មេ​សហគម​នេសាទ​មាត់​ខ្លា បើកដៃ​អោយ​ឈ្មួញ​វៀតណាម​អូស​អួន​ក្នុង​តំបន់​អភិរក្ស​ពូជ ថ្នូរ​និង​(​ប្រាក់​ប្រាំមួយ​លាន​រៀល​)

0

​ខេត្តសៀមរាប​៖ លោក លឿង ភ្លឺ ប្រធាន​សហគម​នេសាទ​មាត់​ខ្លា ត្រូវបាន​ប្រជាពលរដ្ឋ​ចោទ ថា បាន​ឃុ​ប​ឃឹ​ត គ្នា​ជាមួយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​មាត់​ខ្លា​អោយ​ទូក​កាណូត​ម៉ាស៊ីន ៣​គ្រឿង​ជនជាតិ​វៀតណាម​ចូល​អូស​អួន​ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ផ្ទោល​ស្រោង​ជា​ថ្នូរ​និង​ទឹកប្រាក់ ​(​ប្រាំមួយ​លាន​រៀល​)​ក្នុង​មួយ​យប់ តំបន់​អភិរក្ស​ពូជ​ត្រី​ផ្ទោល​ស្រោង​នេះ​ស្ថិតនៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។DSC01797សេចក្តី​រាយ​ការ​ជាក់លាក់​ដដែល​បាន​បន្តថា នៅ​យប់​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៥​ជា​យប់​ចូល​អូស​អួន​តំបូង​បាន​ត្រី​ចំនួន​ជាង​មួយ​តោន​ហើយ​ត្រូវបាន​បែកការ​ដល់​ក្រុម​បរិស្ថាន​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ស្ទឹង​ជ្រៅ បាន​ចុះមក​បង្ក្រាប​រឹបអូស​បាន​ទូក​ម៉ាស៊ីន​ចំនួន​៣​គ្រឿង អួន​អូស​ត្រី​ជាច្រើន​រយ​ម៉ែត្រ ព្រមទាំង​រឹបអូស​បាន​ត្រី​ចំនួន​ជាង​មួយ​តោន ប៉ុន្តែ​មិនបាន​មួយ​ចំ​អឹ​ន​កំ​ពិស​ផង​ទូក​កាណូត​៣​គ្រឿង​និង​សាច់​អួន​រាប់រយ់​ម៉ែត្រ​ដែលជា​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ត្រូវបាន​លោក គួ​ក ប្រធាន​បរិស្ថាន​ស្នាក់ការ​បរិស្ថាន​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ស្ទឹង​ជ្រៅ ពិន័យ សាច់ប្រាក់​យក​ពី​ឈ្មួញ​វៀតណាម​ចំនួន​(​បួន​លាន​រៀល​)​ហើយ​ដោះលែង​ទៅវិញ​ដោយ​សុ​វត្តិភាព ។​​DSC01796ដោយ​ណែ​ក​ត្រី​ជាង​មួយ​តោន​ប្រគល់​ឲ្យ​វិញ​ទេ គឺ​លោក គួ​ក ដែលជា​មេ​បរិស្ថាន​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ស្ទឹង​ជ្រៅ យកទៅលក់​អោយ​មេ​ឈ្មួញ​ទិញ​ត្រី ឈ្មោះ​ធន់ បាន​ប្រា​ក់ជាង​(​ដប់​លាន​រៀល​)​យកមក​ចែកចាយ​បក្ស​ពួកគេ​យ៉ាង​រំភើយ​។​សេចក្តី​រាយ​ការ​បានបញ្ជាក់​បន្ថែមថា ក្រុម​ឈ្មួញ​ដែល​ចូល​អូស​អួន​ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ផ្ទោល​ស្រោង​មានឈ្មោះ ១​កង ២​ស្រូ​យ ៣​ម៉ា​ម់ ៤​យ៉ុង អ្នក​ទាំង​បួន​នាក់​នេះ​ជា​ថៅកែ​អួន​និង​ជា​ជនជាតិ​វៀតណាម​ចូលចិត្ត​ប្រកបមុខរប​បទល្មើស​នេសាទ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ជំនាញ​ជលផល​។​DSC00662ទាក់ទិន​បទល្មើស​នេសាទ​ខាងលើនេះ​លោក លឿង ភ្លឺ ប្រធាន​សហគម​នេសាទ​មាត់​ខ្លា​បានអោយដឹង​តាម​ទូរ​សព្ទ័​នា​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៥​នេះ​ថា លោក​មិន​បានដឹង​នោះទេ​ហើយក៍​មិ​បាន​អនុញ្ញាតិ​អោយគេ​ចូល​អូស​អួន​និង​យកលុយ​ពី​ឈ្មួញ​នេសាទ​នោះទេ ព្រោះ​ការ​លួច​ចូល​អូស​អួន​ច្រើនតែ​នៅពេល​យប់​ជ្រៅ​ម្យ៉ាងទៀត​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​កំលាំង​របស់លោក​មិនបាន​ចុះ​ល្បាត​អោយបាន​ពេញលេញ​នោះឡើយ​។​ចំណែក​ថា​ក្រុម​បរិស្ថាន​ចុះ​ចាប់​យ៉ាងណា​នោះ​លោក​មិន​បានដឹង​ច្បាស់​ដែរ​គ្រាន់តែ​ឮ​គេ​ថា​ប៉ុណ្ណោះ​។​30032010017
