កណ្តាលៈ បុរសម្នាក់ជិះម៉ូតូឆ្លងកាត់ថ្នល់ជាតិខ្វះការប្រុងប្រយត្ន័ បណ្តាលឲ្យរថយន្ត
បុកពេញទំហឹងរងរបួសយ៉ាងធ្ងន់ធ្ងរ ។ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៤០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ
លេខ៥០-៥១ស្ថិតក្នុងភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សួន ហេងយីភេទប្រុសអាយុ២៨ឆ្នាំ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥
ពណ៏ខ្មៅពាក់ស្លាកលេខ1F9624 មុខរបរបំរើការងារនៅអង្កការអម្រិត ប្រចាំសាខាឃុំ
សំរោងធំ បានរងរបួសធ្ងន់ធ្ងរត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
ចំណែករថយន្តម៉ាកកូរ៉េទម្ងន់១តោន ពណ៏សពាក់ស្លាកលេខកណ្តាល២A.០៦៦១បើក
បរដោយឈ្មោះបូរចនាភេទប្រុសអាយុ៣៣ឆ្នាំមានស្រុកកំណើតស្រុកមេសាង ខេត្តព្រៃ
វែងត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីជើងទៅក្បូង( ភ្នំ
ពេញទៅអ្នកលឿង ) ស្រាប់តែមកដល់ចំណុចខាងលើជនរងគ្រោះក៍បានបត់ម៉ូតូឆ្លង
កាត់ថ្នល់ទៅខាងឆ្វេងដៃដោយមិនបានមើលឆ្វេងស្តាំធ្វើអោយរថយន្តមកពីក្រោយស្រប
ទិសគ្នាជាន់ហ្វាំងមិនទាន់ក៍បណ្តាលអោយបុកម៉ូតូពេញទំហឹងតែម្តង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចប៉ុស្ត៍ឃុំគគីរធំបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់
តៃកុងឡាននៅនឹងកន្លែងកើតហេតុ ។
ក្រោយពីធ្វើការឃាត់ខ្លួនតៃកុងឡានបានភ្លាម មន្ត្រីជំនាញចុះមកធ្វើការវាស់វែងយក
តៃកុងរថយន្ត និង ម៉ូតូទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការ
បន្តតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោគ៕