ប៉ោយប៉ែត៖ ចោរប្លន់ប្រដាប់អាវុធ២នាក់ត្រូវបានប៉ូលិសព័ទចាប់បានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពប្លន់បាញ់យកម៉ូតូជនរងគ្រោះដែលជាស្ត្រីភេទបានវិលមកពីលក់បន្លែហើយត្រលប់មកលំនៅដ្ឋានវិញស្រាប់តែជួបនិងជនល្មើសធ្វើសកម្មភាពបាញ់ប្រហារជនរងគ្រោះតែម្តងទៅ។ក្នុងករណីប្លន់ប្រដាប់អាវុធនោះគឺកើតមាននៅម៉ោង៥ ១០នាទីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៥នេះនៅចំណុចភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យខណះដែលស្ត្រីរងគ្រោះបានមកពីលក់ស្សំហើយធ្វើដំណើរមកតាមផ្លូវត្រលប់មកផ្ទះវិញស្រាប់តែត្រូវជនល្មើសធ្វើសម្មភាពប្លន់តែម្តង។
តាមការអោយដឹងពីលោកអុំសុផលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថាក្រោយពីកើតឡើងនៅសកម្មភាពខាងលើភ្លាមលោកអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងចុះឡោមព័តជនល្មើសបានទាំង២នាក់និងរឹបអូយយកបសនអាវុធខ្លីប្រភេទK59មួយដើមមានគ្រាប់ចំនួន៦គ្រាប់បាញអស់២គ្រាប់ដែលអាវុធខ្លីនោះមានលេខ៧៩៧៩ លោកអុំសុផលបានបន្តទៀតថា ជនរងគ្រោះឈ្មោះសុខចាន់ណា អាយុ១៧ឆ្នាំភេទស្រី រស់នៅភូមិកើតហេតុខាងលើហើយមានម៉ូតូសង់ពណ័ខ្មៅសេរី២០១៤ដែលត្រូវក្រុមចោរធ្វើសកម្មភាពប្លន់មិនបានសម្រេចហើយត្រូវបានអ្នកស្រុកនៅក្បែនោះជួយធ្វើអន្តរាគមទើបធ្វើអោយជនល្មើសភ័យរត់គេចខ្លួនតែម្តងលោកបានបន្តទៀតថា ជនបង្កបានជិះម៉ូតូសេរី២០១៥បានធ្វើសកម្មភាពប្លន់ជនរងគ្រោះក្នុងស្រុកម៉ាឡៃចំនួន២ថ្ងៃហើយហើយក៏យកម៉ូតូជនរងគ្រោះនៅស្រុកម៉ាឡៃនោះមកធ្វើសកម្មភាពប្លន់ជនរងគ្រោះនៅភូមិសូរិយាតែម្តង លោកបានប់ញ្ជាក់ទៀតថាជនដៃដល់ទាំង២នេះ១ឈ្មោះគ្រីសុផលភេទប្រុសអាយុ៣០ឆ្នាំ២ឈ្មោះសុំយ៉ាភេទប្រុសអាយុ២៥ឆ្នាំមានស្រុកកំណើតរស់នៅស្រុកគៀនស្វាយខេត្តកណ្តាលឯណោះខណះពេលនេះសមត្ថកិច្ចកំពុងតែសើបសួរបន្តរកមេខ្លោងដែលនៅពីក្រោយបន្ថែមទៀតដើម្បីចាត់វិធានការតាមផ្លូវច្បាប់។