រថយន្ដ​សាំង​យ៉ុង​១​គ្រឿង​បែក​កង់​រ៉េ​ចង្កូត​ធ្លាក់​ថ្នល់​ក្រឡាប់​ផ្ងារជើង

0

​កំពង់ធំ​= រថយន្ដ​សាំ​យ៉ុង ១​គ្រឿង​ពណ៍​លឿង ពាក់​ផ្លាកលេខ​បណ្ដោះអាសន្ន ៥៥១៦ បែក​កង់​ខាងក្រោយ​ផ្នែក​ខាងឈ្វេង ធ្លាក់​ថ្នល់​ក្រឡាប់​ផ្ងារជើង របួសស្រាល​៤​នាក់ របួសធ្ងន់​៣​នាក់ ត្រង់ចំនុច ភូមិ​សាន​គរ ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​Image48
​តាម​ប្រភព​ព​ត័​មាន​ពី​កន្លែង កើតហេតុ បានអោយដឹងថា​ក្នុង​ឡាន​ផ្ទុក​មនុស្ស​៩​នាក់​រួមជាមួយ តៃកុង​ឡានៗ ឈ្មោះ ហេង សុខ ហ៊ាន អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ប្រ​ម៉ាត់​ដី ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ក្រោយពី​ក្រឡាប់​រួច​អ្នករបួសធ្ងន់​៣​នាក់​ទា​សំណង ខ្លះ​១០​ម៉ី​ន ខ្លះ​២០​ម៉ី​ន​ដើម្បី​មើលខ្លួន និង​អ្នក​របួសស្រាល​៤​នាក់​ពុំបាន​ទា​សំណង​អ្វី​ទេ​។​
ក្រោយមក​សមត្ថកិច្ច​ចុះ​វាស់វែង ដោយ​ពិនិត្យឃើញថា​រថយន្ដ​នេះ​ខូចខាត​យ៉ាងដំណំ បន្ទាប់មក​ក៏​ស្ទូច​រថយន្ដ​មក​រក្សាទុក​នៅ​អធិការដ្ឋាន ស្រុក​កំពង់ស្វាយ រងចាំ​ការដោះស្រាយ​ជា​ក្រោយ ចំណែក​អ្នករួមដំណើរ​បាន​ក៏​ធ្វើដំណើរ​រប​ន្ដ​តាម​រថយន្ដ​ផ្សេង​ទៅ​។ ប៊ុន រិទ្ធី​Image46Image49