​លោក​ប្រាក់​សោភ័ណ​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ ​ទៅ​ផ្តល់​ស្ត្រី​ក្រីក្រ​មាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ​ត្រូវ​ចិញ្ចឹម​កូន​៣​នាក់​

0

​កំពង់ឆ្នាំង​៖ ស្ត្រី​មេម៉ាយ​ក្រីក្រ​ឈ្មោះ តុល ចាន់នី នៅ​ភូមិ​កំពង់​រាំង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​មាន​ជម្ងឺ​រលាក​ផ្លោក​នោម​និង​ពោះវៀន​ធ្ងន់ធ្ងរ ដែល​នាង​អាច​រស់នៅ​បានតែ​១​ខែ និង​៨​ថៃ្ង​ទៀត​តែ​ប៉ុ ណ្ណោះ​តាម​គ្រូពេទ្យ​ប្រាប់​គិត​ចាប់ពី​ថៃ្ង​នេះ​ទៅ ហើយ​ត្រូវ​ចិញ្ចឹម​កូន​៣​នាក់​ក្នុងបន្ទុក នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៥ ត្រូវបាន​លោក ប្រាក់ សោភ័ណ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​រួម​ដំណើរ​ដោយ​លោកស្រី វង្ស សាត​ស៊ុន​លី អនុប្រធាន​សាខា​កាកបាទក្រហម​ស្រុក​រលាប្អៀរ​និង​សហការី បាន​ចុះសាកសួរ​សុខទុក្ខ និង​បាន​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ទៅ​
​ផ្តល់ជូន ដល់ផ្ទះ​ជនក្រីក្រ​ដល់​មូលដ្ឋាន​។​11238964_463501527160184_4287847732403424834_o
​ ​លោកស្រី វង្ស សាត​ស៊ុន​លី អនុប្រធាន​សាខា​កាកបាទក្រហម​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖​អំណោយ​ផ្តល់ជូន​ស្ត្រី​ក្រីក្រ​ឈ្មោះ តុល ចាន់នី ចិញ្ចឹម​កូន​៣​នាក់​ក្នុងបន្ទុក​និង​មាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ​បានទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​រួមមាន​អង្ករ​៣០​គី ឡូ​ក្រាម​, មី​១​កេះ​, ត្រីខ​១០​កំប៉ុង​, ក្រ​ម៉ារ​១ ,​មុង​១ ,​ភួយ​១,​សា​រ៉ុង​១ និង​ថវិកា ២០ ម៉ឺន​រៀល​។​
​ ​នៅក្នុង​ឱកាស​នោះ​លោក ប្រាក់ សោភ័ណ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល សម្តេច​តែងតែ​ផ្តល់​អំណោយ​មនុស្សធម៌ ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ទីទាល់ក្រ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់ពូជសាសន៍​និង​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​11015363_463501470493523_5318519753921996150_n
​ ​លោក ប្រាក់ សោភ័ណ ក៍បាន​ផ្តាំផ្ញើ​ផងដែរ​ដល់​ប្អូនស្រី តុល ចាន់នី កុំ​អស់សង្ឃឹម​ក្នុង​ជីវិត ត្រូវ​ពង្រឹងស្មារតី​ឡើងវិញ ហើយ​ត្រូវ​ចេះ​ថែទាំ​សុខភាព​អោយបាន​ល្អ និង​មាន​អាយុ​វែង​ហើយ​គ្រប់គ្រង​កូនចៅ​អោយបាន​រៀនសូត្រ​សំរាប់​អនាគត​កូនៗ​របស់​ប្អូនស្រី​ទៅ​ថៃ្ង​ខាងមុខ​។​
​ ​ពេល​បានទទួល​អំណោយ​ខាងលើ​ប្អូនស្រី តុល ចាន់នី បាន​លើកដៃ​សំពះ សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុនសែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន សូមអោយ​សម្តេច​ទាំង​ទ្វេរ​ជួបតែ​សេចក្តីសុខ និង​ពុទ្ធពរ​ទាំង​៤​ប្រ ការ​គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ រហូត​តទៅ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​អោយបាន​សំបូរ​សម្បាយ​រុងរឿង​ទៅ​អនាគត​៕10888445_463501500493520_1149983727025353294_n