រថយន្ត​តូ​រី​ស​១២​កៅអី​បុក​គ្នា​ជាមួយ​រថយន្ត​តាក់ស៊ី​ក្រ​ហ៊ុន​ឆ​យ​រង​កា​ខូចខាត​ទាំង​សងខាង​

ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​តូ​រី​ស​១២​កៅអី​មួយគ្រឿង ក្នុង​ល្បឿន​ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​របស់​ក្រុមហ៊ុន​ឆ​យ​មួយ​ទំហឹង​កាល​ពី​វេ​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​២០​ខែ​មេសា ឆ្នាំ​២០១៤​កាល​ពី​វេ​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​២០​ខែ​មេសា ឆ្នាំ​២០១៤  នៅតាម​បណ្តោយ​ផ្លូវ

លេខ​១៦៣ ក្នុង​សង្កាត់​ទូល​ស្វាយព្រៃ​ទី​១ ខណ្ឌ​ការ​មន ។​
​    ​តាម​ប្រភព​ព័ត៏មាន​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​បើក រថយន្ត​ទូ​រី​១២​មួយគ្រឿង ពណ៌​ទឹកប្រាក់ លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-6314 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មកដល់​ចំណុច​មុខ​ហាង​ម្លប់​ដូង​ក៏​ជ្រុល​បុក​ជាមួយ​រថយន្ត​តាក់ស៊ី​របស់​ក្រុមហ៊ុន​ឆ​យ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ AT14  2-0502 ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ជាមួយ​រថយន្ត​ខាងលើ​បណ្តាលឲ្យ​រថយន្ត​ទាំង​ពីរ​នេះ​រង​ការខូចខាត​ទាំងសងខាង​។   
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ធាន បាន​ចុះ​មក​ដល់​ចំណុចកើតហេតុ​និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ធ​អិការដ្ឋាន​នគរបាល​ខណ្ឌចំការម​ន​ដើម្បី​រងចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕

1 2 3 4