ម​ន្រី្ត​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​87​នាក់​ទទួលបាន​ការបំពាក់​ឋានន្តរសក្តិ​ពី​ថ្នាក់​លេខ​1​ដល់​លេខ​2

0

​បន្ទាយ​មាន​ជ័​យ៖​មន្ត្រី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ចំនួន​87​នាក់​ក្នុងចំណោម​92​នាក់​ទទួលបាន​ការបំពាក់​ឋានន្តរសក្តិ​ពី​ថ្នាក់​វរ​អា​គា្គ​នុ​រក្ស​លេខ​1​ដល់​អនុរក្ស​ថ្នាក់​លេខ​2​នៅ​នឹង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​នា​រសៀល​ថ្ងៃទី​23​មិថុនា​2015​ក្រោម​ការចូលរួម​បំពាក់​ពី​សំណាក់​ឯកIMG_5580ឧត្តម​អាគារ​នុ​រក្ស​ថ្នាក់​លេខ​1 គឹម ប៊ុនសន អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ប្រតិភូ​អមដំណើរ​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ជាប់​ព្រំប្រទល់​ជាមួយ​។​
លោក ហិន សុផល ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​បាន​លើកទ្បើង​ថា​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​មាន​មន្ត្រី​សរុប​92​នាក់​ស្ត្រី​12​នាក់​មាន​អ្នក​ជាប់ឃុំ​សរុប​923​នាក់ ស្ត្រី​97​នាក់​ក្នុងនោះ​ជន​ត្រូវ​ចោទ​មាន​ចំនួន​213​នាក់ ជនជាប់ចោទ​មាន​ចំនួន​179​នាក់ ពិរុទ្ធជន​មាន​399​នាក់ ទណ្ឌិត​មាន​132​នាក់ អនីតិជន​មាន​27​នាក់ ជនបរទេស​មាន​មាន​25​នាក់​ដ​ឋេ​ល​មាន​ជនជាតិ​ថៃ​13​នាក់ ជនជាតិ​វៀតណាម​មាន​11​នាក់ ជនជាតិ​ទ្បា​វ​1​នាក់​។​ជន​ជាប់ពន្ធនាគារ​ទាំងនេះ​បាន​បែងចែក​ទៅតាម​ចំណាត់ថ្នាក់​សន្តិសុខ ទាប មធ្យម ខ្ពស់​និង​បែងចែក​ដាច់ពីគ្នា​រវាង ពិរុទ្ធជន​និង​ទណ្ឌិត​។​IMG_5584
បន្ទាប់ពី​អាន អន​ក្រិ​ត្យ​និង​ប្រកាស​ក្រសួងមហាផ្ទៃ​ស្តីពី​ការធ្វើសមាហរណកម្ម​ម​ន្ត្រី​រាជការ​ស៊ីវិល​និង​មន្ត្រី​នគរបាលជាតិ​ចូល​ក្របខ​ណ្ឌ័​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​រួចមក​ឯកឧត្តម​អាគារ​នុ​រក្ស​ថ្នាក់​លេខ​1 គឹម ប៊ុនសន អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​បំពាក់​ឋានន្តរ​សក្តិដ់់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ទាំង​87​រូប​។​
ឯកឧត្តម​អាគារ​នុ​រក្ស​ថ្នាក់​លេខ​1 គឹម ប៊ុនសន អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក៍​ដូច​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ប្រធាន អនុប្រធាន​ពន្ធនាគារ​និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ក្នុង​ពន្ធនាគារ​ត្រូវ​សហការ​ដឹកនាំ​និង​លើកកម្ពស់​ប្រសិទ្ធិភាព​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​IMG_5581ដែល​ធានាបាន​នូវ​សន្តិសុខ​សុ​វត្តិភាព​និង​សណ្តាប់​ផ្នា​ប់ដ​ល់​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​របស់ខ្លួន​។​ជាងនេះទៅទៀត​ត្រូវ​បន្ត​ការទប់ស្កាត់​និង​បង្ក្រាប​អោយទាន់​ពេលវេលា​ដែល​បង្ករ​ទ្បើង​ដោយ​ជន​ជាប់ឃុំ តាមរយះ​ការលើកកម្ពស់​ការយល់​ដឹង​ដែលមាន​ការចូលរួម​ពី​ជនជាប់ចោទ​៕IMG_5587