​គំនរ​សំរាម​ស្អុយរលួយ​នៅខាងមុខ​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​ជាប់​ច្រកទ្វារ​អន្តរជាតិ​កំពុង​ធ្វើអោយប៉ះពាល់​វិស័យ​ទេសចរ​ធ្ងន់ធ្ងរ​

0

​ក្រុង​ប៉ោយប៉ែត​៖​គំនរ​សំរាម​ស្អុយរលួយ​ពេញ​លើផ្លូវ​សា​ធា​រណះ​នៅខាងមុខ​ច្រកទ្វារ​អន្តរជាតិ​និង​នៅតាម​បណ្តោយ​ផ្លូវ​ផ្សេងៗ​ទៀត​ដែលមាន​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ទៀតផង​ទង្វើរ​ទាំងនេះ​គេ​មិនដែល​ឃើញ​អាជ្ញាធរ​ក្រុងមាន​វិធានការ​បោសសម្អាត​ឡើយ​ទំនងជា​គេ​ទុក​កាកសំណល់​សំរាម​នេះ​បង្អួត​អោយ​ភ្ញៀវទេសចរ​មើល​កំសាន្ត​និង​ហិតក្លិន​ស្អុយ​រាល់ថ្ងៃ​ទៀតផង ។​សូមបញ្ជាក់ថា​ចំពោះ​ទីតាំង​ដែល​សម្បូរ​សំរាម​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នោះ​គឺ​កើតមាន​នៅលើ​ផ្លូវជាតិ​លេខ​៥​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​រហូត​ទៅដល់​ក្បែរ​សណ្ឋាគា​នា​ទិ​ព្ធ​ថ្មី​ជាពិសេស​នៅខាងមុខ​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​គឺ​សម្បូរហូហៀ​ច្រើនFB_IMG_1435036374038ជាងគេ​ដែលជា​ចំណុចក្តៅ​ដែល​ភ្ញៀវ​ធ្វើដំណើរ​ទៅមក​រាល់ថ្ងៃ​ទៀត​នោះ​ឯ​មួយផ្នែក​ទៀត​គំនរ​សំរាម​ដ៏​ធំ​១​កន្លែង​ទៀត​គឺមាន​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ខាងលិច​វត្ត​បា​លិ​លេ​យ្យ​ដោយ​គំនរ​សំរាម​នោះបាន​ហូ​ហៀ​ស្ទើរ​លុប​ផ្លូវ​បេតុង​ទៅហើយ​មកដល់​ម៉ោង​នេះ​មហាជន​ជាច្រើន​កំពុង​ឆ្ងល់​ថា​ហេតុ​អី​គ្មាន​អាជ្ញាធរ​ចាត់ការ​យ៉ាងដូច​ឆ្នេះ ។​តាម​ការលើក​ល​ឡើង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​បានអោយដឹងថា​ឥឡូវនេះ​ទីក្រុង​ប៉ោយប៉ែត​បានក្លាយ​ទៅជា​ទី​ក្រុង​ដែល​លំដាប់ថ្នាក់​លេខ​១​ស្ទុ​ក​ទៅដោយ​គំនរ​សំរាម​គ្រប់​ទីកន្លែង​ទៅហើយ​ហើយ​ធំក្លិន​ស្អុយ​អា​សោច​ពេញ​ក្រុង​ទេសចរ​តែFB_IMG_1435036366261ម្តង​ជាពិសេស​គំនរ​សំរាម​ទាំង​នោះបាន​ធ្វើអោយប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ជាពិសេស​គឺ​កុមារ​តូចៗ​ជាច្រើន​ដែល​កំពុង​រស់នៅ​ក្បែរ​គំនរ​សំរាម​នោះ​ជាប្រចាំ​ប្រជាពលរដ្ឋ​ដ៏​ដែល​បានលើកឡើង​ទៀតថា​ទំនងជា​ចៅហ្វាយ​ក្យង​និង​មន្ត្រី​ជំនាញ​ដែល​នៅក្បែរ​គំនរ​សំរាម​ជាប់​ច្រកទ្វារ​នោះ​ភ្លេច​បង់​ខែ​អោយ​ក្រុមហ៊ុន​ដឹក​សំរាម​ទេ​ដឹង​ទើប​គំនរ​សំរាម​ស្ទើរ​កើតជា​ភ្នំ​ទៅហើយ​គេ​បាន​បន្តទៀតថា​ក្រុម​គ​ណះ​កម្ម​ការ​អន្តរក្រសួង​ទេសចរ​ដែល​ប្រចាំ​ក្នុង​ក្រុង​ប៉ោយប៉ែត​នោះ​ធ្លាប់មាន​វិធានការ​រាប់មិនអស់​ទា​ក់​ទិន​ទៅ​និង​ការសំអាត​អនាម័យ​និង​ការរៀបចំ​សណ្តាប់ធ្នាប់​សា​ធា​រណះ​តាម​FB_IMG_1435036380996ដងផ្លូវ​ទេសចរ​អោយបាន​ល្អ​តែ​វិធានការ​នោះ​ត្រូវបាន​គេ​ស​ម្គ​ល់​ឃើញថា​មិន​ខុសពី​វែក​ចក​នៅក្នុង​ទឹក​ឡើយ​ព្រោះ​អ្នក​ដាក់​ផែនការ​ខាងលើ​នោះ​រវល់​ដេក​សម្ងំ​ក្នុង​ម៉ាស៊ីនត្រជាក់​យ៉ាង​រំភើយ​បំផុត​ទើប​ធ្វើអោយ​គំនរ​សំរាម​និង​សណ្តាប់ធ្នាប់​សា​ធា​រណះ​នៅ​ប៉ោយប៉ែត​មាន​សន្ទុះ​ងើប​ឡើងជា​បន្តបន្ទាប់​ហើយ​ពលរដ្ឋ​ទាំងនោះ​កំពុង​រងចាំ​មើលថា​តើ​ក្រុម​អន្តរក្រសួង​ទេសចរ​ដែល​ប្រចាំ​នៅ​ទីនោះ​មាន​ផែនការ​ដែរ​ឬ​អត់​។​​កម្ពុជា​ថ្មី​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ប្រធាន​គ​ណះ​កម្ម​ការ​អន្តរក្រសួង​ទេសចរ​ដែល​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នោះ​តែ​ទូរស័ព្ទ​ចុច​ចូល​ច្រើនដង​គ្មាន​អ្នក​លើក​។​