ប៉ោយប៉ែត ៖ លោកសង្ឃក្លែងក្លាយ៥អង្គត្រូវបានមន្ត្រីធម្មការក្រុងប៉ោយប៉ែតចាប់ផ្សឹកទាងកណ្តាលថ្ងៃហើយធ្វើកិច្ចសន្យាដេញអោយទៅស្រុកកំណើតវិញក្រោយពេលដែលជនបង្កខាងលើចូលទៅក្នុងដីថៃខុសច្បាប់ហើយបន្លំធ្វើជាសង្ឃទៀតនោះត្រូវបានតម្រួតថៃចាប់
បញ្ជូនអោយមកស្រុកខ្មែរវិញហើយមន្ត្រីធម្មការខាងលើសួនាំរកលិខិតស្នាមទើបដឹងថាជាសង្ឍក្លែងក្លាយហើយចាប់ផ្សឹកតែម្តង។សូមបញ្ជាក់ថានៅម៉ោង៨ ៣០នាទីយប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៥គេសង្កេតឃើញរថយន្តទ្រុងរបស់ថៃដែលដឹកពលករខ្មែចំណាកមកស្រុកកំណើតវិញនោះបានដាក់លោកសង្ឍក្លែងក្លាយចំនួន៥នាក់ដែលមានស្បង់ជីពរដូចសង្ឃឯទៀតក្នុងស្រុកខ្មែរដែរក្រោយពេលមកដលើក្រុងប៉ោយប៉ែតភ្លាមសង្ឃក្លែងក្លាយទាំង៥នាក់ខាងលើនោះត្រូវបានគេប្រគល់ទៅអោយមន្ត្រីធម្មការក្រុងចាត់ការបន្តតាមនិតិវិធីច្បាប់តែម្តង។តាមសេចក្តីរាយការពីមន្ត្រីធម្មការក្រុងប៉ោយប៉ែតបសនអោយដឹងថា សង្ឃក្លែងក្លាយទាំង៥រូបនោះទី១មានឈ្មវិតធា អាយុ២៧ឆ្នាំ២ឈ្មោះខុនភីវះ អាយុ៣៩ ៣ឈ្មោះជាភារុំ
អាយុ៣៦ ៤ឈ្មោះសាយសោភណ័អាយុ៣៧ ៥ឈ្មោះហ៊ុនសុខជា អាយុ៥២ហើយជនទាំង៥នាក់នេះរស់នៅក្នុងខេត្តកំពតទាំងអស់មន្ត្រីធម្មការក្រុងប៉ោយប៉ែតដ៏ដែលបានបន្តទៀតថាពួកគេបានធ្វើដំណើរចេញពីស្រុកខ្មែរជាជនស៊ីវិលទាំងអសនោះ គេធ្វើដំណើរតាមច្រករបៀងចូលដីថៃគេនាំគ្នាស្លៀកពាកស្បង់លោកតែម្តងក្រោយមកក៏ត្រូវថៃចាប់ខ្លួនបានភ្លាមៗខណះដែលគេឃើញសង្ឃក្លែងក្លាយទាំងនោះកំពុងដើរៃអងង្គាសលុយពីពលរដ្ឋនៅក្នុងប្រទេសថៃហើយក៏ត្រូវចាប់ខ្លួនតែម្តង លោកបានបន្តទៀតថា ជន៥នាក់នោះត្រូវបានសារភាពចំពោះកំហុសរបស់ខ្លួនហើយនិងសុខចិត្តអោយមន្ត្រីធម្មការផ្សឹកដោះជីពរចេញពីខ្លួននិងធ្វើកិច្ចសន្យាថាថ្ងៃក្រោយមិនធ្វើសង្ឃក្លែងក្លាយត៏ទៅទៀតទេបន្ទាប់ពីធ្វើកិច្ចសន្យារួចគក៏អោយត្រលប់ទីផ្ទះវិញផងដែរ។



































