ប៉ោយប៉ែត ៖ ជនញៀនថ្នាំប្រុសស្រីចំនួន១១នាក់ត្រូវបានប៉ូលិសចុះប្រមូលតាមមូលដ្ឋាននានាក្នុងសង្កាត់ចំនួន២នៅប៉ោយប៉ែតខណះពេលនេះសមត្ថកិច្ចកំពុងបន្តការសាកសួរដើម្បីរកមេខ្លោងដែលនៅពីក្រោយខ្នងបន្តទៀតនោះ។យុត្តិនាការបង្ក្រាបបទល្មើសថ្នាំញៀន
នោះកើតមាននៅក្នុងម៉ោង៩ យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ក្នុងសង្កាត់ចំនួន២គឺសង្កាតប៉ោយប៉ែតនិងសង្កាតផ្សារកណ្តាលមកទល់ពេលនេះនៅតែបន្តចុះច្បាមរកមុខសញ្ញាគ្រឿងញៀនបន្តទៀត។សូមបញ្ជាក់ថាយុត្តិនាការបង្ក្រាបគ្រឿងញៀននៅក្នុងខេត្តបន្ទាយមានជ័យគឺមានលក្ខណះទ្រង់ទ្រាយធំក្នុងអំឡុងចាប់ពីខែឧសភាមកដល់ខែមិថុនានេះគឺនៅតែមិនទាន់អស់មុខសញ្ញាលក់និងសេបគ្រឿងញៀនឡើយឯមន្ត្រីដែលចុះអនុវត្តផ្ទាល់លើករណីបង្ក្រាបគ្រឿងញៀននោះគឺមានប៉ូលិសនិងកងរាជអាវុធហត្ថដែលកំពុងតែប្រគួតប្រជែងយកស្នាដៃជូនអង្គភាពរៀងៗខ្លួនកើករណីបង្ក្រាបគ្រឿងញៀននោះតែម្តង។ចំពោះមហាជនជាច្រលននៅប៉ោយប៉ែតបានលើកឡើងថាវាជារឿងមទនភាពខ្លាំងណាសសម្រាប់ខេត្តបន្ទាយមានជ័យដែលគេ
សង្គេតឃើញសមត្ថកិច្ចប៉ូលិសនិងប៉េអឹមបានខិតខំបង្ក្រាបបទល្មើសគ្រឲងញៀនបានជាបន្តបន្ទាប់ទូទាំងខេត្តរហូតមកដល់ពេលនេះគឺមិនទាន់ដកថយនៅឡើយទេ។លោកអុំសុផលអធិការក្រុងប៉ោយប៉ែតបានបញ្ជាក់ថាជនសង្ស័យ១១នាក់នោះគឺមានស្រី៣នាក់ដែលបាននប្រមូលនៅតាមផ្ទះសំណាក់មួយចំនួននិងនៅតាមលំនៅដ្ឋានឯកជនមួយចំនួនទៀតលោកបានបន្តទៀតថា វតុថតាងដូចជាថ្នាំញៀនមួយចំនួនទៀតនោះត្រូវបានជនសង្ស័យប្រមូលយកទៅបោះក្នុងបង្គន់អនាម័យដើម្បីបំផ្លាញវត្ថុតាងចោលអស់ទៅហើយខណះពេលនេះសមត្ថកិច្ចរបស់លោកបានកសាងសុំណុំរឿងបញ្ជូនទៅស្នងការដើម្បីចាត់កាបន្តតាមនិតិវិធីច្បាប់នារសៀលថ្ងៃនេះ។




































