កំពង់ធំ=ជនទីទាល់ក្រម្នាក់ជាស្ដ្រីក្រមុំទួលគត៍ដែលមានលំនៅដ្ឋានក្នុង ភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែនត្រូវបានយកចិត្តទុកដាក់ពីរសំណាក់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវក្រិតបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានឧបត្ថមជាថវិការនិងសម្ភារះជាហូរហែររហូតមកដល់ពេលនេះត្រូវបានចុះត្រួតពិនិត្យម្ដងទៀតដែលមានការចូលរួមពីរឯកឧត្តម អ៊ុតសំអន អភិបាលខេត្ត លោកហ៊ុករិនអភិបាលក្រុង និងលោកញែមឈុនលឺអធិការក្រុងព្រមទាំងអាជ្ញាធរភូមិ ឃុំផងដែរ។
ស្ដ្រីចំណាស់ម្នាក់ដែលមានកន្លែងកំនើតនៅឯភូមិ ផាត់សណ្ដាយ ឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផ្លាស់ទីលំនៅមករស់នៅក្នុងភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំតាំងពីរឆ្នាំ១៩៧៩មកទាល់សព្វថ្ងៃរស់នៅជាស្ដ្រីក្រមុំទួលគត៍មានឈ្មោះ ស្រឹនព្រុញ អាយុ៥៤ឆ្នាំ មុខរបរជាអ្នកបោកខោអាវ ខោសខ្យល់ និងអតីតះជាអ្នកចំលងទូកដរ រស់នៅជាមួយប្អូនប្រុសមា្នក់ឈ្មោះ សឹនជុយ អាយុ៤២ឆ្នាំអីឡូវទៅរកសីុឈ្នួលគេនៅឯទន្លេសាប ពុំដែលមានលុយកាក់ផ្ដល់អោយគាត់សោះគាត់បានថ្អូញថ្អែរទាំងទឹកភ្នែកថាខ្ញុំមានបងប្អូនប្រុសស្រី៣នាក់ដែរពួកគេបានគ្រួរសារអស់ហើយពុំដែលរាប់រកគាត់ទាល់តែសោះ។
ក្នុង១ថ្ងៃអ្នកមីងរកជំនូលបាន២០០០រៀលទៅ៣០០០រៀលសំរាប់ផ្គត់ផ្គងជីវិភាពរបស់ខ្លួនអ្នកមីងបានបញ្ចាក់ថាលុយនេះបានដោយថ្ងៃជួនថ្ងៃណាអត់ក៏មាន ប៉ុន្តែអ្នកមីងធ្លាប់បានទទួល អំណោយពីរកាកបាតក្រហម និងអំណោយរបស់ឯកឧត្តមបណ្ឌិត ងួនញិល ៣ដងរួចមកហើយ។
ឯកឧត្តម អ៊ុត សំអនបានមានប្រសាសថាអាជ្ញាធរខេត្តបានមានជំនួបជាមួយប្រធានសហគមន៍ក្រីក្រដោយមានការចង្អុលបង្ហាញនិងណែនាំពីរលោកជំទាវព្រិទបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រហូតមកដល់ពេលនេះបានអោយជំរើស២សំរាប់គាត់ជ្រើសរើស ១ ប្រគល់ដីសមទាននៅឯស្រុកភ្នំសន្ទុកឬស្រុកប្រាសាទបង្ល័ង ប្រវែង២០ម៉ែត្រគុណនិង៤០ម៉ែត្រនិងដីសំរាប់បង្កើនផល១ហិចតា។
២ដោយគាត់មិនចង់ទៅរស់នៅឆ្ងាយពីរក្រុង ឆ្ងាយកន្លែងប្រកបមុខរបរផងនោះគាត់បានសំរេចចិត្តរស់នៅក្នុងក្រុងវិញអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្តក៏បានឯកភាពនិងចាត់វិធានការរកដីមួយកន្លែងធ្វើផ្ទះអោយគាត់រស់នៅនិងជួយឧបត្តមដល់គាត់អោយរស់នៅក្នុងជីវភាពសមរម្យ៕