​ជាន់មីន​ប្រភេទ​7២A រងរបួស​ធ្ងន់ លូន​បាន​២០០​ម៉ែត្រ ទើប​ជួប​ក្រុម​ជួយសង្គ្រោះ​

0

​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈពេល​បុរស​រូបនេះ​ដើរ​រុករក​អនុផល​ព្រៃឈើ យកមក​លក់ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ ជាន់​លើ​មីន​ប្រភេទ​72A រួច​លូន​បាន​ចំងាយ​២០០​ម៉ែត្រ ទើប​ជួប​អ្នក​ជួយសង្គ្រោះ ។ ហេតុ​ការ​ណ៏​ជាន់មីន​ប្រភេទ​7២A បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០០១៥ ស្ថិតនៅ​ចំណុច​បង្គោល​ឡាក់​៦៨ (​អូរ​តា​សុខ​) ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ តែ​រហូតមកដល់​វេលា​ម៉ោង​០៤​រសៀល ថ្ងៃខែ​ដដែល ទើប​មន្ត្រី​អង្គការ​ដោះមីន «​ហេ​ល​ឡូ​ត្រាស​» សហការ​ជាមួយ​សមត្ថ​មិ​ច្ច​វរៈ​ព្រំដែន​រកឃើញ​ជនរងគ្រោះ ។​download
​លោក កែវ ពៅ នាយ​សម្របសម្រួល​មីន​ប្រចាំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​ដឹងថាៈ ជនរងគ្រោះ​មានឈ្មោះ ខេង សំណាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កសិករ រងរបួស​ប្រអប់ជើង​ធ្វេ​ង​(​កាត់​កជើង​ធ្វេ​ង​ចោល​) រស់នៅ​ភូមិបរ​ហ៊ុយ​ជើង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ លោក​បន្តថាៈ​មូល​ហេតុដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ជាន់មីន រងរបួស​នេះ ដោយសារតែ​ជនរងគ្រោះ​ដើរ​រុករក​អនុផល​ព្រៃឈើ (​ដើរ​បេះ​ផ្លែ​សោម​យកមក​លក់​) ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ នៅ​ចំណុច​បង្គោល​ឡាក់​៦៨ (​អូរ​តា​សុខ​) ជាប់​ព្រំប្រទល់​ប្រទេស​ថៃ ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ។ download (1)លោក​បន្តទៀតថាៈ ករណី​នេះដែរ ដោយ​ជនរងគ្រោះ​មាន​ស្មារតី​រឹងមាំ ក្រោយពី​ជាន់មីន​ផ្ទុះ​ភ្លាម ជនរងគ្រោះ​លូន​បាន​ចំងាយ​២០០​ម៉ែត្រ ហើយក៏​ទូរស័ព្ទ​ប្រាប់​ប្រពន្ធ​ឲ្យ​ដឹង រួច​ក៏មាន​ការភ្ញាក់ផ្អើល​កើតឡើង ពេលនោះ​ប្រពន្ធ​ជនរងគ្រោះ ក៏​ទៅប្រាប់​មេភូមិ​បរ​ហ៊ុយ​ត្បូង​បន្តទៀត បន្ទាប់មក​លោក​មេភូមិ ក៏​ទូរស័ព្ទ​មក​ក្រុម​CBMR ស្រុក​-​ក្រុង​ឲ្យ​ជួយសង្គ្រោះ ។ លុះ​នៅវេលា​ម៉ោង​០៤​រសៀល ទើប​មន្ត្រី​អង្គការ​ដោះមីន ឈ្មោះ​«​ហេ​ល​ឡូ​ត្រាស​» សហការ​ជាមួយ​សមត្ថកិច្ច​វរៈ​ព្រំដែន​ស្វែងរក​ជនរងគ្រោះ​ឃើញ រួច​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ។download (2)
​សូមបញ្ជាក់ថាៈ រយៈពេល​ជិត​៦​ខែ​ក្នុង​ឆ្នាំ​២០១៥ នេះ មាន​ករណី​គ្រោះថ្នាក់​ដោយ​យុទ្ធ​ភ័ណ​មិនទាន់​ផ្ទុះ ចំនួន​០៥ ករណី ក្នុងនោះ​ករណី​ផ្ទុះ​មីន​មាន​០២ ករណី , កែឆ្នៃ​គ្រាប់​០២ ករណី ,​កែឆ្នៃ​ផាវ​ផ្ទុះ ០១ ករណី ទាំង​០៥​ករណី​នេះដែរ បណ្តាល​ស្លាប់​បុគ្គលិក​CMAC ម្នាក់​ផងដែរ ៕​