កិច្ចប្រជុំ​គណ​:​កម្ម​ការ និង​ទីប្រឹក្សា សហ​ព័​ន្ឋ​អ្នក​សារ​ពត៍​មាន​អាស៊ាន THE UNION MEDIA OF ASEAN

0

​ខេត្ត​តាកប្រ​ទេ​ថៃ​. លោក សុខ សុវណ្ណ អនុប្រធាន​សហ​ព័​ន្ឋ​អ្នក​សារ​ពត៍​មាន​អាស៊ាន បាន​ដឹកនាំ​អ្នក​សារ​ពត៍​មាន​ចំនួន​១៨​នាក់​ក្នុង​មាន​កាសែត ទូរទស្សន៍​. វិទ្យុ មក​ចូលរួម​ប្រជុំ​គណ​: កម្ម​ការ និង​ទីប្រឹក្សា សហ​ព័​ន្ឋ​អ្នក​សារ​ពត៍​មាន​អាស៊ាន THE UNION MEDIA OF ASEAN នៅIMG_7920​ស្រុក​មេ​សត ខេត្ត​តាក ប្រទេស​ថៃ ដោយមាន​ការចូលរួម​ក្នុង​កិច្ចប្រជុំ​សហ​ព័​ន្ឋ​អ្នក​សារ​ពត៍​មាន​អាស៊ាន ថៃ កម្ពុជា និង​ភូមា ចំនួន​ជាង​១០០​នាក់ នៅ​សណ្ឋាគារ​គ្រី​ន​ផា​លេស ថ្ងៃទី ២៣​ខែមិថុនា​ឆ្នាំ​២០១៥​។​
​លោក ហ៊ុន សុខា​. បាន​ជម្រុញ​ឲ្យ​សហ​ព័​ន្ឋ​អ្នក​សារ​ពត៍​មាន​អាស៊ាន ហៅ​យូ​ម៉ា រឹតបន្តឹង​ចំណង មិត្តភាព​នូវ​ប្រទេសជិតខាង ដែលជា​សមាជិក​អាស៊ាន ផ្នែក​ពត៍​មាន ដែល​ប្រកបដោយ​តម្លាភាព និង​មាន​អត្ត​ប្រយោជន៍​ដល់​សង្គម និង​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​អាស៊ាន ដើម្បី​នាំ​ព​ត័​មាន​ទៅដល់​សហគមន៍ ជួយ​ក្នុង​ជួយ​ការអភិវឌ្ឍន៍ ផ្នែក​សេដ្ឋកិច្ច ដែល​ទទួលបាន​ពី​ពត៍​មាន​។​IMG_7916

​លោក ប្រសិទ្ធ សែង​រុ​ងឿង ប្រធាន​សមាគមន៍​សហ​ព័​ន្ឋ យូ​ម៉ា បាន​ថ្លែង​អគុណ​ចំពោះ​ឯកឧត្តម ខៀវ កាញ​រិ​ទ្ធ ដែល​បាន​គាំទ្រ​នូវ​ការបង្កើត​ឲ្យ​មាន​សហ​ព័​ន្ឋ​យូ​ម៉ា ជាមួយ​ប្រទេសជិតខាង​នៅ​អាស៊ាន និង​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​២ និង​មាន​ភាពសប្បាយ​រីករាយ ក្នុងពេលដែល​ឃើញ​អ្នក​សារ​ពត៍​មាន​អាស៊ាន បានការ​ទំនាក់ទំនង​ល្អ និង​មាន​ចំណងមិត្តភាព និង​រួមគ្នា​កសាង​សហ​ព័​ន្ឋ​យូ​ម៉ា និង​សូម​ឲ្យ​ជួយ​គ្នា​ថែរក្សា​សហ​ព័​ន្ឋ​យូ​ម៉ា​អ្នក​សារ​ពត៍​មាន​អាស៊ាន ហើយ​និង​មាន​គំរោង​ទៅ​ប្រជុំ​សហ​ព័​ន្ឋ​អ្នក​សារ​ពត៍​មាន​អាស៊ាន នៅ​ប្រទេស​ភូមា​. ហើយ​និង​ប្រជុំ​ធំ​នៅ​ទីក្រុង​ភ្នំពេញ ដោយមាន​ការអញ្ជើញ និង​គាំទ្រ​ពី​ឯកឧត្តម ខៀវ កា​ញ្ញា​រិ​ទ្ឌ​. រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​ប្រទេស​កម្ពុជា ។​IMG_7919

​លោក ជិន សុរ៉ា​ន់​ណាន់ អភិបាលក្រុង​មេ​សត បាន​មានប្រសាសន៍​សំណេះសំណាល និង​ស្វាគមន៍​ចំពោះ​សហ​ព័​ន្ឋ អ្នក​សារ​ពត៍​មាន​អាស៊ាន ថា​នេះ​ជា​ទ្វារ​មួយ​កំពុងតែ​បើកចំហរ សម្រាប់​ឲ្យ​វិស័យ​ពត៍​មាននៅ​បណ្តា​ភូមិភាគ មានឱកាស​ទំនាក់ទំនង​រវាង​អ្នក​សារ​ពត៍​មាន​អាស៊ាន ជាមួយនិង​ប្រទេស​ថៃ កម្ពុជា និង​ភូមា បាន​មានឱកាស​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ចែករំលែក​គ្នា​ទៅវិញ ទៅមក ដើម្បី​នាំយក​ពត៍​មាន​ដែលមាន​ប្រយោជន៍ មកជួយ​ស្ថាបនា​ប្រទេស​នៅ​ប្រទេស​នីមួយៗ ជាពិសេស​រដ្ឋបាល​នៅ​ប្រទេស​នីមួយៗ កំពុងតែ​គាំទ្រ​ឲ្យ​វិស័យ​ពត៍​មាន ដើរតួនាទី​សំខាន់​ក្នុង​នាំ​យក​ពត៍​មាន​ផ្សេងៗ​ដល់​មហាជន​។IMG_7915 IMG_7918​ ​ដោយ ប៊ុន រដ្ឋា