ក្រុងប៉ោយប៉ែត
ប៉ូលិសចរាចក្រុងប៉ោយប៉ែតធ្វើសកម្មភាពចម្លងសិស្សចេញពីសាលារៀនដើម្បីបញ្ជេះការគ្រោះថ្នាក់ចរាចរដល់សិស្សគ្រប់រូបដែលបានចូលនិងចេញពីរៀនហើយវិលត្រលប់ទៅផ្ទះវិញដោយសុវត្ថិភាពចំពោះករណីខាងលើនោះ គឺមិនធ្លាប់មានទេពីមុនមកនៅទូទាំងបន្ទាយមានជ័យផងដែរ ។
ករណីធ្វើសកម្មភាពចម្លងសិស្សសាលាអោយមានសុវត្ថិភាពនោះ គឺកើតមានៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចសាលាបឋមសិក្សាព្រហ្មនិមិត្ត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យបន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យបានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ទៅអាជ្ញាធរមូលរដ្ឋនិងមន្ទីអប់រំដើម្បីដាក់វិធានកការចាត់ចែងកម្លាំងជួយធ្វើអន្តរាគមដល់សិស្សចេញពីរៀនដែលត្ររូវការធ្វើដំណរឆ្លងផ្លូវទៅមកដើម្បីអោយក្មួយៗទាំងនោះមានសុវត្ថិភាពល្អក្នុងការធ្វើដំណើរមកសិក្សាទាំងទៅទាំងមកនោះ ។
មានសាលារៀនជាច្រើនដែលតាមបណ្តោយផ្លូវជាតិនានាក្នុងក្រុងប៉ោយប៉ែតត្រូវបានគេសង្គេតឃើញថាមានប៉ូលិសចរាចរបស់អធិការដ្ឋានក្រុងបានពង្រាយកម្លាំងតាមគោលដៅនៅខាងមុខសាលាដើម្បីត្រៀមចាំជួយធ្វើអន្តរាគម៏តាមផ្លូវដើម្បីអោយផុតពីការគ្រោះថ្នាក់ចរាចដោយប្រការណាមួយដោយមើលមិនឃើញនោះ។
លោកសៅសារឿន ប្រធានការរិយល័យចរាចផ្លូវគោករបស់អធិការដ្ឋានក្រុងប៉ោយប៉ែតបានអោយដឹងថា
យោងលើបទបញ្ជារបស់លោកអធិការនិងស្នងការខេត្តបានអនុវត្តតាមអនុសាសរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់មន្ទីអប់រំនិងដល់សមត្ថកិច្ចធ្វើយ៉ាងណាអោយដាក់កម្លាំងជួយធ្វើអន្តរគមការពារសុវត្ថិភាពដល់សិស្សចេញពីរៀននិងមកសិក្សាអោយបានល្អជាប្រចាំចាបពីពេលនេះត៏ទៅលោកបានបន្តទៀតថាកន្លងទៅមានសិស្សចេញពីរៀនជួបគ្រោះថ្នាក់ចរាចជាបន្តបន្ទាប់នៅនក្នុងខេត្តបន្ទាយមានជ័យកន្លងទៅទើបថ្នាក់លើជំរុញអោយជួយធ្វើអន្តរាគមដល់សិស្សដើម្បីរក្សាសុវត្ថិភាពអោយបានល្អចាប់ពីពេលនេះត៏ទៅ។



































