កំពង់ធំ= ដោយសារមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ជូរ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ អោយចុះបង្គ្រាប់បទល្មើស ចោរលួច ចោរប្លន់ និងអំពើខុសច្បាប់ គឺដើម្បីរក្សាសន្ដិសុខ សុវត្តិភាពជូនប្រជាពលរដ្ន និងបញ្ចាផ្ទាល់ពីលោកវីរះសេនីយ៍ត្រី កែ ខាន់ណារ៉ា
ស្នងការរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកព្រហ្មទានអោយ លោកខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយចុះប្រតិបត្តិការអនុវត្តន៍ដីកាចាប់ខ្លួន មុខសញ្ញាចោរប្លន់ បាន ២នាក់បានដោយជោគជ័យ។
ក្នុងការចុះចាប់នេះ ចាប់បានមុខសញ្ញាចោរ ប្លន់ ទី១ ឈ្មោះ ជួន ពៃ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពីបទអំពើប្លន់កាលពីថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០០១ នៅចំនុច ភូមិប្រាសាទអណ្តែត ឃុំសានគរស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទី២ឈ្មោះ លន់ លីម ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិសានគរ (ខ)ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំពី បទ ហិង្សាដោយចេតនា មានអាវុធ កាលពីថ្ងៃទី០៦ ខែ កុម្ភះ ឆ្នាំ២០១០នៅភូមិសានគរ (ខ) ឃុំ សានគរ ស្រុក កំពង់ស្វាយ។
ក្រោយពីចាប់ជនល្មើសទាំង២នាក់រួចក៏បញ្ចូន ទៅស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំនុំរឿងបញ្ចូនទៅតុលាការ អនុវត្តន៍តាមច្បាប់ ៕ប៊ុនរិទ្ធី![------.mpg_snapshot_00.11_[2015.07.24_15.32.00]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/06/mpg_snapshot_00.11_2015.07.24_15.32.00.jpg?resize=448%2C255&ssl=1)
![------.mpg_snapshot_00.56_[2015.07.24_15.32.45]](https://i0.wp.com/khemaradaily.com/wp-content/uploads/2015/06/mpg_snapshot_00.56_2015.07.24_15.32.45.jpg?resize=448%2C255&ssl=1)



































