​អធិការ​ទំនើង​ដេញ​បាញ់​ប្រជាពលរដ្ឋ​ចោទថា​ចេះ​ធ្មប់​ដោយ​គ្មាន​ហេតុផល

0

​កំពង់ធំៈ មាន​ករណី​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទូទាំង​ខេត្តកំពង់ធំ បណ្តាលមកពី​លោក ស្វាយ សា​វេត អធិការ​ង នៃ​អធិការដ្ឋាន ស្រុក​បារាយណ៍ ដេញ​បាញ់​ប្រជាពលរដ្ឋ ដោយ​ចោទថា​ចេះ​ធ្មប់​អាប ធ្វើ​ឲ្យ​ជនរងគ្រោះ​ភ័យ ស្លន់ស្លោរ រត់​ស្ទើ​ខ្ស័យជីវិត​ដោយសារតែ​គ្រាប់កាំភ្លើង​របស់លោក អធិការ​ទំនើង​រូបនេះ ខណៈពេលដែល​កំពុង​ធ្វើបុណ្យ ។​2
​ហេតុ​ការបាញ់បោះ​សេរី​អាង​ខ្លួន​ជា​អធិការ​ង ស្រុក​បារាយណ៍ យក​អាវុធ​មក​កាត់ក្តី​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការពិចារណា ចោទ​ប្រជាពលរដ្ឋ​ថា ចេះ​ធ្មប់​អាប​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ នូវ​អា​ពៃ​ជំនឿ​ង​ហួសហេតុ សំណាងល្អ​ជន រងគ្រោះ​បាន​រត់​យកតែ​ប្រាស់​អា​យ៉ូ​ស ដោយសារតែ​លោក ស្វាយ សា​វេត បាន​យក​កាំភ្លើងខ្លី ប្រភេទ ៥៤ បាញ់​តំ​ម្រ​ង់ ជនរងគ្រោះ​ចំនួន​២ គ្រាប់ តែ​សំណាងល្អ​មិនត្រូវ តែ​ជនរងគ្រោះ​បានគ្រោង​នឹង​ប្តឹង​មក តុល​ការ​ខេត្តកំពង់ធំ តែ​ត្រូវបាន គេ​គំរាម​មិនអោយ​ប្តឹង​ទើប​សម្របសម្រួល​។​3
​តាម​សាក្សី​ដែល​បានឃើញ​ហេតុ​ការ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺមាន​សាច់ញ្ញាតិ លោក អធិការរង ឈ្មោះ ស្វាយ សា​វេត ឈឺ​ស្លាប់ បន្ទាប់ពី​ដឹក​សាកសព​មកពី​ពេទ្យ ខណៈពេល​រៀបនឹង​ធ្វើបុណ្យ ស្រាប់តែ​លោក អធិការ​ទំនើង បាន​ខឹងច្រឡោត​ដោយ​គ្មាន​ការពិចារណា យក​អាវុធ​ដេញ ជនរងគ្រោះ​ឈ្មោះ នី ខែ្មរ​ឥស្លាម មានមុខរ​បរកាប់​គោល​ក់ នៅ​ផ្សា​កំពង់ថ្ម រស់នៅ​ភូមិ​ត្រស់ ឃុំ​បា​ល្ល័​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយ​ចោទថា​ជនរងគ្រោះ​ចេះ​ធ្មប់​បានធ្វើ​ឲ្យ​សាច់ញ្ញាតិ​របស់ខ្លួន​ស្លាប់ កាលពី​ព្រលប់ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៥​។​
​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង បាន​ឲ្យ​ដោយ​ដឹង លោក​កំពុងតែ​ស្រាវជ្រាវ ទៅ​លោក សួង ថេ​ន អធិការ​ស្រុក បារាយណ៍ ពី​ករណី​ដេញ​បាញ់​ជនរងគ្រោះ ហើយ​លោក​បាន​បញ្ជាក់ថា លោក​អធិការ​ង​រូបនេះ បាន​យក​អាវុធ​ដេញ​បាញ់​ប្រជាពលរដ្ឋ​នេះ តើ​មាន​មូលដ្ឋាន និង​ភស្តុតាង​អ្វីដែល​ចោទថា គេ​ចេះ​ធ្មប់​។​images
​មហាជន​បាន​រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​លោក ប៉ូលិស​រូបនេះ ដែលមាន​ឋានៈ​ដល់​ទៅ​អធិការ​ង ទទួលបន្ទុក​ផ្នែក សន្តិសុខ តែ​បែរជា​គ្មាន គោរព​តាមច្បាប់ អាង​អំណាច អាង​អាវុធ មិន​ព្រម​ស្រាវជ្រាវ​តាម​និតិ​វិធី បែរជា​ចោទថា​ចេះ​ធ្មប់ ហើយ​ឈានទៅដល់​ការដេញ​បាញ់ ចំនួន​២​គ្រាប់ នេះ​សំណាងល្អ បើសិនជា​ជនរងគ្រោះ​រត់​មិនទាន់ ច្បាស់​ជា​ក្លាយទៅជា​សាកសព​ម្នាក់​ទៀតហើយ ដូច្នេះ​ពួកគាត់​មានការ​ព្រួយបារម្ភ​ណ៍​នូវ​ទង្វើ​របស់លោក អធិការ​ង​រូបនេះ ធ្វើ​ចំពោះ ប្រជាពលរដ្ឋ​ដ៏ទៃទៀត និង​សូម​ឲ្យ​ឯកឧត្តម នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ជូ សំអាន ស្នងការ នគរបាល​ខេត្តកំពង់ធំ មេត្តា​រក​ភាព​យុត្ត​ធម៌​ឲ្យ​ជនរងគ្រោះ​ផង ទោះជា​មានការ​ហាម​មិន​ឲ្យ​ជនរងគ្រោះ​ប្តឹង​ក៏ដោយ ក៏​មិនត្រូវ​ទុកអោយ​អធិការ​ទំនើង​រូបនេះ ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​នោះឡើយ ។​
​ចំណែក​លោក ស្វាយ សា​វេត អធិការ​ង ដែលជា​ជន​ទំនើង បាន​ឲ្យ​ដឹងថា ក្រោយពី​សាច់ញ្ញាតិ​លោក​ស្លាប់ លោក​មាន ការសោកស្តាយ ហើយ​ខឹងច្រឡោត​ដោយ​ពុំ​បានគិត​មែន ហើយ​សុំ​មិន​ឲ្យ​ជនរងគ្រោះ​ប្តឹង​ទៅលើ សុំ​ឲ្យ​បញ្ចប់រឿង​ត្រឹម នេះ ខ្លួន​សុខចិត្ត​សម្របសម្រួល​។​
​ដោយ ប៊ុន រដ្ឋា​