច្រៀង​លេង​សប្បាយ​តាម​ខា​រា​៉​អូ​ខេ​ផឹក​សី​ុ​ចាយលុយ​យា​៉​ង​សប្បាយ ដោយ​គេ​ប្រើ​រូបភាព​ដោះដូ​ជា​ថ្នូ​និង​បង់លុយ​ផ្ទេរ​តាម​ប្រព័ន្ធ​វី​ុ​ង​និង​ប្រព័ន្ធ​ធនាគា​ផ្សេងៗ ព្រោះ​អី​រាល់​ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​តាម​ច្រក់​ខាងលើ ត្រូវ​បានដឹង​ទាំង​អស់ហើយ គ្រាន់តែ​រាប់​ក្បាល​រថយន្ត​គោយន្ត​រទេះគោ​ក្របី តាម​តូចធំ​ប៉ុណ្ណោះ ចរចារ​គ្នា​តាម​ទូរស័ព្ទ​ជាកា​ស្រេច​៕image