ចាប់​ជនសង្ស័យ​២​នាក់ ពីបទ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ខុសច្បាប់​

0
?????????????


​ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ខណៈ​ជនសង្ស័យ​ម្នាក់​កំពុង​ប្រើប្រាស់ និង​ម្នាក់ទៀត​ជា​អ្នកជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១ ឈ្មោះ ស៊ុំ រ៉េ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាជាង​សិប្បកម្ម ដោយ​ឆែកឆេរ​ឃើញ​ថ្នាំញៀន​១​គ្រាប់ និង​ទី​២ ឈ្មោះ វ៉ាន់ សម្រស់ ហៅ​វ៉ាន់ នាង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ​លក់​នំ ដោយ​ឆែកឆេរ​រកឃើញ​វត្ថុតាង រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​តូច និង​១​កញ្ចប់​ធំ និង​ប្រភេទ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន​ពណ៌​លឿង​ចំនួន​៣១​គ្រាប់​កន្លះ និង​សម្ភារ​វេច​ខ្ចប់​ថ្នាំញៀន​សម្រាប់​លក់​មួយចំនួន ។ ជនសង្ស័យ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

?????????????
?????????????

​លោក​វរសេនីយ៍ទោ ឈុន ណាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានឱ្យដឹងថា​៖ កម្លាំង​ល្បាត​បាន​ពូន​ស្ទាក់​ឃាត់​ខ្លូន​អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ លោក​ក៏​សុំ​ការអនុញ្ញាត​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​ឆ្លង​យោបល់​ពី​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ចុះទៅ​គោលដៅ រួច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ស៊ុំ រ៉េ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាជាង​សិប្បកម្ម រស់នៅ​កន្លែងកើតហេតុ​ខាងលើ និង​ឆែកឆេរ​ឃើញ​ថ្នាំញៀន​១​គ្រាប់ ហើយ​ជននេះ ក៏បាន​សារភាពថា ខ្លួន​បាន​ទិញ​ពី​ស្ត្រី​ម្នាក់ ។ លោក​បន្តថា​៖​បន្ទាប់មក​សមត្ថកិច្ច​យើង ក៏​បន្ត​ចុះទៅ​ផ្ទះ​ជនសង្ស័យ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ក៏​ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក់​ឈ្មោះ វ៉ាន់ សម្រស់ ហៅ នាង អាយុ​៤៧​ឆ្នាំ មុខរបរ​លក់​នំ នៅ​ភូមិ​ខាងលើ ហើយ​ឆែកឆេរ​រកឃើញ​វត្ថុតាង រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​តូច និង​១​កញ្ចប់​ធំ និង​ប្រភេទ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន​ពណ៌​ក្បឿង​ចំនួន​៣១​គ្រាប់​កន្លះ និង​សម្ភារ​វេច​ខ្ចប់​ថ្នាំញៀន​សម្រាប់​លក់​មួយចំនួន ។​

?????????????
?????????????

​នៅ​ចំពោះមុខ​សមត្ថកិច្ច ស្ត្រី​សង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​រកស៊ី​ជួញដូរ​គ្រឿងញៀន​ប្រាកដ​មែន ដោយ​ទិញ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​តែងតែ​យកមក​លក់​ឱ្យ​គាត់ ក្នុង​រយៈពេល​៤​ទៅ​៥​ថ្ងៃ​ម្តង ។ ចំណែក​តម្លៃ​វិញ ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់​ធំ តម្លៃ​៥០​ម៉ឺន​រៀល ហើយ​គាត់​បំបែក​ទៅជា​កញ្ចប់​តូចៗ លក់បាន​៤​ទៅ​៥​ម៉ឺន​រៀល ក្នុង​១​កញ្ចប់ ។ រីឯ​ប្រភេទ​គ្រាប់​ថ្នាំ​យ៉ាម៉ា គាត់​ទិញ​ពី​គេ​ក្នុង​១​គ្រាប់ តម្លៃ​១​ម៉ឺន​រៀល ហើយ​លក់​ទៅវិញ ក្នុង​១​គ្រាប់ តម្លៃ​១​ម៉ឺន​៥​ពាន់​ទៅ​២​ម៉ឺន​រៀល ទើបតែ​លក់បាន​ប្រហែល​ជាង​១​ខែ ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង ។​ជនសង្ស័យ​ទាំងពីរ​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង នឹង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

?????????????
?????????????
?????????????
?????????????
?????????????
?????????????