ខេត្តពោធិ៍សាត់៖កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ មានពិធីបំពាក់ឋានរសក្កិជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរខេត្តពោធិ៍សាត់ ដែលពិធីនេះធ្វើនៅសាលាហ្វឹកហ្វឺនស្នងការដ្ឋានខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក សារុន ចាន់ធី ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ស្នងការង រួមទាំងកម្លាំងនគរបាលយុត្តិធម៏ដែលបានមកបំពាក់ឋានរសក្កិប្រមាណជា១៩០នាក់ចាប់ពីថ្នាក់ ពលបាលឯក រហូតដល់ថ្នាក់ អនុសេនីយ៍ឯក។លោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បន្ទាប់ពីអានសេចក្ដីប្រកាស់របស់អគ្គស្នងកានគរបាលជាតិនិងបំពាក់ឋានរសក្កិរូច លោកស្នងកាបានឡើងថ្លែងថា នេះជាកាមើលឃើញរបស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងមហាផ្ទៃរួមទាំងអគ្គស្នងការនគរបាលជាតិ ដែលបានយកចិត្តទុកដាក់ដល់មន្ត្រីកងកំលាំងនគរបាល ដែលបានខំបំរើជាតិមាតុភួមិ និងការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាជន ដោយបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ ។លោក សារុន ចាន់ធី បានបន្តថាជានិច្ចកាលរបស់ថ្នាក់ដឹកនាំ រួមទាំងស្នងការស្នងការងតែងតែគិតគូគ្រប់ពេលរបស់មន្ត្រីនគរបាលយើង ដើម្បីលើកទឹកចិត្តដល់មន្ត្រីនគរបាលយុត្តិធម៏ ដែលបានបំពេញការងារតាមជំនាញរបស់ខ្លួនក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងនៅតំបន់ដែនដីខ្លួនគ្រប់គ្រង ក្នុងការការពារផលបករយោជន៍ជូនសង្គមជាតិនិងប្រជាពលរដ្ឋឲ្យមានសន្តិសុខល្អ តាំងពីរយះពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ។ ដោយមន្ត្រីនគរបាលជាតិទាំងអស់នៅទូទាំងប្រទេសត្រូវបាន ដំឡើងផ្លាស់ប្ដូរផ្ទេរភារកិច្ច តួនាទីមុខតំណែងដែលមានសមត្ថភាពរបស់ខ្លួន រួមទាំងដំឡើងឋានរសក្កិ ជាបន្តបន្ទាប់តែម្ដង។លោកស្នងការបានផ្ដាំផ្ញើរដល់មន្ត្រីនគរបាលជាតិទាំងអស់ថា កាដំឡើងថានរសក្កិដល់មន្ត្រីនគរបាលជាតិរបស់ស្នងការខេត្តពោធិ៍សាត់ចាប់ពីពលបាលឯករហូតដល់អនុសេនីយ៍ឯកមិនមែនតែចំនួន ១៩០ នាក់មកពីចំនួនប្រាំស្រុកក្រុងនោះទេ គឺនៅមន្ត្រីនគរបាលជាតិយើងចំនួន៥០នាក់ទៀត ដែលនៅខាងស្រុកវាលវែងក៍ត្រូវបានដំឡើងឋានរសក្កិដូចគ្នាដែរ តែដោយសារតែស្រុកនោះនៅឆ្ងាយពីខេត្ត ដូច្នោះខាងស្នងការស្នងការងនិងទៅប្រកាស់បំពាក់ថានរសក្ដិទីនោះបន្ថែមទៀតនាពេលខាងមុខឆាប់ៗនេះ។ ជាមួយគ្នានេះដែរក្នុងនាមលោកជាស្នងការស្នងការងក៍ដូចជាថ្នាក់ដឹកនាំអគ្គស្នងកានគរបាលជាតិសួមឲ្យមន្ត្រីនគរបានយុត្តិធម៏ទាំងអស់បន្តនិងបង្កើនសកម្មភាពការពារសន្តិសុខជូនសង្គមនិងប្រជាពលរដ្ឋនេះបន្តទៀត ហើយត្រូវចេះសាមគ្គីគ្នាសហកាគ្នាធ្វើកាឲ្យបានជោគជ័យគ្រប់រាល់ភារកិច្ច៕