ករណី​វាយ​ទូរ ATM​នៅក្នុង ផ្សារ​ទំនើប​ឡាក់​គី​ម៉​ល យកលុយ​រាប់ម៉ឺន​ដុល្លា​ប៉ូលិស​ឃាត់ខ្លួន​សន្តិសុខ​២​នាក់ សួរនាំ

0

​ខេត្តសៀមរាប​៖ ទូ​រដក​លុយ​រប​ស់ធ​នាគារ​ចំនួន​២​របស់​ធនាគារ​កាណាឌីយ៉ា​និង​ធនាគារ​ANZ Royal ដែល​ដាក់​នៅក្នុង​ផ្សារ​ទំនើប​ឡាក់​គី​ម៉​ល​ត្រូវបាន​គេ​វាយកំទេច​យកលុយ​អស់​រាប់ម៉ឺន​ដុល្លា បច្ចុប្បន្ន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​សន្តិសុខ​ចំនួន​២​នាក់​យកទៅ​សួរនាំ​។​--------------ហេតុ​ការ​វាយ​ទូរ ដក​លុយ​របស់​ធនាគា​រ​ATM​ចំនួន​២​កាលពី​យប់​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំនុច​ក្នុង​ផ្សារ​ទំនើប​ឡាក់​គី​ម៉​ល ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​
ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​ជា​១​យប់​ឈានចូល​ថ្ងៃទី​២២​ខែមិថុនា មាន​ករណី​ផ្អើលឆោឡោ​ថា ការ​វាយ​បំបែក​ទូរ​ATM​នៅក្នុង​ផ្សារ​ឡាក់​គី​ម៉​ល​យកលុយ​អស់​ជាច្រើន ហើយ​បន្ទាប់មក​ក៏​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​ចុះមក​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​និង​ឃាត់ខ្លួន​អ្នកយាម​នៅ​ផ្សារ​នោះ​ចំនួន​២​នាក់​ជា​សន្តិសុខ​របស់​ផ្សារ​ឡាក់​គី​នេះ​---ATMដើម្បី​យកទៅ​សួរ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តែម្តង​។ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កពុង​តែ​ចំណាត់​តាម​នីតិវិធី​ដោយ​មិនទាន់​ដឹង​ពី​ចំនួន​លុយ​ដែល​បាន​បាត់​និង​កពុង​តែ​វែកមុខ​រក​ជនដៃដល់​ម​ក​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ៕លោក ខេង ខេមរា
​ ​