ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជា​ជនក​ខេត្ត​ជួប​សំណេះសំណាល​ពង្រឹង​មេក្រុម​បក្ស​ចំនួន​៤៦៤​នាក់​

0

​កំពង់ឆ្នាំង​៖​ ​ដើម្បី​យកជ័យ​ជំនះ​ក្នុងការ​បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អោយ​ទទួលបាន​ជោគជ័យ​ជូន​គណៈបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ គណៈកម្មាធិការ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង បានធ្វើ​ពិធីDSC05981​សំណេះសំណាល​និង​ពង្រឹង​មេក្រុម​បក្ស​ចំនួន​៤៦៤​នាក់​មកពី​ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង នៅក្នុង​សាលា​នយោបាយ​បក្ស​ខេត្តកំពង់ឆ្នាំង​។​
​ ​លោក ឡុង សា​ងៀ​ម ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​ក្រុង​កំពង់ឆ្នាំង បាន​អាន​របាយការណ៍​អោយដឹងថា​៖​សមា​ជឹ​ក​មេក្រុម​បក្ស​ក្នុង​ក្រុង​កំពង់ឆ្នាំង​ដែល​ចូលរួម​ក្នុង​ពេលនេះ​មកពី​ថ្នាក់ភូមិ​១០៤​នាក់ ថ្នាក់​សង្កាត់​៥២​នាក់ ថ្នាក់ក្រុង​២៤​នាក់ និង​មកពី​គណៈកម្មាធិការ​សាខា​បក្ស​សាលា និង​នាយក​សាលា​១៣​នាក់ សរុប​មាន​ចំនួន​១៩៣​នាក់ ដោយឡែក​មេក្រុម​បក្ស​មកពី​៤​ឃុំ​ក្នុងស្រុក​រលាប្អៀរ​មាន​ចំនួន​២៧៦​នាក់ សរុប​រួម​៤៦៤​នាក់​។​DSC05995
​ ​លោក​បានបញ្ជាក់​អោយដឹងទៀតថា​៖​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​អណ​ត្តិ​ទី​៣ ក្នុង​ក្រុង​កំពង់ឆ្នាំង ថ្ងៃទី​៣ មិថុនា ឆ្នាំ​២០១២ គណៈបក្ស​ប្រជាជន​កម្ពុជា​បានទទួល​ការគាំទ្រ​ចំនួន​៧០,២៤% គណៈបក្ស​សម​មរ​ង្សី​បាន​២១% គណៈបក្ស​សិទ្ធមនុស្ស​៣,៤៥% ប្រៀបធៀប​លទ្ធផល​នេះ​គណៈបក្ស​ប្រជាជន​កម្ពុជា​កើន​៤​អ​សនៈ​ប្រៀបធៀប​នឹង​អណ​ត្តិ​ទី​២ គឺ​ទទួលបាន​២៣​លើ​២៨​អ​សនៈ​។​ក្នុង​ឆ្នាំ​២០១៥​នេះ ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង​មាន​ចំនួន​៤០.៦៦៦​នាក់ ក្នុង​ចំនួន​ខាងលើនេះ សមា​ជឹ​ក​គណៈបក្ស​ប្រជាជន​កម្ពុ​ជាមាន​ចំនួន​១៧.៩២២​នាក់ ស្មើនឹង​៦៦,៧១%​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង មេក្រុម​បក្ស​មាន​១.២១០​ក្រុម​បក្ស និង​៦.៦៤៨​គ្រួសារ​បក្ស​។​DSC05986
​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈកម្មាធិការ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែងអោយដឹងថា​៖​ដើម្បី​ធ្វើអោយ​គណៈបក្ស​ប្រជាជន ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នាពេល​ខាងមុខនេះ គ្រប់​សាខា​បក្ស អនុសាខា​បក្ស និង​ប្រធាន​ក្រុម​បក្ស​គ្រប់​ជាន់ថ្នាក់ ត្រូវ​ពង្រឹង​សាមគ្គីភាព​ថ្ទៃ​ក្នុង​បក្ស​អោយបាន​រឹងមាំ​ដោយ​ខិតខំ​អប់រំ​សតិអារម្មណ៍​នយោបាយ​អោយ​សមា​ជឹ​កប​ក្ស និង​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​គណៈបក្ស​ប្រជាជន ព្រោះ​គណៈបក្ស​ប្រជាជន​កម្ពុជា​គឺជា​របស់​ប្រជាជន ដើម្បី​ប្រជាជន មុនពេល​បោះឆ្នោត ត្រូវ​អប់រំ​សម​ជិ​ក​បក្ស​អោយ​យល់​ពី​ការ​គូស​សន្លឹកឆ្នោត និង​ដល់​ថ្ងៃ​បោះឆ្នោត ត្រ​នាំគ្នា​ដឹកជញ្ជូន​សមា​ជិប​ក្ស​ទៅ​បោះឆ្នោត​អោយបាន​គ្រប់គ្នា​។​អាជ្ញាធរ​គ្រប់​ថ្នាក់​ត្រូវខិតខំ​បំរើសេវា​សាធារណៈ អោយបាន​ល្អប្រសើរ យកចិត្តទុក្ដាក់​ដោះស្រាយ​សំណូមពរ ឬ​ទុក​កង្វល់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​តាម​គ្រប់​រូបភាព ខិតខំ​ដោះស្រាយ​ទំនាស់​តូចៗ​នៅតាម​មូលដ្ឋាន​អោយបាន​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធិភាព លុបបំបាត់ចោល​អោយអស់​នូវ​ភាព​អសកម្ម ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​បាត់​ជំនឿ និង​ត្រូវ​លើក​កំពស់​ការជឿជាក់ ស្រឡាញ់​គាំទ្រ​យ៉ាង​ស្មោះ​ស្ម័​គ​ពី​ប្រជាជន​គ្រប់រូប​។​DSC05985
​ ​ឯកឧត្តម​បាន​បន្តថា​៖​គ្រប់​ថ្នាក់ដឹកនាំ​ត្រូ​ធ្វើជា​គំរូ​ដឹកនាំ​អោយបាន មេ​ល្អ​ពិតជា​ដឹកនាំ​មានជោគ​ជ័យ និង​ត្រូវតែ​កែលំអរ​ខ្លួន និង​ដោះស្រាយ​អោយបាន​ជាដាច់ខាត​នូវ​ការ​ថ្នាំងថ្នាក់​របស់​ប្រជាជន​ចំពោះ​បក្ស​។ បន្ត​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​អោយបាន​រឹងមាំ ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ តាមដាន​សភាពការណ៍​នៅ​មូលដ្ឋាន និង​វាយបក​ឧបាយកល​របស់​ជន​អគតិ​អោយបាន​ចំ​បញ្ហា​ទាន់ពេលវេលា​។ ពង្រឹង​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី​អោយបាន​ម៉ឺងម៉ាត់​តាមបែប​នីតិរដ្ឋ និង​អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​។​ចូលរួម​អោយបាន​អនុវត្ត​អោយបាន​តាម​គោលនយោបាយ​កំណែរ​ទំរង់​ស៊ីជម្រៅ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយមាន​ការរីកចំរើន​លើ​គ្រប់​វិស័យ​៕DSC05979