កំពង់ឆ្នាំង៖ ភ្លើងប្រចណ្ឌ័ដោយការរស់នៅមិនសូវចុះសម្រុងនិងគ្នា ស្ត្រីមា្នក់បានសម្តេចចិត្តចងកសម្លាប់ខ្លួន ចោលប្តីដែលខ្លួនខំស្រឡាញ់ ដោយបានបន្សល់ទុកសម្លេងក្នុងទូរស័ព្ទរៀបរាប់ពីភាពស្មោះត្រង់ដែលខំស្រឡាញ់ប្តី តែប្តីបែជាស្រឡាញ់ស្រីថ្មីជាងខ្លួន និងសុំអោយ
ប្តីជួយធ្វើបុណ្យឧទិ្ទសកុសលអោយនាង ផង។ហេតុនេះការណ៏ធ្វើអោយភ្ញាក់ផ្អើលនៃការចងកសម្លាប់ខ្លួនក្នុងរឿងខាងលើនេះ បានកើតឡើងនៅម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ នៅផ្ទះខាងប្តី ស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ។ លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច បាននិយាយអោយដឹងថា៖ ស្ត្រីគិតខ្លីរូបនោះ មានឈ្មោះ យន គួន អាយុ១៩ឆ្នាំ នាងមានទីលំនៅភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡា ច ក្រោយរៀបការហើយនាងបានមករស់នៅជាមួយប្តីឈ្មោះ រិន សុវណ្ណា អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។លោកអធិការបានបន្តថា៖ប្តីប្រពន្ឋខាងលើនេះរស់នៅមិនសូវចំចុះម្រុងនិងគ្នាទេ មុនពេលកើតហេតុដោយសារឈ្លោះប្រកែកគ្នា ប្រពន្ឋបានវិលត្រឡប់មកផ្ទះនាងនៅភូមិអន្លុងត្នោតវិញ ប៉ុន្តែដោយសារម្តាយនាងបានណែនាំអប់រំជាច្រើនមក នាងក៏វិលត្រឡប់ទៅផ្ទះខាងប្តីរស់នៅជាធម្មតាវិញ។ ពេលនៅបាន២ថ្ងៃ គឺនៅយប់ថ្ងៃទី២១ ខែមិថុនា ប្តីប្រពន្ឋនេះក៏មានការឈ្លោះគ្នាជាថ្មីទៀត រឿងប្រពន្ឋប្រច័ណ្ឌប្តី ហើយយប់នោះប្តីក៏មិនបានដេកផ្ទះដែរ គឺទៅដេកនៅក្រៅផ្ទះ ចំណែកប្រពន្ឋដេកម្នាក់ឯង។
លុះស្អែកឡើងថ្ងៃទី២២ ខែមិថុនា ប្រពន្ឋបានងើបរៀបចំផ្ទះសំបែងលក់ដូរជាធម្មតា ( ផ្ទះលក់កាហ្វេនិងគ្រឿងទេស ) ហើយម៉ោងប្រហែល៩ព្រឹក នាងជាប្រពន្ឋបានចូលសម្ងំដេកក្នុងបន្ទប់វិញ។នៅម៉ោង១១ជាង ពេលបាយថ្ងៃត្រង់ ឪពុកម្តាយក្មេកមិន ឃើញនាងចេញមកហូបបាយទេ តែក៏មិនបានចាប់អារម្មណ៏ដែរ ព្រោះជាទម្លាប់អោយតែឈ្លោះគ្នាប្តីនិងប្រពន្ឋ គឺនាងមិនចេញមកហូបបាយទេ។ រហូតដល់ម៉ោងជាង២រសៀល ពេលប្តីត្រឡប់ចូលផ្ទះវិញមិនឃើញប្រពន្ឋ ក៏ទៅគោះទ្វារបន្ទប់ហៅប្រពន្ឋ តែមិនឮឆ្លើយថែមទាំងដាក់ គន្លិះទ្វារជាប់ទៀត ទើបមានការឆោរឡោឡើង ហើយប្តីបានឡើងតាមជញ្ជាំងមើល ឃើញប្រពន្ឋចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយដោយយកក្រមាចងក និងចម្រឹងដែក ក្បែរគ្រែដេក។ លោកអធិការបានអោយដឹងទៀតថា៖ ស្ត្រីជាប្រពន្ឋមុននិងធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួននាងបានថតសម្លេងយំខ្សឹកខ្សួល ផ្តាំផ្ញើរក្នុងទូរស័ព្ទទុកអោយប្តីដោយនិយាយថា៖ “ ខ្ញុំសុំទោសបងស ម្លាញ់…អូនស្រឡាញ់បងខ្លាំងណាស់ …ដោយសារបងមានគេហើយ បងស្រឡាញ់គេជាងខ្ញុំ ខ្ញុំសូមលា បងសិនហើយ សូមបងកុំកំណាញ់ខ្លាំងពេក ធ្វើបុណ្យអោយអូនផង ” ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានពិនិត្យ និងធ្វើកោសល្យវិច័្ចយ លើសពស្រ្តីរូបនោះហើយបាននិយាយអោយដឹងថា៖ស្រ្តីរូបនោះពិតជាបានធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនពិតមែន និងបានប្រគល់សពនាង ទៅអោយក្រុមគ្រួសារ ជាឪពុកម្តាយនាងនៅក្នុងភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ណី៕



































