ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ចំណុច​ផ្លូវ​លេខ​៥៥៥​បណ្ដាលអោយ​មនុស្ស​៣​នាក់​រង​របួសធ្ងន់​និង​ស្រាល​

​ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​បណ្ដាលអោយ​អ្នកបើកបរ​រងរបួស​ធ្ងន់​និង​ស្រាល​៣​នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២០​ខែ​មេសា​ឆ្នាំ​២០១៤ តាម​បណ្ដា​យ​ផ្លូវ​៥៥៥ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1CE-3820  ជិះ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​ផង​នោះ​បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៥៥​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ជិះ​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​មក​ដល់​ចំនុចកើតហេតុ​ខាងលើ​ក៏​បាន​ជ្រុល​មក​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1BM-8933 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ច្រាស់​គ្នា ក៏​បុក​គ្នា​ចំ​ពេញទំហឹង​បណ្ដាលអោយ​ម្ចាស់​ម៉ូតូ​ទាំង​២​រង​របួសធ្ងន់​និង​ស្រាល​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចុះ​វាស់វែង​និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​៕​

1 2