អគ្គនាយកដ្ឋានពន្ធនាគារហាមមិនអោយសង្សា បងធម៌ ប្អូនធម៌ មិត្តភក្តី សួរសុខទុកអ្នកជាប់ពន្ធនាគារក្នុងករណីគ្រឿងញៀន

0

បន្ទាយមានជ័យ៖ ដើម្បីបញ្ជៀសការចរាចរគ្រឿងញៀនក្នុងពន្ធនាគារ អគ្គនាយកដ្ឋាពន្ធនាគារលោក គឹម ប៊ុនសន ក្នុងពិធីផ្លាស់ប្តូរសំលៀកបំពាក់ និងបំពាក់ឋានន្តរសក្តិដល់មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីម្សិលមិញ បានហាម មិនអោយសង្សា បងធម៌ ប្អូនធម៌ មិត្តភក្តីIMG_5603 អ្នកជាប់ពន្ធនាគារក្នុងករណីគ្រឿងញៀនសួរសុខទុកឡើយ ។
​ការលើកឡើងដូច្នេះ គឺសំដៅបញ្ជៀសការចរាចរគ្រឿងគញៀន នៅក្នុងពន្ធនាគារនីមួយៗ ។ ព្រោះថា កន្លងមកការចរាចរគ្រឿងញៀនបានកើតឡើងជាញឹកញាប់ ទៅដល់ដៃអ្នកទោសតាមរយៈការបង្កប់គ្រឿងញៀនជាមួយនិងម្ហូបអាហារ និងសំភារៈប្រើប្រាស់ ។ ដែលការកើតឡើងនេះភាគច្រើនតាមរយៈ អ្នកមកសួរសុខទុក្ខ ដូចបានលើកឡើងខាងលើ ឬតាមរយៈរថយន្តតាក់ស៊ី ។ ការហាមនេះមិនបានសំដៅទៅលើបងប្អូន ឪពុកម្តាយ ជីដូនជីតា ប្តី ឬប្រពន្ធកូន អ្នកជាប់ឃុំលើករណីប្រើប្រាស់ជួញដូរគ្រឿងញៀនឡើយ ។ ក្រៅពីការងារហាមឃាត់IMG_5580ខាងលើនេះលោកក៏បាន អោយមន្ត្រីពន្ធនាគារអនុវត្តត្រួតពិនិត្យ ជាដាច់ខាតកុំអោយមានអ្នកទោសប្រើប្រាស់ទូរស័ព្ទចល័ត ដែលការប្រើទូរស័ព្ទចល័តនេះវាប៉ះពាល់ជាខ្លាំងដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងពន្ធនាគារ ។ ជាមួយនិងការហាមឃាត់លោកក៏បានលើកសរសើដល់ប្រធាន អនុប្រធាន មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលបានខិតខំអប់រំកែប្រែ និងបណ្តុះបណ្តាលវិជ្ជាជីវ ដល់អ្នកជាប់ឃុំឃាំ អោយមានចំណេះដឹងទាំងផ្នែក ពុទ្ធចក្រ និងអាណាចក្រ ។
​លោក ហិុន សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានលើកទ្បើងថានៅពន្ធនាគារមានអ្នកជាប់ឃុំសរុប៩២៣នាក់ ស្រ្តី៩៧នាក់ហើយក្នុងចំណោមនេះមានអ្នកជាប់ឃុំទាក់ទងនិងបទល្មើសគ្រឿងញៀនមានដល់ទៅ60%ឯណ្ណោះ។IMG_5641 IMG_5643