ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ និង​គំរាម​ទារប្រាក់​

0

បន្ទាយ​មាន​ជ័​យះ​អាវុធហត្ថ​បន្ទាយមានជ័យ​នៅ​រសៀល​ថ្ងៃទី​23​មិថុនា​2015​នេះ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ដែល​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ និង​គំរាម​ទារប្រាក់​ទៅ​តុលាការ​បន្ទាប់ពី​ឃាត់ខ្លួន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​22 មិថុនា ឆ្នាំ​2015 នៅ​ចំណុច ភូមិ ក្បាលស្ពាន​1 សង្កាត់​និង​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​លោក អនុសេនីយ៍ឯក ជា ដា មេបញ្ជាការ​មូលដ្ឋាន អ ហ ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា​ដោយ​ទទួលបាន​ការប្តឹង​ពី​ជនរងគ្រោះ​បួន​នាក់​មានឈ្មោះ​1- យ៉ាន់ ណាក់ ភេទ ប្រុស អាយុ 22 ឆ្នាំ មាន​ទីលំនៅ ភូមិ ពពាលខែ ឃុំ ជ្រៃ ស្រុក ថ្មគោល ខេត្តបាត់ដំបង​។ 2-​ឈ្មោះ គា លី​តា ភេទ ស្រី អាយុ 22 ឆ្នាំ មាន​ទីលំនៅ ភូមិ ពពាលខែ ឃុំ ជ្រៃ ស្រុក ថ្មគោល ខេត្ត បាត់ដំបង​។ 3-​ឈ្មោះ ប៉ាត់ ពិសិដ្ឋ ភេទ ប្រុស អាយុ 25​ឆ្នាំ មាន​ទីលំនៅ ភូមិ អន្លង់​តា​ម៉ី ឃុំ ឈើទាល ស្រុក បាណន់ ខេត្ត បាត់ដំបង​។ 4-​ឈ្មោះ ហៃ សារឿន ភេទ ប្រុស អាយុ 25​ឆ្នាំ មាន​ទីលំនៅ ភូមិ អន្លង់​តា​ម៉ី ឃុំ ឈើទាល ស្រុក បាណន់ ខេត្ត បាត់ដំបង​។​
ថា​ពួកខ្លួន​ដែល​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​លុះ​ពេល​មកវិញ​ដល់​ព្រំដែន​ផ្សារ រោង​គ្លឿ​បាន​ជួបនឹង​ជនសង្ស័យ ឈ្មោះ អ៊ុច រដ្ឋា​ហើយ​ជនសង្ស័យ​បាន​និយាយ​ទំនាក់ទំនង​ជូន​1ពួកគេ​ទាំង​4​នាក់​ចេញមក​ប្រទេស​ខ្មែរ​ដោយ​យក​ថ្លៃ​ជូន​ក្នុង​ម្នាក់​350​បាត​(​បី​រយ​ហាសិប​បាត​)​។ បន្ទាប់មក​ជនសង្ស័យ​បាន​ជូន​ចេញមក​តាម​ច្រក​ធំ​(​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​)​ពេលមកដល់​ដី​ខ្មែរ​ជនសង្ស័យ​បាន​សំឡុត​និង​គំរាម​ទារប្រាក់​បន្ថែម​ក្នុង​ម្នាក់​150​បាត​ទៀត​។​ទើប​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ អ៊ុច រដ្ឋា ភេទ ប្រុស អាយុ 25​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ ពស​អា​ទាវ ស្រុក លើកដែក ខេត្ត កណ្ដាល មាន​ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ​បានតែ​ម្តង​។​ក្រោយពី​សមត្ថកិច្ច​សួរចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​រូបគេ​ពិតជា​បាន​គំរាម​ទារប្រាក់​ថែម​ក្នុង​ម្នាក់​150​បាត​ពិតប្រាកដ​មែន​។​
បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​អាវុធ​ហ​ត្ត​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​នា​រសៀល​ថ្ងៃនេះ​៕