ឃាត់ខ្លួន​តំណាង​ក្រុមហ៊ុនចម្ការកៅស៊ូ​ក្រែក​ពាក់​ព​ន្ធ័​នឹង​ដឹកឈើ​ពី​ខេត្តសៀមរាប​ប្រុង​លោតឆ័ត្រ​ឆ្លងទៅ​វៀតណាម​

0

​កំពត​៖ លោក​ព្រះរាជអាជ្ញារង ខាន់ សុផល បាន​បញ្ជារ​ឲ្យ​មេព្រៃ​ឃាត់ខ្លួន​តំណាង​ក្រុមហ៊ុនចម្ការកៅស៊ូ​ក្រែក ម្នាក់ ដែល​បាន​ដឹកឈើ​ពី​ខេត្តសៀមរាប​ប្រុង​លោតឆ័ត្រ​ទៅ នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វា ទ្វេភាគី តន់​ហន់​។​តំណាង​ក្រុមហ៊ុនចម្ការកៅស៊ូ​ក្រែក​ឈ្មោះ ស៊ុយ រិទ្ធី អាយុ ៤៣​ឆ្នាំ ត្រូវ​មេព្រៃ​ឃាត់ខ្លួន​កាលពី​ព្រលប់ នៅ​ថ្ងៃទី​១​ខែមិថុនា ឆ្នាំ​២០១៥ នេះ តាម​បញ្ជារ​របស់លោក​ព្រះរាជ​អាជ្ជា​រង ខាន់ សុផល បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ព្រំដែន​ច្រកទ្វា​ទ្វេភាគី​តន់​ហន់ ឃាត់​រថយន្ត​យី​ឌុប​ម៉ាក​ហ៊ី​ណូ​មួយគ្រឿង​ពណ៌​ខៀវ លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​3C.0137 ដឹក​កាលពី​វេលា​ម៉ោង​9​និង​30​ព្រឹក នា​ថ្ងៃទី​20​ខែមិថុនា​ឆ្នាំ​2015​នៅ​ចំណុច​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​។​លោក ស៊ង ជា នាយ​IMG-20150622-WA0008សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹងថា តាម​លិខិត​ដឹកជញ្ជូន ឈើ​នេះ​ជា​អុស​ចម្រុះ មាន​ចំនួន​25​ស្ទែ​៊​រ របស់​ក្រុម​ចម្ការកៅស៊ូ​ក្រែក ប៉ុន្តែ ចំនួន​ឈើ​ផ្ទុក​ក្នុង​ឡាន​មាន​រហូតដល់​46 ស្ទ៊ែ​រ​។ លោកនាយ​សង្កាត់​បន្តថា ក្នុង​លិខិត​នោះមក​គោលដៅ​សង្កាត់ អណ្តូង​ខ្មែ ក្រុង​កំពត ប៉ុន្តែ​រថយន្ត​នោះ បែរជា​ដឹក​ទៅ​ចំណុច​ព្រំដែន​វៀតណាម​ជិត​ដល់​មាត់ច្រក​ទ្វារ​តន់​ហន់ ស្រុក​កំពង់ត្រាច ទើប​សមត្ថកិច្ច​មានកា​រ​សង្ស័យ​ក៏​ធ្វើ​ការឃាត់​ឆែកឆេរ​ពិនិត្យ​រាប់​ចំនួន​មើល ទើប​ដឹងថា លើស​ចំនួន និង​ដឹក​ខុស​គោលដៅ​។​​តាម​មន្ត្រី​មេព្រៃ​បាន​ឲ្យ​ដឹងថា តាម​ការពិនិត្យ​ជាក់ស្តែង​ឈើ​អុស​ទាំងនោះ សុទ្ធតែជា​ឈើ​ប្រភេទ​លេខ​១ មានដូចជា ផ្ចឹក សុ​ក្រំ ហើយ​មាន​ប្រែង​១​ម៉ែត្រ​២​តឹក និង​មាន​មុខកាត់​ធំៗ ដែល​អាច​កែច្នៃ​ក្នុង​សិប្ប​កម្មបាន​។​​តាម​មន្ត្រី​ដដែល បាន​ឲ្យ​ដឹង​ទៀតថា តាម​ការកំណត់​របស់​មេព្រៃ​តាមពិត​ឈើ​អុស ជា​ប្រភេទ​ឈើ​ដែល កាត់​ពី​មែកឈើ មាន​ទំហំ​មិន​ពី​២​តឹក ប្រវែង​ត្រឹមតែ​៨​តឹក​តែប៉ុណ្ណោះ​។​​លោក ខាន់ សុផល មានប្រសាសន៍​តាម​ទូ​ស័ព្ទ​ថា លោក​បាន​ឲ្យ​ឃាត់​ម្ចាស់​ឈើ បញ្ជូនមក​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕IMG-20150622-WA0003