ជនសង្ស័យ​ម្នាក់​លួច​កាច់​កញ្ចក់​រថយន្ត​គេ​ត្រូវ​ម្ចាស់​គេ​ទាន់​រត់ចោល​ម៉ូតូ​ខ្លួនឯង​ទៅ​បាត់ស្រមោល​

ភ្នំពេញ​៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១១០ ពណ៌​ខ្មៅ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ទំនប់ទឹក​យក​មក​រក្សាទុក​បន្ទាប់​ពី​ទទួល​បណ្ដឹង​ពី​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​រថយន្ត​កាមរី ដែល​ត្រូវ​ម្ចាស់​ម៉ូតូ​ខាងលើ​នេះ​ធ្វើ​សកម្មភាព​កាច់​កញ្ចក់​រថយន្ត​របស់​គាត់​ពីដែល​គាត់​តាម​ទាន់​ក៏​ជនសង្ស័យ​នោះ​

រត់ចោល​ម៉ូតូ​នេះ​តែម្ដង​។​
​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២០​ខែ​មេសា​ឆ្នាំ​២០១៤ ទល់មុខ​ក្រុមហ៊ុន បេតា​ហ្គ្រោ តាម​បណ្ដោយ​ផ្លូវ​លេខ​២០៥ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​
​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​ខាងលើ​ឈ្មោះ ឆាយ កៅ អាយុ​៣៥​ឆ្នាំ​មុខរបរ​រកស៊ី​លក់ដូរ ស្នាក់នៅ​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក បានអោយដឹងថា គាត់​បាន​បើក​រថយន្ត​របស់​គាត់​មក​ឈប់​នៅ​មុខ​ក្រុមហ៊ុន​នោះ​ដើម្បី​ដេក​សំរាក​ក្នុង​រថយន្ត​របស់​គាត់ មួយសន្ទុះ​ក្រោយមក​ក៏​បាន​ដេក​លក់​មួយភាំង ក៏​ឮ​សំលេង ហើយ​គាត់​ក៏​ស្ទុះ​ឡើង​មើល​ក៏​ឃើញ​បុរស​ម្នាក់​កំពុងតែ​កាច់​រថយន្ត​របស់​គាត់ ភ្លាមៗ​នោះ​គាត់​ក៏​បាន​ទ្វារ​ចេញពី​រថយន្ត​របស់​គាត់​ដេញ​តាម​ចាប់​បុរស​ជនសង្ស័យ​នោះ​ហើយក៏​មាន​ការ​ប្រទាញប្រទង​គ្នា​រហូត​ធ្វើអោយ​ជន​រង​សង្ស័យ​នោះ​ភ័យ​ខ្លាំងពេក​ក៏​បាន​រត់ចោល​ម៉ូត​របស់​ខ្លួន​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BE-9719 មួយ​គ្រឿង​ដែល​ចត​ទុក​ក្បែរ​កន្លែង​នោះ រត់គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ប៉ុស្ដិ៍​ទំនប់ទឹក​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​សួរនាំ​និង​យក​ម៉ូតូ​របស់​ជនសង្ស័យ​ទៅ​រក្សា និង​ទទួល​ពាក្យបណ្ដឹង​របស់​ម្ចាស់​រថយន្ត​ខាងលើ​ដើម្បី​ស្វែងរក​ជនសង្ស័យ​នេះ ព្រោះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ម៉ូតូ​ខាងលើ​នេះ​មិនមែន​របស់​ជនសង្ស័យ​នេះ​ទេ​៕​

1 2