ខេត្តពោធិ៍សាត់; កាលពីរសៀលមោ៉ង២និង៣០នាទីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៥ មានភ្លៀងលាយខ្សល់យា៉ងខ្លាំងបានបោកបក់មកលើផ្ទះសប្បែងប្រជាពលរដ្ឋបណ្ដាលឲ្យរងផលប៉ះពាល់ផ្ទះមួយខ្នងនៅខាងស្រុកក្រគររលំខូចខាតទាំងស្រុង ដោយឡែកផ្ទះមួយទៀតនៅខាងស្រុកកណ្ដៀង បានរបើកដំបូលទាំងអស់តែម្ដង តែករណីនេះមិនបណ្ដាលឲ្យមនុស្សនាម្នាក់មានគ្រោះថ្នាក់ឡើយ។
លោក លឹម សិម នាយប៉ុស្ដ៍រដ្ឋបាលឃុំអូសណ្ដាន់បានឲ្យដឹងថាកាលពីមោ៉ង២និង៣០នាទីរសៀលថ្ងៃទី២២មិថុនា ស្ថិតក្ន៨ងភួមិអូអាច់កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ មានខ្យល់កន្ត្រាក់លាយភ្លៀងយា៉ងខ្លាំង បានបោកបក់ប៉ះចំផ្ទះគ្រួសារកសិករមួយខ្នងផ្ទះឈ្មោះ អេន រិន អាយុ៥១ឆ្នាំ នៅភួមិខាងលើបានត្រូវខ្យល់កន្ត្រាក់បោកប៉ក់រលំទាំងស្រុង បណ្ដាលឲ្យខូចខាតរបស់របក្នុងផ្ទះនិងផ្ទះខូចខាតអស់ ។
ដោយឡែកនៅខាងស្រកកណ្ដៀងលោក សិុន សុខា អធិការងនគរបាលយុត្តិធម៏ស្រុកកណ្ដៀងបានឲ្យដឹងថា នៅមោ៉ងជា២រសៀលថ្ងៃខាងលើដែរនោះ ខ្យល់លាយភ្លៀងបានបោកបក់ចំផ្ទះប្រជាពលរដ្ឋជាកសិករមួយខ្នងផ្ទះឈ្មោះ ជាល ចន្នី អាយុ៦៥ឆ្នាំ នៅភួមិទួលតាប៉េវ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យរបើកដំបូលទាំងអស់តែម្ដង។
ទាក់ទងនិងភ្លៀងលាយខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះមួយខ្នងនៅស្រុកក្រគរខូចខាតទាំងស្រុងនិងនៅស្រុកកណ្ដៀងខូចខាតផ្នែកដំបូលទាំងស្រុងពីខ្នងផ្ទះខាងលើនេះ ពុំមានមនុស្សឫសត្វណាមានគ្រោះថ្នាក់អ្វីឡើយគឺពួកគេបានគេចផុតពីឧប្បហេតុទាំងនេះ ហើយអាជ្ញាធរបានយកចិត្តទុកដាក់ចុះទៅសួសុខទុក្ខ និងជួយសង្គ្រោះដល់គ្រួសារទាំងពីនេះហើយ ដើម្បីរាយការណ៍ជូនថ្នាក់លើនិងសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តពោធិ៍សាត់៕



































