ខេត្តខេត្តបន្ទាយមានជ័យ៖ លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យបានចេញនូវសេច្តីជូនដំណឹងដល់ម្ចាស់ផ្សារនៅផ្សារអូស្ងួតទាំង២ដោយមិនអនុញ្ញាតឲ្យបង្កើតផ្សារអានាធិបតេយ្យនោះទេគឺអនុញ្ញាតឲ្យមានតែមួយគឺផ្សារអូរស្ងួតថ្មីរបស់លោក ជិន រដ្ឋា ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវចំណែកលោក អ៊ឹងវណ្ណម៉ៅម្ចាស់រោងម៉ាស៊ីកិនស្រូវបើកផ្សារគ្មានច្បាប់អនុញ្ញត្តិនោះគឺអានាធិបតេយ្យលោកនិងមិនអនុញ្ញាតឲ្យជីវករចូលលក់ជាដាច់ខាត។ ដោយយោងតាមសេចក្តីជូនដំណឹងលេខ១០២ចុះថ្ងៃទី២២មិថុនា២០១៥ជម្រាបមកលោក អ៊ឹង វណ្ណម៉ៅ ម្ចាស់រោងម៉ាស៊ីនកិនស្រូវភូមិអូរស្ងួតឃុំអូរប្រាសាទស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យក្នុងករណីបង្កើតផ្សារថ្មីដែលស្ថិតនៅភូមិអូរស្ងួតឃុំអូរប្រាសាទស្រុកមង្គលបូរីនោះអភិបាលខេត្តបន្ទាយមានជ័យមិនអនុញ្ញតឲ្យបង្កើតផ្សារផ្សេងទៀតនោះឡើយ។ សេចក្តីជូនដំណឹងដដែលបាន ជម្រាបមកលោក អ៊ឹង វណ្ណម៉ៅ ជ្រាបថានៅក្នុងតំបន់នេះរដ្ឋបាលខេត្តអនុញ្ញតឲ្យមានផ្សារតែមួយគត់ គឺផ្សារអូរស្ងួតថ្មីដែលកំពុងកសាងស្ថិតនៅជាប់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមង្គលបូរីភូមិអូរស្ងួតចំពោះផ្សារផ្សេងទៀតគឺមិនអនុញ្ញតឲ្យបង្កើតឫប្រើប្រាស់មធ្យបាយផ្សេងៗដើម្បីអូសទាញអាជីវករទៅលក់ខុសពីទីតាំងផ្សារដែលកំពុងតែកសាងនៃផ្សារអូរស្ថួតថ្មីនេះឡើយ។ លោក អ៊ឹម វណ្ណម៉ៅ ម្ចាស់ផ្សាររោងម៉ាស៊ីបានប្រាប់ថា បញ្ហាលោកបើកផ្សារដែលរើឃ្លាំងស្រូវឲ្យអាជីវករចូលលក់ដូរនោះគឺជាការសំណូមពរពីសំណាក់អាជីវករផ្សារអូរស្ថួតចាស់ដែលគ្មានកន្លែងលក់ដូរដែលយកចំណីផ្លូវជាតិលេខ៥លក់ប្រឈមគ្រោះថ្នាក់ទើបបានរើឃ្លាំងស្រូវឲ្យចូលលក់ដោយមិនបានគឹតកម្រៃរយះពេល២ឆ្នាំ ពីអាជីវកររហូតពេលនេះមានដល់ជិត៣០០តូបបានចូលលក់ដែលមិនមានច្បាប់នោះគឺលោកកំពុងស្នើរសុំច្បាប់កសាងផ្សាទំនើបលក់ទាំងយប់និងថ្ងៃ។ លោក ជិន រដ្ឋា ម្ចាស់ផ្សារអូរស្ងួតថ្មីបានប្រាប់ថាផ្សារអូរស្ងួតថ្មីដែលត្រូវបានកសាងឡើងគឺមានច្បាប់អនុញ្ញាណត្រឹមត្រូវតែលោក អ៊ឹម វណ្ណម៉ៅ ម្ចាស់ផ្សាររោងម៉ាស៊ីមានបានរើឃ្លាំងហើយអូសទាញអាជីវករផ្សាអូរស្ងួតចាស់ចូលលក់ដូរបែបអានាធិបតេយ្យ។ដែលធ្វើអោយប៉ះពាល់ដល់ផ្សារអូរស្ងួតថ្មីដែលកំពុងកសាងមានច្បាប់ត្រឹមត្រូវបានប្រមាណជាង៣០ភាគរយហើយ។លោកសុំអោយក្រសួងនិងអភិបាលខេត្តត្រូវមានវិធានការចំពោះផ្សារអណាធិបតេយ្យដែលរលោភសិទ្ធិទៅលើផ្សារដែលមានច្បាប់ត្រឹមត្រូវនិងកំពុងសាងសង់នេះ៕