មហាជន​រឹះ​គន់​បេនឡាន​ផ្សារ​កំពង់ថ្ម​ក្លាយជា​ទីផ្សារ​ចំណែក​ផ្លូវ​សា​ធា​រណះ​ក្លាយជា​បេនឡាន​

0


កំពង់ធំ​= បេនឡាន​ផ្សារ​កំពង់ថ្ម​ត្រូវបាន​លោក ទង់​គឹម​ឡា ប្រធាន​ម៉ៅការ​បេនឡាន​យក​ធ្វើជា​កន្លែង​លក់ដូរ ចំណែក​ផ្លូវថ្នល់​យក​ធ្វើជា​បេនឡាន​បង្ក​ភាពរ​ញែ​រ​រញា​យ កកស្ទះ​ចរាចរណ៍ ធ្វើអោយ​ប្រជា​ពល​រដ្ន និង​អ្នកធ្វើដំណើរ​មានការ​រ​អូរ​ទាំ ព្រួយ​បារ​ម្មណ៍​ថា​និង​អាច​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាក់​ជាពុំខាន ដោយ​មហាជន​រឹះ​គន់​ថា​លោក​ទង់​គឹម​ឡា រូបនេះ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​គិតពី​សុវត្ថិភាព​ប្រជា​ពល​រដ្ន​ជា​សា​ធា​រណះ​នោះទេ ដែលមាន​ទីតាំង​នៅក្នុង​ភូមិបាល​ង្ល័​ង​ឃុំ​កំពង់ថ្ម ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​ទាក់ទិន​និង​ការ​ចោត​ប្រកាន់​នេះ លោក ទង់​គឹម​ឡា បាន​បកស្រាយ​យករួចខ្លួន​ថា លោក​ពុំ​បានដឹង​ទេ​នេះ​ជា​រឿង​របស់​រដ្ន​Image13អំណាច​ដែល​មិនទាន់​ដោះស្រាយ ហើយ​ខ្ញុំ​ក៏​មិន​ចង់អោយ​ប្រជា​ពល​រដ្ន​លក់​នៅទីនេះ​ដែរ ចំណែក​ផាស៊ី វិញ​ខ្លះ​អោយ​ខ្លះ​មិនអោយ ពុំមាន​សិទ្ធិ​ទា​ពេញលេញ​នោះទេ ព្រោះ​រឿង​បេនឡាន​នេះ​បាន​ដោះស្រាយ​រាប់សិប​ឆ្នាំ​មកហើយ តែ​ពុំទាន​មាន​លទ្ធផល ដោយ​រក​ទីផ្សារ​កន្លែង​ផ្សេង​មិនបាន​ទើប​ប្រជា​ពល​រដ្ន​នៅតែ​លក់​ដដែល ហើយ​ប្រជា​ពល​រដ្ន​ក៏​មិន​ព្រមទៅ​កន្លែង​ផ្សេង​ទេ ក្នុង​បញ្ហា​នេះ​សុំអោយ​អ្នក​សា​រព​ត័​មាន​សួរ​ទៅ​លោក អភិបាលខេត្ត មេឃុំ និង​ក្រសួង​ទៅ​។​បើតាម​ប្រភព​ព​ត័​មាន​ពី អាជីវករ​លក់ដូរ​នៅ​ទីកន្លែង​នេះ​ប្រាប់ថា គ្រាន់តែ​លក់​បន្លែរ​បង្កា​១​ក​ញ្ចើ​បង់អោ​យ​Image12 Image14បេនឡាន ១៥០០​រៀល ទៅ​២០០០​រៀល​ចំណែក អ្នកលក់ដូរ​តាម​ទប់​វិញ​គឺ​បង់​បេនឡាន​ចាប់ពី​១០​ម៉ី​ន​ទៅ​២០​ម៉ី​ន​រៀល​ក្នុង​១​ខែ​ចំណែក​ការផ្ញើរ​ម៉ូតូ​មាន ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ តំលៃ​៥០០​រៀល ទៅ​១៥០០​រៀល ហើយ​យក​ទីធ្លា​សាលា​ធ្វើជា​កន្លែង​ផ្ញើរ​ម៉ូតូ ចំណែក​ផាស៊ី​វិញ​ត្រឹមតែ​៣០០​រៀល តំលៃ​ទាំងនេះ​ខុសពី​សំដី​របស់លោក ទង់​គឹម​ឡា ដែល​ប្រាប់​អ្នក​សា​រព​ត័​មាន​ថា​ប្រជា​ពល​រដ្ន​ខ្លះ​បង់​ខ្លះ​មិន​បង់ ដោយ​ខ្លួន​ពុំមាន​សិទ្ធិ​ទាមទា​ពេញ​ថ្លៃ​នោះទេ​។​ទទឹង​និង​នោះ​យើង​ក៏បាន​ធ្វើ​កិច្ច​សម្ភាស​ជាមួយ ឧ​ត្ត​ម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ដោយ​លោក​មានប្រសាសន៍ថា ចំពោះ​ប្រជា​ពល​រដ្ន​ដែល​បាន​លក់ដូរ​នៅក្នុង​ទីធ្លា​បេនឡាន​នេះ​ផ្សារ​កំពង់ថ្ម​នេះ​គឺ​អាជ្ញា​ធ័​របា​ន​ស្រង់​ស្ថិតិ​រួចហើយ​និង​រក​ទីតាំង​ណាមួយ​ដើម្បី​ដោះដូរ​អោយ​ពួកគាត់់​ទៅ​លក់​នៅ​ទីនោះ​វិញ​តែ​រហូតមក​ដល់ពេលនេះ​គឺ​រក​កន្លែង​មិ​ទាន​បាន​។ ប្រជា​ពល​រដ្ន​សំណូមពរ​អោយ​អភិបាលខេត្ត​ត្រួតពិនិត្យ​តំលៃ​ទាំងនេះ​អោយបាន​សមរម្យ ព្រោះ​ប៉ះពាល​សតិអារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ពល​រដ្ន​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច ជាពិសេស​អ្នកលក់​បន្លែ​១​ក​ញ្ចើ​រ​៕ប៊ុន រិទ្ធី​Image9 Image8 Image7