ស្រីក្រមុំម្នាក់ត្រូវបានអាវុធហត្ថ ខេត្តឃាត់ខ្លួន បញ្ជូនទៅតុលាការពីបទ(ហឹង្សាដោយចេតនា)

0

ខេត្តសៀមរាប៖ កម្លាំង អាវុធហត្តខេត្តសហការជាមួយប៉េអ៊ឹមក្រុង បានចុះប្រត្តិបត្តិការបង្ក្រាបករណីហឹង្សាដោយចេតនា រហូតឈានដល់ធ្វើការឃាត់ខ្លួនបាន ស្រីក្រមុំម្នាក់និងវត្ថុតាង រួចបញ្ជូនមកកាន់ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌខេត្ត ដើមី្បសួរនាំ ហេតុការចុះឃាត់vetខ្លួនស្រីស្អាត កាលពីវេលាម៉ោង១២និង៥៦នាទីឈានចូល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅចំនុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ លោកអនុសេនីយឯក អ៊ុយ ចយ នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានឲ្យកម្លាំង អាវុធហត្ថខេត្តសហការជាមួយអាវុធហត្ថក្រុង បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ រួចបញ្ចូនមកកាន់ការិយាល័យដើម្បីសួរនាំ ពីករណីប្រើអំពើហឹង្សាដោយចេតនា។លោកបន្តថា ជនសង្ស័យជាស្រីស្អាតម្នាក់មានឈ្មោះ ឃ្លោក សុភ័ក្រ ភេទស្រី អាយុ ២០ឆ្នាំមុខរបរពិតប្រាកដ ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងករណីប្រើអំពើហឹង្សាដោយចេតនា កាលពីវេលាម៉ោង១និង០០ នាទី ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០១៥ ស្ថិតនៅចំនុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូចំនួន២គ្រឿងមានៈ ម៉ូតូហ្គុបពីពណ៌ស ពាក់ស្លាកលេខសៀមរាប ១.J .១Q៧៦៤៥ និងម៉ូតូមួយគ្រឿងទៀតម៉ាក ឌុក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១.CG.៧៨០០និងដាវសាំរ៉ៃចំនួន២ដើមប្រវែង ០,៧០ម៉ែត្រ។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជ្ញអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៥ ដើមី្បចំណាត់ការទៅតាមនីតិវិធី ច្បាប់ ។vet