ខេត្តពោធិ៍សាត់៖ ផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋដែលនៅជាប់ដំបន់ព្រៃភ្នំត្រូវកំទេចភ្លើងព្រៃរាលឆាប់ឆេះសល់តែកំឡោចធ្យូងនៃគំរោងគ្រោងផ្ទះតែប៉ុណ្ណោះ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតក្នុងចំនុចកុំប៉ង ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។មន្ត្រីនគរបាលយុត្តិធម៏ឃុំក្រពើពីរបានឲ្យដឹងថា ផ្ទះមួយខ្នងដែលត្រូវកំទេចភ្លើងព្រៃរាលឆាបឆេះនេះគឺជារបស់ម្ចាស់ផ្ទះរងគ្រោះឈ្មោះ នួន សុខា ភេទប្រុស អាយុ 45 ឆ្នាំ រស់នៅភូមិឃុំខាងលើមានទំហំឆេះផ្ទះមាន ទំហំ 5×6 m ធ្វើពីឈើ ប្រក់ស្បូវ ក្រាលក្តា ជញ្ជាំងក្តា និងឆេះសំភារៈនៅលើផ្ទះមួយចំនួនមានលុយ 50 ម៉ឺនរៀល អង្ករ 1 ការ៉ុងម៉ាស៊ីនកាត់ស្មៅ1 គ្រឿង ចាន ឆ្នាំង មុង ភួយ និង របស់ប្រើប្រាស់ផ្សេងទៀតខូចខាតទាំង ស្រុង ។មន្ត្រីនគរបាលដដែលបានឲ្យដឹងថាមុនពេលកើតហែតុគ្រួសារនេះមនុស្សពុំមាននៅផ្ទះទេ គឺនៅតែក្មេងៗតែប៉ុណ្ណោះ ដោយពួកគាត់ទៅធ្វើការងារនិងធ្វើចំការអស់ ស្រាប់តែមានភ្លើងឆេះព្រៃរាលដាលមកយ៉ាងខ្លាំង ដែលខ្យល់បក់ផាត់មកក្បែរផ្ទះជនរងគ្រោះ ព្រោះពួកគេសាងសង់ជាប់ដំបន់ព្រៃភ្នំដែលនៅដាច់ៗពីគ្នា។ ស្របពេលនោះកំទេចភ្លើងឆេះព្រៃនោះត្រូវបានខ្យល់បក់ផាត់មកប៉ះចំដំបូលដែលប្រក់ស្បូវផ្ទះជនរងគ្រោះក៍បង្កាត់ខ្លាយជាអណ្ដាតភ្លើងឆាបឆេះយ៉ាងឆាប់រហាស់ណាមួយក្មេងៗនៅផ្ទះមិនដឹងអីទៀតក៍ឆេះអស់នៅសល់តែគ្រោងផ្ទះខ្លាចជាធ្យូងតែម្តង។លោក ហេង សុភាណា អភិហាលស្រុកវាលវែងបានឲ្យដឹងផងដែរថា ខាងអាជ្ញាធរបានចុះទៅដល់មូលដ្ឋានជនរងគ្រោះហើយបានធ្វើរបាយការណ៍ជូនទៅអភិបាលខេត្តនិងខាងសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តពោធិ៍សាត់ដើម្បី ជួយឧបត្ថមដល់គ្រួសារជនរងគ្រោះដោយសាតែភ្លើងឆេះផ្ទះនេះ៕