​លោក គួ​ក​ប្រធាន​ទីស្នាក់ការ​បរិស្ថាន​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ស្ទឹង​ជ្រៅ បានបញ្ជាក់​តាម​ទូរ​សព្ទ័​នា​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៥​ថា​កំលាំង​របស់លោក​បាន​ចុះ​ចាប់​បង្ក្រាប​ទូក​ម៉ាស៊ីន បី​គ្រឿង​ដែល​ចូល​អូស​អួន​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​ផ្ទោល​ស្រោង​នោះបាន​មែនហើយ​រឹបអូស​យកបាន​សាច់​មង​ជាច្រើន​ម៉ែត្រ ទូក​ម៉ា​ស៊ី​កាណូត​ចំនួន​៣​គ្រឿង​និង​ត្រី​ចំនួន​(​ពី​រយ​ម្ភៃ​គីឡូ​)​ចំណែក​អ្នកនេសាទ​រត់​អស់​។​DSC00666
​លោក​ប្រធាន​ទីស្នាក់ការ​ដដែល​បាន​បន្តថា​នា​ព្រឹក​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៥​មាន​ក្រុមគ្រួសារ​ជ​នស​ង្ស​យ័​បទល្មើស​នេសាទ​បានមក​សុំ​សំរួល​ហើយ​សមត្ថកិច្ចរ​បស់​លោក​បានធ្វើ​កំណត់ហេតុ ផាក​ពិន​យ័​ចំនួន​(​បួន​លាន​រៀន​)​ដោះលែង​អោយ​យក​ទូក​ម៉ាស៊ីន​៣​គ្រឿង​នោះ​ទៅវិញ ទុក​តែ​សាច់​មង​និង​ត្រី​ចំនួន​(​ពី​រយ​ម្ភៃ​គីឡូ​)​ហើយ​យកទៅ​លក់បាន​ប្រាក់​ចំនួន​(​មួយ​លាន​ប៉ែត​សឹ​ប​ម៉ឺន​រៀល​)​ប៉ុណ្ណោះ​។​DSC00665
​ចំណែក​លោក យឹម ស៊ី​វី​ន្ត នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​មាត់​ខ្លា​មិនបាន​បំភ្លឺ​ជុំវិញ​ករណី​បទល្មើស​នេសាទ​ខាងលើ​នោះទេ​ដោយ​លោក​ឆ្លើយ​យ៉ាងខ្លី​ថា​រវល់​ជាប់​ប្រជុំ​លោក ស ម៉ាប់ អនុប្រធាន​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក​បានអោយដឹង​តាម​ទរ​សព្ទ័​ថា​លោក​មិន​បានដឹង​នោះទេ ព្រោះ​រវល់​ចុះ​ការងា​នៅ​កំពុង​ឃ្លាំង ដូច្នេះ​បើ​ចាប់បាន​បទល្មើស​ម្តេច​មិន​បញ្ជូនមក​ជុំនាញ​រដ្ឋបាល​ជលផល​។​DSC01793​ឡែក​លោក ពៅ ប៊ុនធឿន អភិបាលស្រុក​ជីក្រែង​បានអោយដឹង​តាម​ទូរ​សព្ទ័​នា​ថ្ងៃទី​២៤​នេះ​ថា​ករណីនេះ​លោក​បានទទួល​របាយ​ការ​ហើយ ចំណែក​អ្នក​ប្រ​ព្រឹ​ត​បទល្មើស​រត់​បាត់​ប៉ុន្តែ​ក្រោយមក បានមក​សារភាពថា​មិនបាន​អោយ​លុយ​ទៅ​អ្នកណា​ដើម្បី​អូស​អួន​ក្នុង​តំបន់​អភិរក្ស​នោះទេ គឺ​លួច​ចូល​ដោយ​ខ្លួនឯង​។​លោក​អភិបាល​បាន​បន្តថា​ពាក់​ព​ន័​រឿង​លោក លឿង ភ្លឺ ថា​យកលុយ​គេ​(​ប្រាំមួយ​លាន​រៀល​)​ជា​ថ្នូរ​និង​ការអនុញ្ញាតិ​អោយ​អូស​អួន​ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​នោះ​សមត្ថកិច្ច​របស់លោក​កំពុង​បើ​ការស្រាវជ្រាវ​៕ ដោយ ខេង​​​  ឧត្តម