​សមត្ថកិច្ច​នគរបាល​ប្រគល់​វត្ថុ​បុរាណ​ដែល​ប្រជាពលរដ្ឋ​រកឃើញ​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​ល្បះ​ខេត្ត​រក្សាទុក​

0

​កំពង់ឆ្នាំង​៖ សមត្ថកិច្ច​នគរបាល​ក្រុង និង​ខេត្តកំពង់ឆ្នាំង កាលពី​ល្ងាច​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៥​បាន​​ប្រគល់​វត្ថុ​បុរាណ មាន​ចម្លាក់​ផ្តែ សសរ​ពេជ្រ និង ពន្លួញ​កជើង ដែល​ប្រជាពលរដ្ឋ​រកឃើញ​កាលពីពេល​ថ្មី​កន្លងទៅនេះ នៅ​ទីទួល​បុរាណ​មួយកន្លែង ដែល​គ្មាន​នរណាម្នាក់​បានដឹង និង​ស្គាល់​ពីមុនមក ជូន​ដល់ លោក​ប្រធាន​មន្ទីរ​វ​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​ខេត្ត ដើម្បី​យកទៅ​រក្សាទុក​ក្នុង​សារមន្ទីរ​របស់​ខេត្ត​។​x3
​ លោក សំ សិ​ទ្ឋី អធិការ​ក្រុង​កំពង់ឆ្នាំង បានបញ្ជាក់​ថាៈ វត្ថុ​បុរាណ​ទាំងនេះ​ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​កាលពី​ម៉ោង ១១​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា​ឆ្នាំ​២០១៥ នៅ​ទីទួល​តូច​មួយ កន្លែង ស្ថិតក្នុង​ភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខណៈដែល​ប្រជាពលរដ្ឋ​ទាំងនោះ បាន​កាយ​យក​ដី​នៅ​
​ទីទួល​នោះ​ដាក់​ក្នុង​ភូម​ដ្ឋា​ន​។ ក្រោយ​ការប្រទះឃើញ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​ទាំង​នោះមក​រក្សាទុក និង​បាន​យកមក​ប្រគល់ជូន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​លិ​ល្បៈ​ខេត្ត ក្នុង​ពេលនេះ​។
​ ​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វិចិត្រ​សិ​ល្បះ​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​វត្ថុ​បុរាណ​ទាំង​z2
​នេះ​មាន​ចម្លាក់​ផ្តែ​១​ផ្ទាំង មាន​ប្រវែង ១,៣០​ម៉ែត្រ និង​ទទឹង ០,៦០ ម៉ែត្រ សសរ​ពេជ្រ​ចំនួន​២ និង ពន្លួញ​កំណាត់ កជើង​១ ដែល​វត្ថុ​ទាំងនោះ​ធ្វើ​ពី​ថ្មភក់ ស្ថិតក្នុង​សត្ត​វត្ស​ទី​១០ ក្នុងរ​ច​កាល ព្រះបាទ​ជ័យ​វ​រ្ម​ន័​ទី​៤​។ ចម្លាក់​នេះ​មាន​រចនាបទ កោះ​កេរ្តិ៍ លោក​បានអោយដឹងថា នៅ​ទីទួល​នេះ​ពិតជា​ទួលប្រាសាទ​បុរាណ​មួយ ដែលមាន​អាយុ​ជាង​១​ពាន់​ឆ្នាំ តែ​បាន​រលំ​រលាយបាត់​រូប​ពី​យូរលង់​ណាស់​មកហើយ ដោយហេតុនេះ​ទើប​គ្មាន​អ្នកណា​បានដឹង និង​និយាយ​តៗ​គ្នា សូម្បីតែ​ឯកសារ​ក៏​មិនទាន់​ស្រាវជ្រាវ​ដឹង​ដែរ​។
​លោក​បាន​បញ្ចា​ក់ថា​៖ ដោយហេតុនេះ​ខេត្តកំពង់ឆ្នាំង បាន​រកឃើញ​ភ័ស្តុតាង​ថ្មី​មួយទៀត​សម្រាប់​ប្រ​ត្តិ​សាស្ត្រ​វប្ប​ធ​ម៏​ជាតិ ដ៏​យូរលង់​ណាស់​មកហើយ​នេះ ដោយសារតែ​បែបនេះ លោក​បានស្នើ​សុំអោយ អាជ្ញាធរ​ភូមិ ឃុំ ធ្វើ​ពិធី​ប្រជុំ​មួយ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​អញ្ជើញ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ មក​ស្តាប់ លោក​នឹងធ្វើ​ការពន្យល់​និង​អប់រំ​ដល់​គាត់​អោយ​យល់​ពី​សម្បត្តិ​វប្ប​ធ​ម៏​ដែលមាន​តម្លៃ​នេះ ដោយ​z4
​លោក​បានស្នើ​សុំអោយ​ប្រជាពលរដ្ឋ​ឈប់​ទៅ​ប៉ះពាល់​ទីទួល​បុរាណ​ខាងលើនេះ ចំណែក​មន្ទីរ​វប្បធម៌​ខេត្ត នឹង​រៀបចំ​ធ្វើ​របង​ហ៊ុំ​ព​ទ្ធ័​ដាក់​ស្លាក​ហាមឃាត់ មិន​អនុ​ញ្ញា​ត្តិ​អោយ​បុគ្គល​ណា​ចូល​ទន្ទ្រាន​នៅលើ ទីទួល​មួយ​នេះ​ត​ទៀតឡើយ ដើម្បី​រក្សាទុក​ធ្វើការ​ស្រាវជ្រាវ និង​ទុកជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​៕s2 z4