ខេត្តបន្ទាយមានជ័យ៖ ដើមជ្រេសមួយដើមដែលមានអាយុកាលជិត៥០ឆ្នាំកន្លងមកហើយនោះត្រូវបានបាក់រលំសង្កត់លើសាលាបឋមសិក្សាព្រះពន្លាមួយខ្នងនៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យខូចខាតអាគារសិក្សារនោះប្រហែល៣០ភាគរយបណ្តាលមកពីខ្រល់កន្ត្រាក់តែមិនបណ្តាលឲ្យរងរបួសដល់សិស្សសាលានោះឡើយ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៥នៅសាលាបឋមសិក្សាព្រះពន្លា ភូមិ ព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកមាសម៉ាក់គ្រីនាយកសាលាបឋមសិក្សាព្រះពន្លាបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុនៅម៉ោង៥នោះមានខ្យល់កន្ត្រាក់យ៉ាងខ្លាំងនិងអមទៅដោយភ្លៀងមួយមេយ៉ាងធំបានធ្វើឲ្យដើមជ្រេសមួយដើមធំដែលមានអយុកាលជិត៥០ឆ្នាំបានបាក់រលំសង្កត់លើដំបូលអគារសិក្សាAសង់អំពីថ្មដំបូលប្រកក្បឿងមួយខ្នងបណ្តាលឲ្យបែកបាក់ធ្លុះធ្លាយនិងបែកក្បឿងជាច្រើនសន្លឹកតែនៅពេលនោះពុំមានសិស្សក្នុងសាលានោះរងរបួសនោះទេ។លោកបានបន្តទៀតថាដើមជ្រេសមួយដើមនេះមានអាយុកាលចាប់ដាំនៅឆ្នាំ១៩៦៨ហើយស្របពេលនោះលោកចៅអធិការវត្តព្រះពន្លាឈ្មោះព្រះអង្គបាវ៉ែនបានដាំស្របនិងពេលនោះក៏បានចាប់ផ្តើមកសាងលាសាបឋមសិក្សាព្រះពន្លានោះផងដែរអាគាសិក្សានោះក៏មានអាយុជាង៥០ឆ្នាំនោះដែរ។លោកបានបន្តទៀតថាក្រោយពីកើតហេតុរួចមានអាជ្ញាធរភូមិ ឃុំ និងសមិត្តកិច្ចចុះមកដល់បន្លែងកើតហេតុហើយក៍បានពិភាគ្សាថាដើមជ្រេសមួយដើមនោះនិងអារលក់យកលុយមកធ្វើការជួសជុលអាគារសិក្សានេះឡើងវិញដើម្បីធ្វើការសំរួលដល់សិស្សសាលាខ្លាចមានគ្រោះថ្នាក់នៅថ្ងៃក្រោយ។ហើយលោកនាយកសាលក៏បានសំណូមពរដល់សមិត្តកិច្ចនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាចុះមកត្រួតពិនិត្យដើមជ្រេស៣ដើមនៅជិតនោះបន្តព្រោះដើមជ្រេសទាំង៣ដើមនោះវាកល់និងរលំបន្តទៀតលោកបន្តថាទៅថ្ងៃមុខនិងអាចមានគ្រោះថ្នាក់ដល់សិស្សសាលាបឋមសិក្សានេះជាមិនខានឡើយបើមិនកាប់ចេញនោះទេ៕