កំពង់ធំ =ក្រោយពីទូទស្សន៍បានចាក់ផ្សាយម្ដងរួចមកសំណង់អាណាធិតេយ្យ២កន្លែងនេះនូវតែសាងសងបន្ដដោយគ្មានច្បាប់អនុញាតិ ទោះបីដឹងហើយថាដីចំណីមាត់ស្ទឹងគឺជាដីដែលរដ្នហាមឃាតពុំអោយមានការសាងសង់ព្រោះនៅពេលដែលធ្វើប្រព័ន្ធទឺកឬពង្រីកស្ទឹងអាចនិង
ប៉ះពាលដល់លំនៅដ្ឋានក៏ដោយ មិនខុសពីអ្នកដែលចេះច្បាប់អង្គុយលើច្បាប់នោះទេធ្វើអោយប្រជាពលរដ្នក៏ដោយជាមន្ដ្រីរាជការមានការសង្ស័យថាអាជ្ញាស្រុក សន្ទុក កំពុងឃុបឃឹបគ្នាជាមួយអាជ្ញាធ័រមូលដ្ឋានធ្វើអោយសំណង់ទាំង២នេះរីកដុះដាលឡើង។
ទាកទិននិងការចោតប្រកាន់នេះ លោក ពេជសុធា អភិបាលស្រុកសន្ទុក បានឆ្លើយនៅក្នុងបទសម្ភាសមួយថា លោកពុំបានដឹងទេហើយក៏មិនបានអនុញាតិអោយមានការសាងសងសំណង់នេះដែរ លោកបានហាមឃាតហើយ តែដោយសារលោកជាអ្នករស់នៅលើទឹកដីនេះតែងតែមានមនោសញ្ចេតនាខ្លះជាមួយនិងអ្នករស់នៅទីនេះ តែបើខ្ញុំអនុវត្តន៍ច្បាប់ តើខ្ញុំនិងប៉ះពាលអ្វីខ្លះ ដូច្នេះសុំអោយ អ្នកសារពត័មាន សួរទៅលោក សុខ ឈៀង ដែលជាម្ចាស់ដី គាត់បានប្រគល់ដីនេះអោយទៅកូនរបស់គាត់ឈ្មោះ រ៉េននី សាងសង់សំណង់នេះ ព្រោះថា លោក សុខ ឈៀង បានធ្វើសំណើរជូនអភិបាលខេត្តអោយ ជួយអន្ដរាគមន៍ហើយតែពុំទាន់ធ្លាក់មក ក្នុងរឿងនេះលោក ពេជ សុធា បានសុំអោយខាងជំនាញ សោយោដីខេត្តអនុវត្តន៍តាម ច្បាប់ចុះ។
បន្ទាប់មកយើងបានធ្វើកិច្ចសម្ភាសជាមួយលោក រ៉េន នី ម្ចាស់សំណង់ដើម្បីចង់ដឹងថា លោកបានច្បាប់ អនុញាតិ សាងសង់ដែរឬអត់ លោកពុំបានឆ្លើយទេ ហើយអោយសួរទៅ លោកឪពុក របស់ខ្លួនឈ្មោះ សុខ ឈៀង ដែលមានឋានះជាអភិបាលស្រុកសន្ទុកចាស់ តែអីឡូវ មានតួនាទីជាក្រុមប្រឹក្សាស្រុកសន្ទុក ព្រោះគាត់អ្នកដឹងរឿងនេះ រហូតមកដល់ពេលនេះយើងនូវតែព្យាយាមទំនាក់ទំនងទៅលោក សុខ ឈៀង ដែរតែលោកពុំលើកទូស័ព្ទទេមិនដឹងថាលោក រវល់និងកិច្ចការរបស់គាត់ឬកិចវែសមិនហ៊ានឆ្លើយក្នុងបទសម្ភាសនេះឬយ៉ាងណា។
ទទឹមនិងនោះដែរយើងបានធ្វើសម្ភាសជាមួយ លោក អ៊ឹម សុឌីណាប្រធាន សោយោដីខេត្តកំពង់ធំ បានប្រាប់ថាលោកភូមិបាលបានធ្វើលិខិតអន្ដរាគមន៍ហាមឃាត ម្ចាស់សំណង់ទាំង២កន្លែងហើយ អោយផ្អាកបណ្ដោះអាសន្ន ដោយការសាងសងសំណងនេះពុំមានច្បាប់អនុញាតិនោះទេរហូតមកដល់ពេលនេះ ទោះជាចាត់វិធានការយ៉ាងណាលោកនិងជូនដំណឹងពេលក្រោយ ព្រោះពេលនេះខាងមន្ទីរលោកពុំទានទទួលបានលិខិត សុំអនុញាតិសាងសងនៅឡើយទេ ។
បើតាមប្រភពពត័មានពីប្រជាពលរដ្នបានប្រាប់ថា លោក សុខ ឈៀង រូបនេះមានខ្សែរស្រលៃជាមួយអភិបាលខេត្តកំពង់ធំ ហើយអាងអភិបាលខេត្តជួយអន្ដរគមន៍ទង្វើនេះត្រូវបានមហាជនរឹះគន់ថាបើតែយ៉ាងនេះអោយតែខ្សែរអ្នកធំសុទ្ធតែប្រព្រត្តឹបទល្មើសយ៉ាងរលូន តែបើចំពោះប្រជាពលរដ្នស្លូតត្រង់វិញហ៊ានតែល្មើសច្បាប់បន្ដិចគឺចាប់គ្នាវាលខ្នោះដៃតែម្ដង៊។
ទីបញ្ចប់យើងបានធ្វើកិច្ចសម្ភាសជាមួយ ឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ពាក់ព័ន្ធទៅនិងការសាងសងសំណង់រឹងទាំង២នេះ ដោយ លោកមានប្រសាសន៍ថា ចំពោះទំនាស់ផ្សេងៗគឺអាជ្ញាធ័រស្រុក បានដោះស្រាយចប់សព្វគ្រប់ហើយ តែការសាងសងសំណង់នេះលោកពុំទានបានទទួលពត័មាននៅឡើយទេ ៕ប៊ុន រិទ្ធី



































